**ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ដឹកនាំកិច្ចប្រជុំ ស្តីពីការងារប្រឆាំងភេរវកម្មអាកាសយានដ្ឋានអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន៖ ការកាត់បន្ថយបញ្ហាគ្រឿងញៀនគឺដូចគ្នានឹងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយល់ដឹងច្បាស់និងចូលរួមទាំងអស់គ្នា**លោក Khalil Hashmi៖ រពិភាក្សារវាងប៉ាគីស្ថាន និងចិន អំពីវិធានការសន្តិសុខដើម្បីការពារជនជាតិចិន ដែលកំពុងធ្វើការនៅក្នុងប្រទេសអាស៉ីខាងត្បូង**រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ចាប់ផ្តើមអញ្ជើញរាយការណ៍ជូនបណ្តាប្រទេសជាសមាជិក ពីរបាយការណ៍ស្តីពី «ការពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣»**ចិនទទូចឱ្យអាមេរិកឈប់សម្លឹងមើលមកលើខ្លួន ដោយប្រកាន់ផ្នត់គំនិតបែបអនុត្តរភាពនិយម**វៀតណាម អនុញ្ញាតឱ្យក្រុមហ៊ុន SpaceX បើកដំណើរការសេវាអ៊ីនធឺណិត តាមផ្កាយរណប Starlink ជាការសាកល្បង**អគ្គនាយកធនាគារ ARDB ចុះពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រី លោក ជា សុភិន នៅស្រុកពូក ខេត្តបន្ទាយមានជ័យ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ៖ និស្សិតអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT Scholarship 2025) ត្រូវពាំនាំចំណេះវិជ្ជា ចំណេះធ្វើ និងបទពិសោធន៍ វិលត្រលប់មកបម្រើការងារ និងរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅកម្ពុជា**រដ្ឋមន្ត្រីក្រសួងការងារ ទួលជួបសម្តែងការគួរសម ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឆ្នាំសិក្សា២០២៥**អាហារូបករណ៍ចិន MOFCOM រួមចំណែកបង្កើនទាំងគុណភាព ពង្រីកទាំងបរិមាណមូលធនមនុស្សនៅកម្ពុជា**អគ្គកុងស៊ុលកិត្តិយសចំនួន៨ប្រទេស សហការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា**រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា និងរដ្ឋមន្ដ្រីក្រសួងសន្ដិសុខសាធារណៈឡាវ ចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៥**សម្តេចតេជោ៖ «ភរិយាខ្ញុំធូរស្រាលហើយ គ្រូពេទ្យអនុញ្ញាតឲ្យភរិយាខ្ញុំចេញពីមន្ទីរពេទ្យ ទៅសម្រាកនៅសណ្ឋាគារ»**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់យុវជនទាំងអស់ សូមរួមគ្នាការពារ អភិរក្ស និងអភិវឌ្ឍ ក្នុងនាមជាអ្នកបន្តវេនរបស់កម្ពុជា ដែលជាមហាអំណាចមួយ នៃវប្បធម៌**ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា៖ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាវិស័យដែលមិនអាចខ្វះបានសម្រាប់ទស្សនៈវិស័យមុតស្រួច និងវែងឆ្ងាយរបស់កម្ពុជា**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ផ្ដល់អនុសាសន៍ ១២ចំណុច ដល់ក្រសួងសង្គមកិច្ច ដើម្បីត្រៀមខ្លួនដោះស្រាយបញ្ហាជូនពលរដ្ឋ ស្របតាមផែនការអភិវឌ្ឍក្នុងវិស័យរបស់ខ្លួន**ក្រសួងមុខងារសាធារណៈ បន្តពិភាក្សាលើការរៀបចំយន្តការ និងវិធីសាស្ត្រការងារធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការជំរឿនមន្ត្រីរាជការស៊ីវិល**ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ស្នើនាយករដ្ឋមន្ដ្រីឡាវ ជួយជ្រោមជ្រែងការអនុវត្តកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ឱ្យសម្រេចបានជោគជ័យ**អាមេរិក កំពុងដាក់លក្ខខណ្ឌឱ្យស៉ីរី ជាថ្នូរនឹងការបន្ធូបន្ថយទណ្ឌកម្ម**រុស្ស៉ី ថាការផ្ទេរការគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ទៅឱ្យអ៊ុយក្រែន ឬប្រទេសដទៃណាមួយជារឿងមិនអាចទៅរួចនោះទេ

កូនដាំឈេីចំនួនជាង២ពាន់ដេីម ត្រូវបានដាំស្ដារឡេីងវិញនៅតំបន់ភ្លេីងឆេះព្រៃលិចទឹក​ ក្នុងតំបន់ទន្លេសាប

