**ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះករណីដែលអាមេរិកប្រើពន្ធគយជាមធ្យោបាយសម្រាប់គំរាមកំហែងប្រទេសដទៃឱ្យដាក់កំហិតចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយចិន**សម្ដេចធិបតី ណែនាំក្រសួងស្ថាប័នពាក់ព័ន្ធដែលកំពុង បំពេញការងារនៅកំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវសហការសម្របសម្រួលឱ្យការចូល- ចេញរបស់ភ្ញៀវទេសចរ ប្រព្រឹត្តទៅដោយតម្លាភាព មិនរើសអើង**សម្ដេចធិបតី ណែនាំក្រុមហ៊ុនត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេងៗ នៅទីតាំងកំពង់ផែ និងពិនិត្យលទ្ធភាពបង្កើតសេវាកម្មថ្មីៗ**ជីវប្រវត្តិសង្ខេប របស់នាយករដ្ឋមន្ត្រីថៃ ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាខាងមុខនេះ**សម្ដេចធិបតី៖ កម្ពុជាត្រូវការទាំងស្ពៃចិន ទាំងសាច់គោអាម៉េរិក**សម្ដេចធិបតីប្រកាសថា មានក្រសួងពីរដែលវះកាត់ ដើម្បីបំពេញការងារឱ្យបានរលូន**នាយករដ្ឋមន្ត្រី ស្នើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចប់រឿង ករណីចាក់សាំង លើសលួស១ពាន់រៀល**សម្តេចធិបតី ផ្ដាំទៅអ្នកវិភាគ និងអ្នករិះគន់មួយចំនួន មុននឹងបញ្ចេញមតិផ្សព្វផ្សាយរឿងអ្វីមួយនៅក្នុងសង្គមខ្មែរ ត្រូវមានប្រភពព័ត៌មានគ្រប់ជ្រុងជ្រោយ**សម្តេចធិបតី៖ ជំហរកម្ពុជាបើកច្រកវិនិយោគគ្រប់ប្រទេស លើពិភពលោក**សម្ដេចធិបតី៖ ក្នុងឱកាសចូលឆ្នាំថ្មី ពលរដ្ឋជិះរថយន្ដក្រុងរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញជាង៨ម៉ឺននាក់ ដោយសន្សំថវិកាជាង១លានដុល្លារ**សម្តេចធិបតី៖ តាមរយៈដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនមកកាន់កម្ពុជា គឺបង្ហាញកាន់តែច្បាស់អំពីទំនាក់ទំនងរឹងមាំរវាងកម្ពុជា និងចិន**សម្តេចធិបតី៖ កម្ពុជាបើរវល់តែឆ្លើយតបទៅលើការវាយប្រហារដោយគ្មានមូលដ្ឋាន របស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស គឺមិនអាចដើរទៅដល់គោលដៅទេ**សម្តេចធិបតី៖ ក្រុមមនុស្សខ្លះនាំគ្នាជេររិះគន់ចិន ប៉ុន្តែបែរជានាំគ្នាជិះលើផ្លូវដែលជាជំនួយរបស់ចិន**សម្តេចធិបតីប្រកាសថា ព្រែកជីកហ្វូណនតេជោនៅតែបន្តធ្វើ ដោយគ្មានការរាថយនោះឡើយ**សម្ដេចធិបតី ថ្លែងអំណរគុណដល់អ្នកបង្កើតមាតិកា និងប្រជាពលរដ្ឋ ដែលបានចូលរួមផ្សព្វផ្សាយពីសក្ដានុពលវិស័យទេសចរណ៍របស់កម្ពុជា**សម្ដេចធិបតី៖ កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម**នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើងប្រុសស្រី ៨នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥

បង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀន ចាប់ខ្លួនជនល្មើស ៤នាក់ និងរឹបអូសគ្រឿងញៀនជាង ១០ គីឡូក្រាម

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនបានបង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀន ចាប់ខ្លួនជនល្មើសចំនួន៤នាក់ និងរឹបអូសគ្រឿងញៀនជាង ១០ គីឡូក្រាម។

ការបង្ក្រាបនេះបានធ្វើឡើងដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ និង ឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ជាក់ស្ដែងកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១២៖០០នាទី កម្លាំងជំនាញ (ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង លោកវរសេនីយ៍ឯក ហុង វណ្ណារិទ្ធ នាយករងមន្ទីរ លោកវរសេនីយ៍ទោ កើត រ៉ាវី និងលោកវរសេនីយ៍ទោ រឹម ម៉ិច នាយរងការិយាល័យ (ក១) សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដឹកនាំសម្របសម្រួលដោយលោក ប៉ុក តារា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាបករណី ជួញដូ រក្សាទុករគ្រឿងញៀន នៅ៣គោលដៅផ្សេងជាបន្តបន្ទាប់៖ គោលដៅទី១៖ តាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង (ផ្លូវបំបែកផ្សារក្រោម) ភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប គោលដៅទី២៖ ផ្ទះលេខ០២៥ ផ្លូវក្រុម១ ភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប និងគោលដៅទី៣៖ ផ្ទះគ្មានលេខ ភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

សម្រាប់លទ្ធផលបង្ក្រាបបាន កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ ៤នាក់៖
១. ឈ្មោះ ផាន់ សុកជា ភេទប្រុស ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត 0៦-សីហា-១៩៩១
២.ឈ្មោះ ភា ភ័ក្រ ភេទប្រុស ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ១៩៨៨
៣.ឈ្មោះ ចេក សុផល ភេទប្រុស ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ០៤-ឧសភា-១៩៩៨
៤. ឈ្មោះ ជ្រឹង គឹមសៀង ភេទប្រុស ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ១៩៩៤

ចំពោះវត្ថុតាងដែលចាប់យកបានរួមមាន៖
– សារធាតុញៀនប្រភេទគ្រាប់ (WY) ចំនួន ១៧.៨០០ គ្រាប់ ទម្ងន់សរុប ០១ គីឡូក្រាម ៦៩០.៣៤ ក្រាម
-សារធាតុញៀនមេតំហ្វេតាមីន (ICE) ចំនួន ០៩ ដុំ ទម្ងន់សរុប ០៨ គីឡូក្រាម ៩៩៩.៧៦ ក្រាម
សរុបគ្រឿងញៀន ទម្ងន់ ១០ គ.ក្រ ៦៩០.១ ក្រាម។
-ទូរស័ព្ទចំនួន ០៦គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប តាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង