**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា**វិវាទពាក់ព័ន្ធនិងកិច្ចសន្យាជួលដី និងផ្ទះមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើបុរសអាយុ២៨ឆ្នាំ**ភ្លើងឆេះព្រៃក្នុងទីក្រុង Los Angeles នៅតែបន្តរាលដាល បើទោះបីជាមានការខិតខំប្រឹងប្រែងសស្រាក់សស្រាំ ពីសំណាក់អ្នកពន្លត់អគ្គីភ័យក៏ដោយ**ប្រធានគណៈកម្មការអឺរ៉ុប មិនទាន់បានទទួលការអញ្ជើញ ឱ្យចូលរួមពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក**ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល**ក្រសួងការងារ បើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំរបស់ក្រុមអធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសទាំងពីរ**លោកជំទាវ ភឿង សកុណា ផ្តាំផ្ញេីកិច្ចការសំខាន់ៗ មួយចំនួនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀងនៅក្នុងឆ្នាំ២០២៥**ឆ្នាំ២០២៤ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ជាង៥៤.៧៤ពាន់លានដុល្លារ កើនឡើង១៦.៩% បើធៀបនឹងឆ្នាំ២០២៣**ក្រសួងសាធារណការ និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង ចុះMOU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក**កម្មវិធីស្រូវមិត្តក្រៀល បង្កើតឡើងជួយកិច្ចការងារអភិរក្សសត្វក្រៀល និងរួមចំណែកក្នុងការបង្កើនជីវភាពដល់សហគមន៍មូលដ្ឋាន នៅក្បែរតំបន់ការពារធម្មជាតិ**ថវិកាចំនួន ១៦៤.៦៥៥.០០០រៀល ដែលជាការបរិច្ចាគរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា**ប្រទេសចិន រក្សាការទាក់ទងជិតស្និទ្ធជាមួយ WHO ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើម**កងទ័ពអាកាសអ៊ុយក្រែន៖ រុស្ស៊ីបានទម្លាក់គ្រាប់បែកលើអាកាសជាង ៥១.០០០ គ្រាប់ មកលើអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពាន**ប្រជាជនប៉ាណាម៉ារាប់រយនាក់ដើរដង្ហែក្បួនព្យុហយាត្រាដើម្បីប្រារព្ធខួបនៃការរើបម្រះចេញពីនឹមត្រួតត្រាប្រឆាំងនឹងការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកលើព្រែកជីកប៉ាណាម៉ា**ប្រធានសេវាសន្តិសុខប្រធានាធិបតី ស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញការរារាំងកាតព្វកិច្ចផ្លូវការ ក្នុងការចាប់ខ្លួនប្រធានាធិបតី យូន ស៊ុកយ៉ុល **តម្លៃមាសមានស្ថិរភាព ខណៈដែលឈ្មួញរង់ចាំការចេញផ្សាយតួលេខការងារ នៅសហរដ្ឋអាមេរិក**នាយករដ្ឋមន្ត្រីអ៉ីតាលី៖ NATO ត្រូវតែផ្តោតអារម្មណ៍ខ្លាំង ទៅភាគខាងត្បូង និងអាហ្រ្វិក ពីព្រោះរុស្ស៉ីអាចបង្កើនវត្តមានរបស់ខ្លួន នៅភាគខាងកើតលីប៊ី បន្ទាប់ពីការដួលរលំ នៃអតីតរដ្ឋាភិបាលស៉ីរី

សម្តេចធិបតី៖ វិស័យកសិកម្មកម្ពុជានៅតែបន្តភាពរឹងមាំ និងរួមចំណែកយ៉ាងសំខាន់ ក្នុងការបន្ធូរបន្ថយភាពតានតឹងផ្នែកសេដ្ឋកិច្ច ពិសេសធានាបាននូវសន្តិសុខស្បៀង

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ជាការពិត វិស័យកសិកម្មរបស់កម្ពុជានៅតែបន្តភាពរឹងមាំ និងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការបន្ធូរបន្ថយភាពតានតឹងផ្នែកសេដ្ឋកិច្ច ជាពិសេសធានាបាននូវសន្តិសុខស្បៀង បញ្ចៀសបាននូវវិបត្តិស្បៀងអាហារ និងកាត់បន្ថយបញ្ហាអតិថរណានៃតម្លៃស្បៀងក្នុងប្រទេស ទោះបីក្នុងស្ថានភាពដែលពិភពលោកកំពុងជួបប្រទះនូវវិបត្តិជាបន្តបន្ទាប់ដូចជា ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បញ្ហាស្មុគស្មាញខាងផ្នែកភូមិសាស្ត្រនយោបាយ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ស្ថានភាពសង្គម និងសេដ្ឋកិច្ចកម្ពុជាយ៉ាងណាក្តី។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងស្មារតីបុរេសកម្ម រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយមួយចំនួន សំដៅជំរុញ សេដ្ឋកិច្ចឱ្យងើបឡើងវិញយ៉ាងឆាប់រហ័សជាមួយនឹងកំណើន ៥,៦% នៅឆ្នាំ២០២៣ និងការរំពឹងទុកថា អាចសម្រេចបានកំណើនប្រមាណ ៦,៦% នៅឆ្នាំ២០២៤នេះ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្តថា ខណៈពេលដែលពិភពលោកប្រឈមនឹងការប្រែប្រួលអាកាសធាតុកាន់តែខ្លាំង ដែលបណ្តាលឱ្យមានវិបត្តិស្បៀងអាហារ និងការព្រួយបារម្ភអំពីសន្តិសុខស្បៀង ដែលញ៉ាំងឱ្យ ប្រទេសមួយចំនួនឈានទៅដល់ការដាក់កម្រិតការនាំចេញស្បៀងអាហារក្តី ក៏វិស័យកសិកម្មកម្ពុជានៅតែសម្រេចបាននូវកំណើនល្អក្នុងឆ្នាំ២០២៣ កន្លងទៅនេះ ក្នុងនោះជាក់ស្តែងអនុវិស័យដំណាំសម្រេចបាន ៣៦,៨១លានតោន កើនប្រមាណ ៦% ជាងឆ្នាំ២០២២ ដែលក្នុងនោះដំណាំស្រូវបាន ១២,៤៩ លានតោន អតិរេកចំនួន ៦,៩៩ លានតោន។ ជាងនេះទៅទៀតនោះ កម្ពុជាបាននាំចេញផលិតផលកសិកម្មបានជាង ៨,៨២ លានតោន ដែលមានតម្លៃសរុបប្រមាណ ៤,៨ ពាន់ លានដុល្លារអាម៉េរិក ទៅកាន់គោលដៅ ៧៨ប្រទេស ក្នុងនោះការនាំចេញអង្ករសម្រេចបាន ៦៥៦ ពាន់តោន កើនឡើងជាង ៣% ជាងឆ្នាំ២០២៣។ សម្ដេចធិបតីបានបន្ដទៀតថា អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺប្រជាកសិករនៅទូទាំងប្រទេសសប្បាយរីករាយដោយសារ ប្រាក់ចំណេញកើនឡើងពីការលក់ស្រូវបានក្នុងតម្លៃខ្ពស់ក្នុងឆ្នាំនេះ។

សម្តេចធិបតីនាយករដ្ឋមន្រ្ដីក៏បានកត់សម្គាល់ឃើញថា ជាមួយគ្នានេះ កិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្ស និងការបង្ក្រាបបទល្មើសជលផលទទួលបានលទ្ធផលគួរជាទីមោទនៈ ដោយសម្តេចបានអបអរសាទរចំពោះកំណើននៃការប្រមូលផលត្រីទឹកសាប និងការទទួលផលជាវិជ្ជមានលើកទី១ រវាងការកើត និងការស្លាប់របស់សត្វផ្សោតទន្លេមេគង្គនៅក្នុងឆ្នាំ២០២៣កន្លងទៅ ព្រមទាំងការចូលរួមយ៉ាងសស្រាក់សស្រាំរបស់ប្រជានេសាទក្នុងការលែងប្រភេទមច្ឆាកំពុងរងគ្រោះ និងកម្រទៅក្នុងធម្មជាតិ ហើយសម្តេចក៏សង្ឃឹមថា ស្មារតីបែបនេះនឹងបន្តអនុវត្តន៍នៅក្នុងស្រទាប់ប្រជាពលរដ្ឋរបស់យើង អង្គភាព និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមនៅក្នុងការថែរក្សាធនធានរបស់យើង៕

អត្ថបទដែលជាប់ទាក់ទង