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា បានអញ្ជើញចូលរួមជាមួយថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រដ្ឋបាលខេត្តសៀមរាប ខេត្តបាត់ដំបង តំណាងអ្នកពាក់ព័ន្ធ ដៃគូសហការ អាជ្ញាធរមូលដ្ឋាន មន្រ្តីឧទ្យានុរក្ស និងប្រជាពលរដ្ឋ ជាច្រើននាក់ ដាំដេីមឈេីចំនួនជាង២ពាន់ដេីម ដើម្បីដាំស្ដារព្រៃលិចឡេីងវិញនៅតំបន់ភ្លេីងឆេះព្រៃលិចទឹក​ ក្នុងតំបន់ទន្លេសាប ក្នុងភូមិសាស្រ្តឃុំព្រែកទាល់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង នាថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថាដាំព្រៃលិចទឹក ក្នុងតំបន់ បឹងទន្លេសាបនេះ នឹងជួយពង្រឹងការអភិរក្ស និងការពារព្រៃលិចទឹកដែលជាជម្រកដ៏សំខាន់នៃពពួកជីវៈចម្រុះនៅបឹងទន្លេសាប។ ម្យ៉ាងទៀត ក៏ជាការថែរក្សា ការពារបឹងទន្លេសាបដែលជាជង្រុកត្រីដ៏ធំ និងបម្រើប្រជាពលរដ្ឋប្រមាណ៦លាននាក់របស់កម្ពុជាផងដែរ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ក្រសួងបរិស្ថានបានប្រកាសដាក់ចេញយុទ្ធនាការ១០ តុលា ដាំដើមឈើ ១លានដើម ជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ដាំស្តារព្រៃ និងចូលរួមការពារអភិរក្សព្រៃឈើ និងបរិស្ថានធម្មជាតិ ដើម្បីបង្កើនគម្របព្រៃឱ្យបាន៦០% នៅឆ្នាំ២០៥០ និងអាចលក់កាបូន ដើម្បីអាចបង្កើនប្រាក់ចំណូលនៅក្នុងសហគមន៍ ស្របតាមទស្សនវិស័យនៃយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រដ្ឋាភិបាលកម្ពុជា និងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលផ្តោតលើមុំ ៣សំខាន់ រួមមាន ស្អាត បៃតង ន៨ងចីរភាព។

បច្ចុប្បន្ននេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឱ្យមន្ដ្រីក្រសួងបរិស្ថាន នៅតាមមន្ទីររាជធានី ខេត្តទាំងអស់ ធ្វើការបណ្ដុះកូនឈើគ្រប់ប្រភេទ និងមានគម្រោងបង្កើតស្ថានីយ៍បណ្តុះកូនឈើស្តង់ដារអន្តរជាតិនៅតាមខេត្តចំនួន៤ ដើម្បីចែកជូនកូនឈើដល់ប្រជាពលរដ្ឋទៅដាំថែមទៀត។

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានលើកឡើងពីយកចិត្តទុកដាក់ខ្ពស់ទៅលើប្រជាសហគមន៍ ជាពិសេសសហគមន៍នៅក្នុងតំបន់ការពារធម្មជាតិ ដែលក្រសួងបានដាក់ចេញយុទ្ធនាការ ចែកជូនកូនឈើប្រជាពលរដ្ឋយកទៅដាំ យ៉ាងតិចចំនួន ១លានដើម។ កូនឈើទាំងនោះ ជាប្រភេទដើមឈើដែលអាចទទួលបាននូវផលផ្លែ ដែលអាចប្រើប្រាស់ និងជាជម្រកសម្រាប់ជីវចម្រុះ ដូចជាព្រៃលិចទឹកនេះជាដើម ដែលបម្រើដល់ភ្ញៀវទេសចរ និងសម្រាប់លក់កាបូនដើម្បីបង្កើនចំណូលជាតិនិងការអភិវឌ្ឍមូលដ្ឋាន។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ដើម្បីឱ្យការអភិវឌ្ឋដោយចីរភាព យើងត្រូវចូលរួមទាំងអស់គ្នាធ្វើឱ្យកន្លែងរស់នៅយើងស្អាត សហគមន៍ស្អាត និងកន្លែងគោដៅទេសចរណ៍ស្អាតគ្មានការបំពុលដោយសំរាម ប្លាស្ទិក ហើយភាពស្អាតចាប់ផ្តើមខ្លួនយើង ជាពិសេសការចូលរួមផងដែរពីយុវជន ដើម្បើបន្តភាពស្អាតតជំនាន់ទៅមុខ។

ក្នុងឱកាសនេះដែរ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានលើកឡើងថា ទស្សនកិច្ច និងការដាំកូនឈើនៅក្នុងតំបន់រ៉ាមសារព្រែកទាល់ នាថ្ងៃនេះ គឺជាផ្នែកមួយនៃយុទ្ធនាការForOurPlanet របស់សហភាពអឺរ៉ុប។ សម្រាប់កម្ពុជា យុទ្ធនាការ ForOurPlanet ជាគំនិតគំនិតផ្តួចផ្តើមដោយសហភាពអឺរ៉ុប ក្នុងការគិតគូរ និងការពារបរិស្ថាននៅកម្ពុជា ដែលមានភាពទូលំទូលាយរាប់ចាប់តាំងពីគម្រោងអភិរក្ស និងកសិកម្មប្រកបដោយនិរន្តរភាពរហូតដល់ កិច្ចខិតខំប្រឹងប្រែងការប្រើប្រាស់ថាមពលកកើតឡើងវិញ និងកម្មវិធីបង្កើនការយល់ដឹងស្តីពីការការពារនោងអភិរក្សធនធានធម្មជាតិដល់សហគមន៍ ៕

អត្ថបទដែលជាប់ទាក់ទង