**ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញត្រួតពិនិត្យដំណើរការសាងសង់ផ្ទះថ្មីចំនួន៦៥ខ្នង ដែលជាអំណោយរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ**សម្ដេចតេជោ រម្លឹកកាលពី៤៩ឆ្នាំមុន នៃជីវិតអាពាហ៍ពិពាហ៍ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើកស្ទួយវិស័យពុទ្ធិកសិក្សា នៅប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ហិង្សាដោយចេតនា**ក្រុមហ៊ុន រ៉ក មីនើ រ៉លឡជី ទទួលបានអាជ្ញាបណ្ណពីរដ្ឋក្នុងស្វែងរុករកធនធានរ៉ែលោហៈ នៅស្រកភ្នំស្រុក បង្កេីនឱកាសការងារដល់ពលរដ្ឋនៅមូលដ្ឋាន**សិស្សានុសិស្សមកពីសាលាបឋមសិក្សាចំនួន៨នៅលើដីកោះ និងតាមដងទន្លេក្នុងខេត្តកំពង់ឆ្នាំងជាង១០០០នាក់ទទួលបានកាបូប និងសម្ភារៈសិក្សាពីសប្បុរសជន**បទវិភាគ៖ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារវាងចិននិងអាមេរិក មិនមែនជាការប្រកួតប្រជែងបែបផលបូកសូន្យទេ គឺជាកាលានុវត្តភាពរវាងគ្នានិងគ្នា**នគរបាលឃាត់ខ្លួនក្មេងទំនើងមួយក្រុម ៩នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយបង្កហិង្សាដោយចេតនា នៅស្រុកសង្គមថ្មីខេត្តព្រះវិហារ**សម្តេច ម៉ែន សំអន អញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីពិធីសូត្រមន្តចម្រើនព្រះបរិត្តសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការផ្តល់លិខិតឆ្លងដែន ប្រចាំខេត្តសៀមរាប**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ តទៅ**ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បំភ្លឺព័ត៌មានពាក់ព័ន្ធការចុះផ្សព្វផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ” Jee Phan Mai ” និងហ្វេសប៊ុកផេក” NFP News 24h “ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៨ ខែធ្នូ**អាល្លឺម៉ង់ បង្កើន ការ នាំ ចូល សារធាតុអ៊ុយរ៉ាញ៉ូម ពី រុស្ស៊ី**លោក Zelensky ថា ប្រទេសលោកខាងលិចមួយចំនួនចាត់ទុកជនអន្តោប្រវេសន៍អ៊ុយក្រែន ជាពលកម្មថោក**មេដឹកនាំគណបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូង អំពាវនាវឱ្យមានការចាប់ខ្លួនមេបញ្ជាការអង្គរក្សរបស់ប្រធានាធិបតី Yoon Suk-yeol**ឯកឧត្តម កែវ រតនៈ៖ យើងទាំងអស់គ្នាត្រូវចងចាំជានិច្ចនូវស្មារតី ៧ មករា តាមរយៈការគោរព និងដឹងគុណ ដល់ការលះបង់របស់អ្នកស្នេហាជាតិ ដែលបានបង្កើតសន្តិភាព បូរណភាពទឹកដី និងការអភិវឌ្ឍ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន និងសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន**សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ យោធភូមិភាគទី២**ក្រុមហាម៉ាស់ចង់ឱ្យកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន

៥ខែ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា ទទួលបានការចូលរួមអនុវត្តផ្ទាល់ពីមនុស្សជាង ៤,៦លាននាក់

ភ្នំពេញ៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា រហូតមកដល់ ថ្ងៃអង្គារទី៣០ ខែមករា អ្នកចូលរួមអនុវត្តដោយផ្ទាល់ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅទូទាំងប្រទេស បានកើនឡើងជាង ៤ ៦១៦ ៩៦៨ អង្គ/នាក់។

យោងតាមទិន្នន័យស្រង់បានពីមន្រ្តីជំនាញ រយៈពេល៥ខែកន្លងមកនេះ នៅទូទាំងប្រទេសកម្ពុជា យុទ្ធនាការនេះ បានទទួលការចូលរួមចេញពីបេះដូង និងការអនុវត្តមិនប្រើថង់ប្លាស្ទិក យ៉ាងតិច០១ថ្ងៃ ក្នង០១សប្តាហ៍ របស់សិស្សានុសិស្សសរុបចំនួន ៤,០៨៥,៨៦០ នាក់ លោកគ្រូអ្នកគ្រូ សរុបចំនួន ១៧៨,៨២៧ នាក់ កម្មករកម្មការនី សរុបចំនួន ២៨៥០២៧ នាក់ និងអ្នកចូលរួមផ្សេងៗទៀត សរុបចំនួន ៤២៦,៤៣៤ អង្គ/នាក់ ដោយផ្សព្វផ្សាយសរុបបានចំនួន ១៤,៩៤៩លើក ក្នុងសាលារៀនសរុបចំនួន ១០,២៩៣ សាលា រោងចក្រចំនួន ៤១១ វត្តអារាម ៦៨ សហគមន៍ទីប្រជុំជនចំនួន ១៣៦ កន្លែង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

