**នគរបាលខេត្តព្រៃវែង បន្តខិតខំពន្លឿនសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា**អត្រាប្តូរប្រាក់ផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០៣២រៀល សម្រាប់ថ្ងៃទី៣ ខែមករានេះ**អ្នកនាំពាក្យ៖ ២ថ្ងៃ មុនដាច់ឆ្នាំ២០២៤ មន្ត្រីផ្តល់សេវាអត្តសញ្ញាណកម្ម ៣ពាន់សេវាជូនពលរដ្ឋ**មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ណែនាំដល់មន្រ្តីក្រោមឱវាទកុំឱ្យយកខ្លួនទៅពាក់ព័ន្ធនិងបទល្មើសគ្រប់ប្រភេទ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ប្រជារាស្រ្តកម្ពុជាមានភ័ព្វសំណាងដែលបានរស់ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន**EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្តនៅតំបន់មួយចំនួន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៥ ខែមករា**នាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ អំពាវនាវប្រជាពលរដ្ឋចូលរួមថែរក្សា និងដាំដើមឈើនៅតាមផ្ទះរាងៗខ្លួនឱ្យបានកាន់តែច្រើន**កម្ពុជា-អឺរ៉ុប វាយតម្លៃខ្ពស់អំពីទំនាក់ទំនង និងភាពជាដៃគូ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា**យ៉ាងហោចណាស់មនុស្ស ២៧នាក់ បានស្លាប់ បន្ទាប់ពីទូកជនចំណាកស្រុក ២គ្រឿង បានលិចនៅក្នុងដែនទឹកនៃទីក្រុង Sfax ប្រទេសទុយនីស៊ី**ក្នុង១ខែធ្នូ ២០២៤ មានភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរជិត ១៥០០០នាក់**ក្រសួងពាណិជ្ជកម្មអាមេរិក កំពុងពិចារណាលើច្បាប់ថ្មី ដែលអាចហាមឃាត់យន្តហោះគ្មានមនុស្សបើករបស់ចិន នៅសហរដ្ឋអាមេរិក**អ្នកជំនាញសេដ្ឋកិច្ច៖ តួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន២០៨ដុល្លារ ធ្វើឱ្យកម្ពុជានៅតែរក្សាខ្លួនចូលរួមប្រកួតប្រជែងការទាក់ទាញការវិនិយោគ**ពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៦គ្រួសារ ក្នុងស្រុកមុខកំពូល ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**រដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ត្រូវបន្តធ្វើនវានុវត្តន៍ជាបន្តបន្ទាប់ទៀត ក្នុងការពង្រឹង និងបង្កើនសមត្ថភាពបណ្តុះបណ្តាលធនធានមនុស្ស វិស័យសុខាភិបាល**ខ្មាន់កាំភ្លើងបាញ់សម្លាប់​មនុស្ស​១២​នាក់​នៅ​ទីក្រុង​តូច​ម៉ុង​តេ​ណេ​ហ្គ្រោ​**ការវិនិយោគបៃតងនៅក្នុងវិស័យបរិស្ថានកំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនអន្តរជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ និងចុះត្រួតពិនិត្យជាក់ស្តែងប្រព័ន្ធធារាសាស្ត្រកំពីងពួយ ក្នុងស្រុកបាណន់**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយា នាយឧត្តមសេនីយ៍ ម៉ឹង សំផន**ប្រទេសរូម៉ានី និងប៊ុលហ្ការី បានក្លាយជាសមាជិកពេញលេញ នៃតំបន់ Schengen របស់សហភាពអឺរ៉ុប

មន្ត្រីជាន់ខ្ពស់មហាផ្ទៃ៖ រាល់បទល្មើសនៃការជួញដូរមនុស្ស នៅពេលអនុវត្តការងារត្រូវកំណត់អត្តសញ្ញាណ ឲ្យបានច្បាស់លាស់ ចំពោះជនល្មើស និងជនរងគ្រោះ

ភ្នំពេញ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ (គ.ជ.ប.ជ) បាន​លើកឡើងថា រាល់បទល្មើសនៃការជួញដូរមនុស្ស នៅពេលអនុវត្តការងារ ត្រូវកំណត់នូវអត្តសញ្ញាណ ឲ្យបានច្បាស់លាស់ ចំពោះជនល្មើស និងជនរងគ្រោះ ដោយជនរងគ្រោះមួយចំនួនក៏ជាជនល្មើសផងដែរ។ បច្ចុប្បន្ននេះ មានអនិជនរងគ្រោះប្រមាណជា៥០% បានកំពុងទទួលរងនូវអំពើជួញដូរទៅតាមគ្រប់រូបភាព ដែលប្រឈមទៅនឹងភាពគ្រោះថ្នាក់បំផុត ព្រមទាំងធ្វើឲ្យមានវិបត្តិដល់សង្គមទៀតផង។

លោកជំទាវ ជូ ប៊ុនអេង បានលើកឡើងយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ របស់គណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សខេត្តសៀមរាប ព្រមទាំងមានចូលរួមពីតំណាងសាលាដំបូងខេត្ត តំណាងព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក មេឃុំ-ចៅសង្កាត់ កងកម្លាំង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត តំណាងអង្គការដៃគូជាតិ និងអន្តរជាតិ ជាច្រើនចូលរួមផង​ដែរ។

