**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញចូលរួមក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេច ស ខេង អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេច ឃួន សុដារី អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**គណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ ប្រកាសលទ្ធផលការប្រណាំងទូក “គូពិសេស” នៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**ព្រះមហាក្សត្រកម្ពុជា យាងជាព្រះរាជាធិបតីព្រះរាជពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក**កម្មវិធី«ប្រយោគបុរាណចិនដែលលោកXi Jinpingចូលចិត្តប្រើ»រដូវកាលទី៣(ភា សាអេស្ប៉ាញ)បានចាក់ផ្សាយតាមប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់ប្រទេសប៉េរូ**ពាក្យប្រៀបធៀបដ៏ល្អរបស់លោក Xi Jinping អំពីកិច្ចសហប្រតិបត្តិការ APEC**អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ទូរស័ព្ទទៅលោក ពូទីន និយាយពីបញ្ហាអ៊ុយក្រែន**រុស្ស៉ី នឹងបញ្ឈប់ការចែកចាយឧស្ម័ន ដល់ប្រទេសអូទ្រីសកាត់តាមអ៊ុយក្រែន ចាប់ពីថ្ងៃសៅរ៍នេះ**សង្ឃ ​គ្រហស្ថ ៧អង្គ/នាក់ ត្រូវបានពលរដ្ឋនិងនគរបាល ចុះឡោ​មព័ទ្ធចាប់បាន ​ក្រោយនាំគ្នាផឹកស្រា ចា​ក់ភ្លេងកំសាន្ដ ក្នុងព្រៃ​កណ្ដាលយប់**អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ភ្ញៀវទេសចរចូលរួមថែរក្សាបរិស្ថាន**អំណរគុណ និងការលើកទឹកចិត្តដល់ក្រុមការងារគិលានសង្រ្គោះ៖ «ការលះបង់ នៅពីក្រោយការសប្បាយរីករាយ នាឱកាសពិធីបុណ្យអុំទូក»**រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន សង្ឃឹមថា កិច្ចសហការ និងផ្លាស់ប្តូរធនធានមនុស្សក្នុងវិស័យអប់រំកម្ពុជា-ចិន កាន់តែសម្បូរបែប និងរឹងមាំបន្ថែមទៀត**អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ខែ្មរ ប៊ែវើរីជីស**ឯកឧត្តម វង្សី វិស្សុត ផ្តាំផ្ញើដល់កីឡាករទាំងអស់ សូមប្រកាន់ខ្ជាប់នូវវិន័យ សាមគ្គីភាព ភាពថ្លៃថ្នូរ និងរក្សាសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ដើម្បីដណ្តើមជ័យជំនះ**ឯកឧត្តម គង់ ភោគ អញ្ជើញចូលរួមកិច្ចប្រជុំវេទិកាលម្ហសមុទ្រក្នុងតំបន់អាស៊ានលើកទី១៤ និងវេទិកាលម្ហសមុទ្រក្នុងតំបន់អាស៊ានជាមួយដៃគូសន្ទនាអាស៊ានលើកទី១២ នៅទីក្រុងវៀងចន្ទន៍**ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ ជួបសំណេះសំណាល ជាមួយកងកម្លាំងប្រដាប់អាវុធទាំង៣ ក្នុងខេត្តពោធិ៍សាត់ ដែលមានសម្ព័ន្ធមេត្រីភាព ចំនួន៨២១នាក់**អ៊ីស្រាអែល បង្កើនការវាយប្រហារលើរដ្ឋធានី Damascus របស់ស៊ីរី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់

លោកជំទាវ លៀង ស្រីម៉ុល អញ្ជើញផ្សព្វផ្សាយសមាសភាព ក្រុមការងារអធិការកិច្ចវិស័យពិការភាព និងបើកវគ្គបណ្តុះបណ្តាល លើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ

ភ្នំពេញ៖ លោកជំទាវ លៀង ស្រីម៉ុល រដ្ឋលេខាធិការ តំណាង ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសមាសភាពក្រុមការងារអធិការកិច្ចវិស័យពិការភាព និងវគ្គបណ្តុះបណ្តាល ដល់ក្រុមការ ងារអធិការកិច្ចវិស័យពិការភាព លើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ នៅទីស្តីការក្រសួង។