មន្រ្តីនាំពាក្យបានបន្ថែមថា ក្នុងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ មានអ្នកចូលរួមអនុវត្តយុទ្ធនាការ»ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» សរុបចំនួន ៦៦,៨៤៦ អង្គ/នាក់ នៅក្នុងខេត្ត ចំនួន ១៨ គឺខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល ក្រចេះ មណ្ឌគិរី ភ្នំពេញ ព្រៃវែង ពោធិ៍សាត់ រតនគិរី ព្រះសីហនុ ស្វាយរៀង តាកែវ និងខេត្តត្បូងឃ្មុំ។

សូមបញ្ជាក់ថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ដោយបានចូលរួមអនុវត្តយ៉ាងផុសផុល នៅតាមសាលារៀនទាំង ៤៤ ដែលក្នុងនោះមានសិស្សសរុបចំនួនជាង ១,៨០០០នាក់ នៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ បន្ថែមពីនេះផងដែរ យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ក៏បានចាប់ផ្តើមបន្តចូលរួមអនុវត្ត នៅតាមបណ្តាសាលារៀន ក្នុងស្រុក និងខេត្តផ្សេងៗទៀតជាបន្តបន្ទាប់ ហើយបានចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ១ថ្ងៃ ក្នុង១សប្ដាហ៍ ឈានទៅឈប់ប្រើរាល់ថ្ងៃ ដើម្បីភាពស្រស់ស្អាត ផ្តើមចេញពីសាលារៀន នាំឱ្យសហគមន៍ស្អាត នឹងនាំឱ្យកម្ពុជាស្អាត សម្រាប់តទៅកូនចៅជំនាន់ក្រោយ។

មន្រ្តីនាំពាក្យក្រសួងបរិស្ថានរូបនេះ បានថ្លែងអំណរគុណក្នុងនាមក្រសួងបរិស្ថាន ដល់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តទាំងអស់ រួមទាំងអាជ្ញាធរថ្នាក់ក្រោមជាតិ អង្គការ ដៃគូអភិវឌ្ឍន៍មួយចំនួន ដែលបានសហការជាមួយក្រសួងបរិស្ថាន និងបានយកចិត្តទុកដាក់ចូលរួម និងជំរុញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក យ៉ាងផុសផុល និងទទួលបានជោគជ័យ គួរជាទីមោទនៈ។

ឯកឧត្តម ខ្វៃ អាទិត្យា ជាថ្មីម្តងទៀត បានស្នើឱ្យមានការខិតខំបន្ថែមទៀត ជំរុញបណ្តាអាទិភាពនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន រួមមាន៖ ស្អាត បៃតង និង ចីរភាព ដោយផ្ដោតជាពិសេសលើ យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដើម្បីបណ្តុះផ្នត់គំនិតនៃភាពស្អាតចេញពីចិត្ត ពីគំនិត និងឥរិយាបទ ជួយដល់កម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នាស្អាត នាពេលខាងមុខ និងស្អាតយូរអង្វែងតទៅ។

ឯកឧត្តម ខ្វៃ អាទិត្យា បានអំពាវនាវបន្ថែមទៀត ឱ្យប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការចោលសំរាមតាមទីសាធារណៈ ហើយបែរមកទុកដាក់ឱ្យបានត្រឹមត្រូវ ជាពិសេសអនុវត្តន៍វិធាន 4Rs (ការបដិសេធ ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ) និងចូលរួមបញ្ឈប់ការប្រើថង់ប្លាស្ទិក១ដងបោះចោល និងឈានទៅលប់បំបាត់ការប្រើប្រាស់ទាំងស្រុង។

ជាមួយគ្នានេះ ក្រសួងបរិស្ថាន នឹងបន្តទៅជំហានបន្ទាប់សម្រាប់ យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្លាស្ទិកទេ» ដែលទទួលបានប្រជាជនកម្ពុជា កន្លះប្រទេស បានចូលរួមអនុវត្ត មិនប្រើថង់ប្លាស្ទិក។ ជំហានទី២ នៃយុទ្ធនាការ គឺការចែកជូនធុងសំរាមទៅគ្រប់សាលារៀន និងវត្តអារាម ដែលអាចញែកសំរាម កន្លែងដាក់សំរាមសំណល់រឹង ប្លាស្ទិក សំរាមសម្រាប់កែច្ឆៃសម្រាប់ធ្វើជីជាដើម។ ជំហានបន្ទាប់នេះ គឺការសំអាតបរិស្ថាន ដែលផ្តោតលើការសំអាតសំណល់ ប្លាស្ទិក នៅលើដី និងនៅក្នុងទឹក និងសំអាតខ្យល់លើអាកាស។ ដោយឡែកជំហានទី៣ គឺដែលការដាក់ចេញ ក្នុងការជំរុញការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ភាពស្រស់ស្អាតរបស់កម្ពុជា គ្មានការបំពុល និងឈានទៅការលប់បំបាត់សំរាម សំណល់ប្លាស្ទិក បន្តិចម្តងៗឱ្យអស់ពីកម្ពុជា ក្នុងពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង