**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យអនុវត្តស្តង់ដាសាលារៀនគំរូ ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ ដើម្បីឆ្លើយតបនឹងស្មារតីនៃកិច្ចប្រជុំដំបូងរបស់គណៈរដ្ឋមន្ត្រី នីតិកាលទី៧នៃរដ្ឋសភា ដែលបានដាក់ចេញវិធានការគន្លឹះចំនួន៤ ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តស្តង់ដាសាលារៀនគំរូ ក្នុងរាជធានីភ្នំពេញ។

ថ្លែងនៅក្នុងឱកាសនោះឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ការប្រកាសនេះ ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា រួមមាន៖ ការពង្រឹងអភិបាលកិច្ចសាលារៀន, ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា, និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង, វិន័យ, សីលធម៌ និងឥរិយាបថរបស់សិស្ស, ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្ថែមទៀតថា សាលារៀនគំរូនឹងផ្តោតលើលទ្ធផលសិក្សារបស់សិស្ស ដោយសាលារៀនត្រូវផ្តោតការយកចិត្តទុកដាក់ និងកំណត់យកលទ្ធផលសិក្សារបស់សិស្សជាគោល ដោយប្រើប្រាស់យន្តការ ពីលើចុះក្រោម និងពីក្រោមទ្បើងលើ។

*យន្តការពីលើចុះក្រោម គឺក្រសួងអប់រំ យុវជន និងកីទ្បានឹងជ្រើសរើស៖ វិទ្យាល័យ និងអនុវិទ្យាល័យចំនួន២០០ ដែលមានអត្រាសិស្សទទួលបាននិទ្ទេស A, B, C ខ្ពស់ជាងគេ ឬដែលមានអត្រាសិស្សប្រទ្បងជាប់សម្រេចបានស្មើ ឬខ្ពស់ជាងលទ្ធផលមធ្យមភាគថ្នាក់ជាតិ ដើម្បីធ្វើការវាយតម្លៃ។ សម្រាប់សិស្សមធ្យមសិក្សាបឋមភូមិ៖ គ្រឹះស្ថានសិក្សាដែលមានពិន្ទុរង្វាយតម្លៃសិក្សាថ្នាក់ជាតិថ្នាក់ទី ៨ ឬ អន្តរជាតិ (PISA) ខ្ពស់។ សម្រាប់សិស្សបឋមសិក្សា៖ គ្រឹះស្ថានសិក្សាដែលមានសិស្សទទួលបានពិន្ទុរង្វាយ តម្លៃសិក្សាថ្នាក់ទី ៣ និងទី ៦ ខាងផ្នែកអំណាន និងគណិតវិទ្យាខ្ពស់។

*យន្តការពីក្រោមទ្បើងលើ គឺមន្ទីរអប់រំ យុវជន និងកីទ្បា ឬគ្រឹះស្ថានសិក្សាមាន សិទ្ធិស្នើបេក្ខភាពសាលារៀនគំរូ សម្រាប់គណៈកម្មការថ្នាក់ជាតិចុះវាយតម្លៃ។ ខេត្តដែលមានសាលារៀនគំរូច្រើន ប្រធានមន្ទីរនឹងត្រូវទទួលស្គាល់ថា ជាប្រធានមន្ទីរគំរូផងដែរ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបន្ថែមថា នៅក្នុងអំឡុងពេលនៃដំណើរការឆ្នាំសិក្សា ២០២៣-២០២៤ ក្រសួងនឹងជ្រើសរើសសាលារៀនសំណាក ដែលជាសាលារៀនមានសក្តានុពលប្រមាណ ៥០០ ទៅ ១០០០សាលា ដើម្បីទទួលការជួយគាំទ្រនិងធ្វើការវាយតម្លៃ ដោយរំពឹងថាសម្រេចបានតាមស្តង់ដាសាលារៀនគំរូ ក្នុងរយៈពេល២ឆ្នាំខាងមុខ។ ក្នុងរយៈពេលចំពោះមុខ ក្រសួងនឹងវាយតម្លៃជ្រើសរើសសាលារៀនប្រមាណ៥០ សម្រាប់ប្រកាសនៅក្នុងសន្និបាតអប់រំ ដែលគ្រោងប្រារព្ធឡើងនៅដើមខែមេសា ឆ្នាំ២០២៤ខាងមុខនេះ។

ក្រសួងបាននឹងកំពុងរៀបចំយន្តការជំរុញអនុវត្តសាលារៀនគំរូ និងយន្តការចុះជួយសាលារៀន តាមរយៈ៖ ក្រុមនាយកសាលាល្អ គ្រូបង្រៀនល្អ, ក្រុមអ្នកឯកទេស ដូចជាកម្មវិធីសិក្សា, រង្វាយតម្លៃ, ហិរញ្ញវត្ថុ, និងការគ្រប់គ្រងទូទៅ, កម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំសាលារៀន និងកម្មវិធីអភិវឌ្ឍគ្រូបង្រៀន, ការបង្ហាត់បង្ហាញអំពី ការបង្រៀនគណិតវិទ្យាថ្នាក់ដំបូង និងអំណានថ្នាក់ដំបូងនៅបឋមសិក្សា និងវិធីសាស្ត្របង្រៀនថ្មីនៅមធ្យមសិក្សា។

ឯកឧត្ដមរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ក៏បានបញ្ជាក់ដែរថា ការអនុវត្តស្តង់ដាសាលារៀនគំរូ គឺជាកំណែទម្រង់អប់រំកម្រិតសាលារៀនជាកញ្ចប់ ដោយផ្តោតជាសំខាន់លើគ្រឹះស្ថានសិក្សាសាធារណៈ ចាប់ពីកម្រិតមត្តេយ្យសិក្សារហូតដល់កម្រិតមធ្យមសិក្សាទុតិយភូមិ ក្នុងគោលបំណងពង្រឹងចំណេះដឹង និងសីលធម៌របស់សិស្សឱ្យបានល្អប្រសើរ ដើម្បីឈានទៅថ្នាក់ឧត្តមសិក្សា។ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាបន្តផ្សព្វផ្សាយស្តង់ដា សាលារៀនគំរូឱ្យបានទូលំទូលាយទៅដល់សាលារៀន និងរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តរួមគ្នា ឆ្ពោះទៅសម្រេចឱ្យបានតាមតម្រូវការរបស់ក្រសួង និងរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សផងដែរ។

អត្ថបទដែលជាប់ទាក់ទង