**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរាជទូតថៃ ផ្លាស់ប្ដូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ**អភិបាលខេត្តកំពង់ធំ ណែនាំសិស្សានុសិស្ស ត្រូវខិតខំបន្តការសិក្សារៀនសូត្រ ដើម្បីអនាគតនៅពេលខាងមុខ**កម្ពុជា បន្តពង្រឹងភាពធន់របស់ទីក្រុង និងប្តេជ្ញាធានាឱ្យបានសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន**ក្រសួងពាណិជ្ជកម្ម ជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣០ ខែមេសា**សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្ដីពី ប្រព័ន្ធបញ្ជរតែមួយជាតិ**កិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា-ចិន កាន់តែស៊ីជម្រៅ**ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះករណីដែលអាមេរិកប្រើពន្ធគយជាមធ្យោបាយសម្រាប់គំរាមកំហែងប្រទេសដទៃឱ្យដាក់កំហិតចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយចិន**សម្ដេចធិបតី ណែនាំក្រសួងស្ថាប័នពាក់ព័ន្ធដែលកំពុង បំពេញការងារនៅកំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវសហការសម្របសម្រួលឱ្យការចូល- ចេញរបស់ភ្ញៀវទេសចរ ប្រព្រឹត្តទៅដោយតម្លាភាព មិនរើសអើង**សម្ដេចធិបតី ណែនាំក្រុមហ៊ុនត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេងៗ នៅទីតាំងកំពង់ផែ និងពិនិត្យលទ្ធភាពបង្កើតសេវាកម្មថ្មីៗ**ជីវប្រវត្តិសង្ខេប របស់នាយករដ្ឋមន្ត្រីថៃ ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាខាងមុខនេះ**សម្ដេចធិបតី៖ កម្ពុជាត្រូវការទាំងស្ពៃចិន ទាំងសាច់គោអាម៉េរិក**សម្ដេចធិបតីប្រកាសថា មានក្រសួងពីរដែលវះកាត់ ដើម្បីបំពេញការងារឱ្យបានរលូន**នាយករដ្ឋមន្ត្រី ស្នើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចប់រឿង ករណីចាក់សាំង លើសលួស១ពាន់រៀល**សម្តេចធិបតី ផ្ដាំទៅអ្នកវិភាគ និងអ្នករិះគន់មួយចំនួន មុននឹងបញ្ចេញមតិផ្សព្វផ្សាយរឿងអ្វីមួយនៅក្នុងសង្គមខ្មែរ ត្រូវមានប្រភពព័ត៌មានគ្រប់ជ្រុងជ្រោយ**សម្តេចធិបតី៖ ជំហរកម្ពុជាបើកច្រកវិនិយោគគ្រប់ប្រទេស លើពិភពលោក**សម្ដេចធិបតី៖ ក្នុងឱកាសចូលឆ្នាំថ្មី ពលរដ្ឋជិះរថយន្ដក្រុងរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញជាង៨ម៉ឺននាក់ ដោយសន្សំថវិកាជាង១លានដុល្លារ**សម្តេចធិបតី៖ តាមរយៈដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនមកកាន់កម្ពុជា គឺបង្ហាញកាន់តែច្បាស់អំពីទំនាក់ទំនងរឹងមាំរវាងកម្ពុជា និងចិន**សម្តេចធិបតី៖ កម្ពុជាបើរវល់តែឆ្លើយតបទៅលើការវាយប្រហារដោយគ្មានមូលដ្ឋាន របស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស គឺមិនអាចដើរទៅដល់គោលដៅទេ**សម្តេចធិបតី៖ ក្រុមមនុស្សខ្លះនាំគ្នាជេររិះគន់ចិន ប៉ុន្តែបែរជានាំគ្នាជិះលើផ្លូវដែលជាជំនួយរបស់ចិន**សម្តេចធិបតីប្រកាសថា ព្រែកជីកហ្វូណនតេជោនៅតែបន្តធ្វើ ដោយគ្មានការរាថយនោះឡើយ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គម្រោងវិនិយោគពាក់ព័ន្ធអគារជាប់គាំង នឹងទទួលបានអត្ថប្រយោជន៍ ១០ចំណុច

