គណ:កម្មការទី៥ នៃរដ្ឋសភា ប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យលើរបៀបវារ:មួយចំនួន
ភ្នំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា នារសៀលថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់គណ:កម្មការដើម្បីពិនិត្យលើរបៀបវារៈមួយចំនួន នៅវិមានរដ្ឋសភា ។
របៀបវារៈសំខាន់ៗទាំងនោះរួមមាន៖
១.ការងារត្រៀមកិច្ចប្រជុំជាមួយក្រសួងព័ត៌មាន
២.ពិភាក្សាបែងចែកតួនាទីភារកិច្ចរបស់គណ:កម្មការទី៥
៣.ការត្រៀមចុះមូលដ្ឋានក្នុងអំឡុងពេលសភាវិសមកាល
៤.ត្រៀមសិក្ខាសាលាអំពីក្រុមមិត្តភាពការទូតសភា
៥.ផ្សេងៗ
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លេខាធិការ និងសមាជិក សមាជិកា គណ:កម្មការ ព្រមទាំងមន្ត្រីជំនួយការគណ:កម្មការផងដែរ ៕