**រដ្ឋមន្រ្តីសុខាភិបាល ចុះសួរសុខទុក្ខ និងពិនិត្យការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មា**អភិបាលខេត្តពោធិ៍សាត់ ជួបសំណេះសំណាលជាមួយនិវត្តន៍ជន ក្រុងពោធិ៍សាត់ចំនួន៥៥៩នាក់**នាយឧត្តមសឹនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរ នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ និងក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ការចំណាយរបស់សហព័ន្ធអាមេរិកកើនឡើង ទោះបីជាមានការខិតខំប្រឹងប្រែងរបស់សេតវិមានដើម្បីកាត់បន្ថយការងារក៏ដោយ**រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ប្រទេសចិនប្តេជ្ញារក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគី**រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ប្រទេសចិនប្តេជ្ញារក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគី**បទវិភាគ៖តាមពិតទៅ អ្វីដែលហៅថា “ពន្ធគយស្មើគ្នា”របស់ភាគីអាមេរិកគឺឡូហ្ស៊ីកបែបចោរប្លន់**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរបងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្ដម កែ គឹមយ៉ាន៖ សម្តេចធិបតី បានបន្តអនុវត្តនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជាអគ្គមគ្គទេសក៍ដ៏ឆ្នើមការពារបានសុខសន្តិភាព**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច គុយ សុផល និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ម៉ែន សំអន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ឃួន សុដារី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ទៀ បាញ់ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ស ខេង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេចពញាចក្រី ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវង្សា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ក្រសួងអភិវឌ្ឍន៍ជនបទ បើកសិក្ខាពិគ្រោះយោបល់ស្ដីពីវិធីសាស្រ្ដស្រាវជ្រាវអំពីតម្រូវការបណ្តុះបណ្តាលជូនមន្ត្រីរាជការឆ្នាំ២០២៤-២០២៦

ភ្នំពេញ៖ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានបើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីវិធីសាស្រ្ដស្រាវជ្រាវអំពីតម្រូវការបណ្តុះបណ្តាលជូនមន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២៤-២០២៤ នៅភោជនីយដ្ឋានទន្លេបាសាក់២។

ដោយការចូលរួមពីសំណាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គាធិការ អគ្គនាយក អគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋានទាំង១១ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីខេត្តទាំង២៥ ព្រមទាំងមន្ដ្រីរាជការ និងតំណាងដៃគូអភិវឌ្ឍន៍ សរុបចំនួន៩៥នាក់។

សិក្ខាសាលាពិគ្រោះយោបល់នេះ ត្រូវបានរៀបចំឡើងដោយ នាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ ក្នុងគោលបំណងពិគ្រោះយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីទទួលធាតុចូលបន្ថែមសម្រាប់ការសិក្សាស្រាវជ្រាវមានលក្ខណៈកាន់តែស៊ីជម្រៅ និងច្បាស់លាស់។

បន្ទាប់ពីបានស្ដាប់មតិស្វាគមន៍របស់ឯកឧត្តម ឌី សារ៉ាត់ ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ រួមមក ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា សិក្ខាសាលាពិគ្រោះយល់នេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការសិក្សាលើតម្រូវការការបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពជូនមន្ត្រីរាជការ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងក្របខ័ណ្ឌការងារក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីអភិវឌ្ឍធនធានមនុស្ស ទៅជាមូលធនមនុស្ស និងឆ្លើយតបទៅនឹងគោលនយោបាយនិងចក្ខុវិស័យរបស់ក្រសួង គឺកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល, និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ដើម្បីធានាបាននូវកំណើនប្រាក់ចំណូលគ្រួសារនៅជនបទប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង តាមរយៈការដាក់ចេញនូវកម្មវិធីអាទិភាពចំនួន៥។ គោលនយោបាយ និងចក្ខុវិស័យនេះ ចូលរួមចំណែកសម្រេចនូវយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ដែល មានបាវចនា ៥ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានផ្ដល់អនុសាសន៍ជូនអង្គសិក្ខាដូចខាងក្រោម៖
-សិក្ខាកាមគ្រប់រូបត្រូវខិតខំយកចិត្តទុកដាក់ និងចូលរួមឱ្យបានផុសផុលក្នុងគ្រប់កិច្ចពិភាក្សាក្នុងអង្គសិក្ខាសាលា។
-សមាសភាពសិក្ខាកាមគ្រប់ភាគីពាក់ព័ន្ធ ត្រូវចូលរួមផ្តល់ធាតុចូលឱ្យបានច្រើនបន្ថែមទៀត ដើម្បីធានាឱ្យការសិក្សាស្រាវជ្រាវ បានគ្រប់ជ្រុងជ្រោយ និងអាចយកទៅអនុវត្តជាក់ស្តែងបាន។
-នាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ ត្រូវប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវដំណើរការស្រាវជ្រាវនេះឱ្យបានឆាប់រហ័ស ធានាបាននូវលទ្ធផលល្អទាំងគុណភាព ប្រសិទ្ធភាព និងភាពជឿជាក់ខ្ពស់។
-គ្រប់អង្គភាពចំណុះក្រសួងទាំងជាតិ និងថ្នាក់ក្រោមជាតិ ត្រូវផ្តល់កិច្ចសហការល្អ និងផ្តល់ការគាំទ្រគ្រប់ជ្រុងជ្រោយក្នុងអំឡុងពេលដែលនាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវចុះទៅសិក្សាស្រាវជ្រាវនៅតាមអង្គភាពនីមួយៗ។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអង្គការដៃគូជាតិ និងអន្តរជាតិទាំងអស់ចូលរួមគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់ការសិក្សាស្រាវជ្រាវនេះតាមលទ្ធភាពជាក់ស្តែង ៕

អត្ថបទដែលជាប់ទាក់ទង