បន្ទាប់ពីលោក សាន់ រតនា ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ បានធ្វើរបាយការណ៍សង្ខេបស្តីពីលទ្ធផលការងាររដ្ឋបាលសិទ្ធិជនពិការ និងអានសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារអធិការកិច្ចវិស័យពិការភាព រួចមក
ឯកឧត្តម សន សុផល អគ្គនាយកស្តារសម្បទា បានមាន ប្រសាសន៍ថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចាក់ទុកការងារពិការភាពជាការងារអទិភាព ជាពិសេសតាមរយៈរដ្ឋបាលសិទ្ធិជនពិការ នៃនាយកដ្ឋានសុខុមាលភាពជនពិការ បានជំរុញការអនុវត្តច្បាប់ ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងអនុក្រឹត្យលេខ ១០៨ អនក្រ.បក ស្តីពីការកំណត់អត្រា និង បែបបទនៃការជ្រើស រើសជនពិការចូលបម្រើការងារ ដើម្បីលើកកម្ពស់ការគោរព សិទ្ធិជាមូលដ្ឋានរបស់ជនមាន ពិការភាព។ លើសពីនេះសេចក្តី សម្រេចលេខ ០៤៧ ស.អ.យ. ស្ដីពីការបង្កើតក្រុមការងារអធិការកិច្ចវិស័យពិការភាព នៃព្រះរាជាណាចក្រកម្ពុជា ដែល មានលោក លោកស្រី ដែលមានវត្តមាននៅទីនេះ ជាប្រធាន អនុប្រធាន និងជាសមាជិក សមាជិកា នៃក្រុមការងារនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកជួយផ្សព្វផ្សាយ និងជម្រុញដល់ក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជនឱ្យអនុវត្តច្បាប់ក្នុងការទទួលយកជនពិការចូលបម្រើការងារ តាមអត្រាកំណត់២% សម្រាប់ក្រសួង ស្ថាប័នរដ្ឋ និង១% សម្រាប់នីតិបុគ្គលដែលមានដូចជា ក្រុមហ៊ុន សហគ្រាស ធនាគារ និងគ្រឹះស្ថានឯកជននានា។

នៅក្នុងឱកាសនេះ លោកជំទាវ  លៀង ស្រីម៉ុល បានមានប្រសាសន៍ថា ការរៀបចំពិធីនាថ្ងៃនេះ ជាឱកាសដ៏ល្អមួយក្នុងការជួបជុំគ្នាដើម្បីផ្សព្វផ្សាយសមាសភាពក្រុម ការងារអធិការកិច្ចវិស័យពិការភាព និងកសាងសមត្ថភាព ដល់ក្រុមការងារអធិការកិច្ចវិស័យពិការភាព លើការអនុវត្តច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា។ ការពង្រឹងសមត្ថភាពរបស់រដ្ឋបាលសិទ្ធិជនពិការ និងក្រុមការងារអធិការកិច្ចវិស័យពិការភាព គឺជាផ្នែកមួយដ៏សំខាន់ក្នុងការអនុវត្តច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងផ្ដល់ឱកាសដល់ជនមានពិការ ភាព ដែលជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមរដ្ឋភាគីនៃអនុសញ្ញាស្ដីពីសិទ្ធិជនពិការ។

លោកជំទាវ បានមានប្រសាសន៍បញ្ជាក់ថា វិស័យពិការភាព គឺជាអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែល មានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាជាសេនាធិការ។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានកំណត់ យ៉ាងច្បាស់នូវគោលនយោបាយអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដែលធានាបាននូវប្រសិទ្ធភាព និងបរិយាបន្នសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដើម្បីលើកកម្ពស់ការកសាង និងអភិវឌ្ឍមូលធនមនុស្ស សុខុមាលភាពរបស់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងងាយរងហានិភ័យ ជាពិសេស ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចប្រកប ដោយចីរភាព ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលឈានទៅសម្រេចបាន ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាមួុយគ្នានេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានផ្ដល់អាទិភាពការងារពិការភាពក្នុងកម្មវិធីការងាររបស់ក្រសួង ដោយបានកសាងគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាបន្តបន្ទាប់ សំដៅពង្រឹង ពង្រីកការគោរពសិទ្ធិជាមូលដ្ឋានរបស់ជនមានពិការភាព។