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតី ប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេស ជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤” នាថ្ងៃទី៣១ មករា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអំពីគម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង នឹងទទួលបានអត្ថប្រយោជន៍សំខាន់ៗចំនួន ១០ចំណុច ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា អត្ថប្រយោជន៍សំខាន់ៗទាំង ១០ចំណុចនោះរួមមាន៖ ១.ការលើកលែងពន្ធលើប្រាក់ចំណូល, ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា រយៈពេល៣ឆ្នាំបន្ថែម, ២.ការលើកលែងអាករលើតម្លៃបន្ថែម តាមអត្រាសូន្យភាគរយ ចំពោះការសាងសង់ បញ្ចប់ និង ការជួសជុលកែលម្អលើអគារដែលជាប់គាំង, ៣.ការលើកលែងពន្ធកាត់ទុក លើការជួលអចលនទ្រព្យ រយៈពេល៥ឆ្នាំ, ៤.ការលើកលែងពន្ធអចលនទ្រព្យ និងការលើកលែងទណ្ឌកម្មរដ្ឋបាល, ៥.ការលើកលែងការបង់ថ្លៃសេវាសាធារណៈ និងថ្លៃលើសសន្ទស្សន៍ប្រើប្រាស់ដីចំពោះការស្នើសុំលិខិតអនុញ្ញាតពាក់ព័ន្ធនឹងការសាងសង់, ៦.ការសម្រួលនីតិវិធី និងបែបបទ នៃការស្នើសុំលិខិតអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធនឹងការងារសំណង់, ៧.ការផ្តល់ការអនុគ្រោះលើថ្លៃត្រួតពិនិត្យ និងការបញ្ជាក់ផ្សេងៗពាក់ព័ន្ធសំណង់, ៨.ការសម្រួលបែបបទ និង នីតិវិធីវិនិយោគ និង ធុរកិច្ច រួមទាំងការស្នើសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ និងលិខិតអនុញ្ញាតនានា, ៩.ការរៀបចំគោលការណ៍ និងការសម្របសម្រួលបង្កើតទីផ្សារលក់ឡៃឡុងអចលនទ្រព្យ ព្រមទាំងការផ្តល់សេវាផ្គូផ្គងវិនិយោគិន រួមទាំងការកំណត់តម្លៃយោង សម្រាប់អចលនទ្រព្យក្នុងខេត្តព្រះសីហនុ និង១០.ការជំរុញការប្រើប្រាស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ស្របតាមបទប្បញ្ញតិច្បាប់ ចំពោះវិវាទដែលពាក់ព័ន្ធនឹងការវិនិយោគ។

សម្ដេចមានប្រសាសន៍ថា ពាក់ព័ន្ធទៅនឹងមុខព្រួញនៃការអន្តរាគមន៍នោះ គឺយើងមានប្រភេទសកម្មភាព៣ធំៗ ទី១-គម្រោងវិនិយោគ ពាក់ព័ន្ធនឹងអគារជាប់គាំង ទី២-គម្រោងវិនិយោគដែល មិនពាក់ព័ន្ធនឹងអគារជាប់គាំង និងទី៣- ការពង្រីកគម្រោងវិនិយោគ ដែលមានស្រាប់នេះបន្ថែម ។

សម្តេចធិបតីគូសបញ្ជាក់ថា ចំពោះវិនិយោគិនណាមួយ ទិញស្រង់ឡើងអាគារដែលជាប់គាំងហើយយកទៅជួសជុល យកទៅបញ្ចប់ ដើម្បីដំណើរការ តើបានគិតគូរពីការអនុគ្រោះពន្ធយ៉ាងណា? កិច្ចការងារនេះ ក្រុមការងារក៏បានគិតហើយ និងមានគោលការណ៍អនុគ្រោះពន្ធ ប៉ុន្តែត្រូវចងលក្ខខណ្ឌថា ទិញទៅប្រាកដជាយកទៅជួសជុល និងដំណើរការ ដើម្បីធ្វើការមិនមែនទិញទៅទុក ដើម្បីលក់បានថ្លៃទេ ។ ចឹងកិច្ចការងារលម្អិតនេះ ក្រុមការងារនឹងចេញលក្ខខណ្ឌលម្អិត ហើយនឹងផ្តល់គោលការណ៍លម្អិតថែមទៀត ព្រោះយើងចង់ឲ្យបាន ។ ព្រោះជួនកាលវិនិយោគម្នាក់ គាត់ទិញមក គាត់ធ្វើហើយ ឥឡូវគាត់ក្ស័យធន់ បើសិនជាឲ្យគាត់ធ្វើអត់ទៅទេ នៅទុកចោល ។ តែបើសិនមានវិនិយោគិនមួយទៀត គាត់ចង់ទិញចឹងយើងមិនខ្លាច បើទិញហើយមែនទិញទុក ទុកចោលទៀតទេ ទិញហើយគឺមានផែនការច្បាស់លាស់ ដើម្បីជួសជុល កែលម្អ ហើយដាក់អនុវត្តនៅក្នុងឆ្នាំ២០២៤នេះ មែនទិញហើយសម្រាប់វិនិយោគកែសម្រួលឆ្នាំ២០៣៤ទេ គឺយក២០២៤ ។ ការវិនិយោគនេះ គឺសម្រាប់ឆ្នាំ២០២៤ ដើម្បីជំរុញយ៉ាងណាឲ្យមានសកម្មភាព ៕

អត្ថបទដែលជាប់ទាក់ទង