លោក ញ៉ាញ់ ជាបហ៊ង ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយពាក់ព័ន្ធការងារស្ដារ និងជួសជុលឡើងវិញប្រព័ន្ធធារាសាស្រ្តប្រឡាយមេរលាំងជ្រៃខាងត្បូង ក្នុងស្រុកគងពិសី
ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៥ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋពាក់ព័ន្ធ បន្តជួបប្រជុំផ្សព្វផ្សាយពាក់ព័ន្ធការងារស្ដារ និងជួសជុលឡើងវិញប្រព័ន្ធធារាសាស្រ្តប្រឡាយមេរលាំងជ្រៃខាងត្បូង ស្ថិតក្នុងភូមិសាស្រ្តឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
សូមជម្រាបជូនថា ការអនុវត្តគម្រោងកាងារជួសជុលស្ដារឡើងវិញ និងធ្វើទំនើបកម្មនូវគម្រោងប្រព័ន្ធដោះទឹក និងបង្វែរទឹកជំនន់ចេញពីភូមិសាស្រ្តរាជធានីភ្នំពេញ បានអនុវត្តទៅលើការងារស្ដារប្រព័ន្ធធារាសាស្រ្តប្រឡាយមេរលាំងជ្រៃខាងត្បូង ក្នុងភូមិសាស្រ្តស្រុកសំរោងទង ស្រុកគងពិសី និងស្រុកបសេដ្ឋ និងកាងារកែលម្អស្ទឹងតូច ក្នុងភូមិសាស្រ្តស្រុកសំរោងទង និងស្រុកគងពិសី ៕