លោកជំទាវ លៀង ស្រីម៉ុល រដ្ឋលេខាធិការ បានមានប្រសាសន៍បញ្ជាក់បន្តថា បច្ចុប្បន្នជនមានពិការភាព មិនត្រូវបានគេរើសអើង និងត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន ប្រកបដោយសមភាព និងបរិយាបន្ន ក្នុងការរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ជនមានពិការភាព។ នៅក្នុងឆ្នាំ២០២៣ ក្រសួង-ស្ថាប័នរដ្ឋចំនួន ៣៩ មានជនមានពិការភាពចូលបម្រើការងារចំនួន ៣៧៧៦ នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន ៨៦៩នាក់ ជនមានពិការភាពកម្រិតធ្ងន់ចំនួន ២៣៥១នាក់ (បើគិត ជាភាគរយស្មើនឹង ២.០៥% នៃមន្ត្រីចូលបម្រើការងារសរុប) និងវិស័យឯកជនបានចុះបញ្ចីកា និងទទួលបានវិញ្ញាបនបត្រលើការអនុវត្តច្បាប់ មានចំនួន ២៤១ ដោយមានជនមានពិការភាពចូលបម្រើការងារ ចំនួន ៣ ៧៥៩នាក់ ស្រ្តីមានពិការភាព ២ ៦៣១នាក់។

នៅក្នុងឱកាសនេះ លោកជំទាវ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋាន ស្ដារសម្បទា, នាយកដ្ឋានសុខុមាលភាពជនពិការ និងរដ្ឋបាលសិទ្ធិជនពិការ ព្រមទាំងក្រុមការងារអធិការកិច្ចវិស័យពិការភាព ក្នុងការអនុវត្តភារកិច្ច ផ្សព្វផ្សាយ ត្រួតពិនិត្យ តាមដាន និងជំរុញការអនុវត្តគោល នយោបាយ ច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងសម្របសម្រួលលើក ទឹកចិត្តដល់ជន មានពិការភាព ក្រសួង ស្ថាប័ន និយោជក និងគ្រឹះស្ថាននានា។ នៅក្នុងឱកាសនេះដែរ លោកជំទាវ សង្ឃឹមយ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាលនេះ នឹងចូលរួមចំណែកក្នុងការកសាងសមត្ថភាព ប្រសិទ្ធភាព និងវិសាលភាពការងារក្នុងការជំរុញការអនុវត្តច្បាប់កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដើម្បីបង្កើនឱកាស សេដ្ឋកិច្ច ជាពិសេសឱកាសការងារជូនជនមានពិការភាព។

ជាទីបញ្ចប់ លោកជំទាវ  លៀង ស្រីម៉ុល បានផ្តល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖
1. បន្តជំរុញការអនុវត្តច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងអនុក្រឹត្យលេខ ១០៨ អនក្រ.បក ស្តីពីការកំណត់អត្រានិងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើ ការងារ អោយមានប្រសិទ្ធភាព ។
2. បង្កើនកិច្ចសហការក្នុងចំណោមក្រុមការងារអធិការកិច្ចវិស័យពិការភាពអោយកាន់តែមាន ប្រសិទ្ធភាព ដើម្បីពង្រឹង និងពង្រីកវិសាលភាពការងារអោយកាន់តែទូលំទូលាយ ។
3. បង្កើនការផ្សព្វផ្សាយច្បាប់ដល់ក្រសួងស្ថាប័នរដ្ឋ វិស័យឯកជន និងស្ថាប័នពាក់ព័ន្ធនានា ៕

អត្ថបទដែលជាប់ទាក់ទង