លោកជំទាវ ជូ ប៊ុនអេង បានបន្តថា អំពើជួញដូរមនុស្ស ក្នុងរូបភាពការនាំចេញ ដោយមិនស្របច្បាប់សម្រាប់នាំចេញឆ្លងដែនទៅក្រៅប្រទេស និងការនាំចូលមកពីបរទេស ដែលជាសកម្មភាពខុសច្បាប់ បានជះឥទិ្ធពលមិនល្អដល់ប្រទេសកម្ពុជា និងធ្វើឲ្យផលប៉ះពាល់ដល់សុខភាពសាធារណៈ និងអាយុជីវិតប្រជាពលរដ្ឋ។

លោកជំទាវរដ្ឋលេខាធិការ បានបន្តថា បទល្មើសនៅតែកើតមាន ហើយប្រជាពលរដ្ឋនៅតែបន្តរងគ្រោះជាបន្តបន្ទាប់ ដែលភាពរងគ្រោះមួយចំនួន កើតឡើងនៅក្រៅប្រទេស ក្នុងពេលដែលប្រជាពលរដ្ឋធ្វើចំណាកស្រុក ជាពិសេសការធ្វើទេសន្តរប្រវេសន៍ ដោយមិនមានច្បាប់ត្រឹមត្រូវ ក្នុងការស្វែងរកការងារ ទាំងការស្វែងរកគូស្រករនៅក្រៅប្រទេស។ ម៉្យាងទៀត បទល្មើសមួយចំនួន ជនរងគ្រោះក៏ក្លាយជាជនល្មើសផងដែរ ទៅតាមរូបភាព ដូចជា៖ «ការពរពោះ បង្កើតយកកូនលក់» ជាដើម។

លោកជំទាវ ជូ ប៊ុនអេង បានបន្តទៀតថា ភាពស្មុគ្រស្មាញនៃបទល្មើសជួញដូរមនុស្ស បានធ្វើឲ្យការអនុវត្តច្បាប់ជួបការលំបាក ក្នុងការវិភាគរកធាតុផ្សំនៃអំពើល្មើសដើម្បីបង្ក្រាប ហើយបានអូសបន្លាយ ឲ្យជនល្មើសរួចផុតពីការផ្តន្ទាទោស បើទោះបីមើលឃើញថា ជនទាំងនោះជាអ្នកបង្ក ឬអូសទាញឲ្យជនរងគ្រោះជួបនូវគ្រោះមហន្តរាយ ដោយការរំលោភបំពានកេងប្រវ័ញ្ច ការប្រើអំពើហិង្សា បង្ខិតបង្ខំទាំងផ្លូវកាយ និងផ្លូវចិត្ត ប្រៀបបាននឹងទាសករ។

លោកជំទាវបានបញ្ជាក់ថា ដើមី្បលើកកម្ពស់កិត្យានុភាពនៃប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស យើងទាំងអស់គ្នា ត្រូវចូលរួមក្នុងការប្រយុទ្ធប្រឆាំងលុបបំបាត់ កុំឲ្យកើតមាននៅក្នុងមូលដ្ឋានខ្លួន ឲ្យសក្តិសមជាប្រទេសមានអរិយធម៌ខ្ពង់ខ្ពស់នៅក្នុងតំបន់អាស៊ី ក៏ដូចជានៅលើពិភពលោកផងដែរ។

ទន្ទឹមគ្នានេះ លោកជំទាវ យូ សុភា ក៏បានលើកអំពីលទ្ធផលការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សឆ្នាំ២០២៣ និងបញ្ហាប្រឈម ដែលក្រុមការងារបានជួបក្នុងពេលកន្លងមក និងបានលើកនូវទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២៤ផងដែរ។ អំពើជួញដូរមនុស្ស គឺជាបទឧក្រិដ្ឋមួយក្នុងចំណោមឧក្រឹដ្ឋកម្មឆ្លងដែន ដែលប្រទេសនានាបាននឹងកំពុងតែប្រឈមមុខនាពេលបច្ចុប្បន្ន។

លោកជំទាវបានបន្តថា អំពើជួញដូរមនុស្សត្រូវបានចាត់ទុកជាទាសភាពសម័យទំនើប ដែលមានចរិកស្មុគស្មាញប្រកបដោយល្បិចកលពាក់ព័ន្ធទៅនឹងរបត់នៃផ្នត់គំនិត ចិត្តសាស្រ្តសង្គម ការរីកចម្រើននៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា ការវិវត្តន៍នៃសេដ្ឋកិច្ច សង្គមនយោបាយជាតិ និងអន្តរជាតិជាដើម ដែលត្រូវការជាចាំបាច់នូវការប្តេជ្ញាចិត្តរួមគ្នា ដើម្បីរិះរកវិធានការ ដ៏មានប្រសិទ្ធភាពក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសពាក់ព័ន្ធ ដែលមានការចាត់តាំង និងឧក្រិដ្ឋជន ក្នុងការកាត់បន្ថយ និងឈានទៅលុបបំបាត់ឲ្យបានផង​ដែរ ៕

អត្ថបទដែលជាប់ទាក់ទង