**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ**ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងឯកឧត្ដម ឯក សំអុល ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី**អភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំង និងក្រុមការងារចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៥”**ក្រុមការងារក្រសួងបរិស្ថាន រកឃើញករណីក្លិនស្អុយចេញរោងចក្រកែច្នៃកាកស្រាបៀររបស់ក្រុមហ៊ុន ដាវី ស៊ីអេច អ៊ិចផត**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី តំណាងសម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញក្នុងពិធីសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ហៅវត្តឈូក ខេត្តត្បូងឃ្មុំ**កាកបាទក្រហមកម្ពុជា មិនទុកប្រជាពលរដ្ឋណាម្នាក់ចោលនោះឡើយ!**ឱកាសការងារ៖ គិតត្រឹមថ្ងៃទី១៩ ខែមេសានេះ មានការងាររហូតដល់ទៅចំនួន ៦២ ៦៦២ កន្លែង កំពុងរង់ចាំអ្នក!**សាលាដំបូងរាជធានីភ្នំពេញ សម្រេចបង្គាប់ឲ្យឈ្មោះ ជុំ វណ្ណៈ សងសំណងជម្ងឺចិត្តចំនួន ៤០០លានរៀល ឲ្យទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ប៊ុន ហុន ពីបទ៖ បរិហារបង្កាច់កេរ្តិ៍**មន្ទីរបញ្ចកោណ៖ សហរដ្ឋអាមេរិកនឹងកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួនដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសស៊ីរី ឱ្យមកនៅត្រឹមក្រោម ១០០០នាក់**អភិបាលខេត្តកណ្ដាល សរសើរកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល ដែលខិតខំយកចិត្តទុកដាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ នាឱកាសបុណ្យចូលឆ្នាំថ្មី**ក្រុមហ៊ុនផលិតរថយន្ត Ford Motor បានប្រកាសបញ្ឈប់ការនាំចេញរថយន្ត SUV រថយន្តភីកអាប់ និងរថយន្តស្ព័ររបស់ខ្លួនទៅកាន់ប្រទេសចិន**ឯកអគ្គរដ្ឋទូតចិន៖ ជោគវាសនារួមគ្នា រវាងចិន-កម្ពុជា ត្រូវបានឆ្លុះបញ្ចាំងក្នុងការគាំទ្ររាល់កិច្ចប្រឹងប្រែងគ្នាទៅវិញទៅមក**ឯកអគ្គរដ្ឋទូតចិន៖ យើងនឹងសហការជាមួយកម្ពុជាដើម្បីអភិវឌ្ឍន៍សមិទ្ធផលដែលយើងសម្រេចបាន ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង**អ៊ុយក្រែន ដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន ចំនួនបី ដោយសារពាក់ព័ន្ធនឹងការផលិតមីស៊ីល Iskander របស់រុស្ស៊ី**អ៉ីរ៉ង់ និងអាមេរិក រៀបចំកិច្ចចរចាជុំទី២ស្ដីពីកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់ នៅក្នុងទីក្រុងរ៉ូម ប្រទេសអ៉ីតាលី**នាយកប្រតិបត្តិ ក្រុមហ៊ុន Apple និយាយជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក អំពីផលប៉ះពាល់ដែលអាចកើតមាននៃវិស័យពន្ធដែលដាក់ចេញដោយប្រធានាធិបតី Donald Trump លើតម្លៃ iPhone**ស្នងការបាត់ដំបង រៀបរាប់ពីជោគជ័យនៃការធានាសន្តិសុខជូនពលរដ្ឋកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មី!**មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១៩-២៣ មេសា**បន្ទាប់ពីខកខានមួយរយៈ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញវាយកូនហ្គោលឡើងវិញនាព្រឹកនេះ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាព នៃការផ្តល់សេវាសុខាភិបាលប្រកបដោយសុវត្ថិភាព គុណភាព និងនិរន្តរភាព ជូនពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្ដមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិកាក្រសួងសុខាភិបាល បានដឹកនាំការប្រជុំស្តីពីការពិនិត្យ និងវាយតម្លៃអំពី «វឌ្ឍនភាពនៃការផ្តល់សេវាសុខាភិបាលប្រកបដោយសុវត្ថិភាព គុណភាព និងនិរន្តរភាព»។

កិច្ចប្រជុំដែលធ្វើឡើងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក៏ដោយមានការអញ្ជើញចូលរួមពីសាស្ត្រាចារ្យ វេជ្ជបណ្ឌិត រដ្ឋលេខាធិកា អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស ទទួលភារកិច្ចកិច្ចការគុណភាពសេវាថែទាំព្យាបាល និងតាមដានត្រួតពិនិត្យប្រព័ន្ធបញ្ជូនជំងឺ។ ក្នុងកិច្ចប្រជុំនេះផងដែរមានការចូលរួមពីប្រធានមន្ទីរពេទ្យជាតិ អនុប្រធានមន្ទីរពេទ្យ និងចូលរួមតាមប្រព័ន្ធអនឡាញ Zoom នៃមន្ទីរសុខាភិបាល និងមន្ទីរពេទ្យរាជធានី ខេត្ត។

ឯកឧត្ដមសាស្ត្រាចារ្យបានបញ្ជាក់ ពីយន្តការ និងគោលការណ៍ក្នុងការពង្រឹងនូវសុវត្តិភាព គុណភាពសេវាថែទាំព្យាបាល ក្នុងមន្ទីរពេទ្យទាំងរដ្ឋ និងឯកជន ដែលក្នុងនោះបានរៀបរាប់រំលឹក និងចែករំលែកបទពិសោធន៍ ពីសារគន្លឹះសំខាន់ៗ អំពីគុណភាពក្នុងការថែទាំ ព្យាបាលអ្នកជំងឺ និងការសង្គ្រោះបន្ទាន់ ព្រមទាំងបានផ្តល់ជូនអនុសាសន៍ដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងអ្នកពាក់ព័ន្ធ ត្រូវបន្តខិតខំតាមដានការអនុវត្តនូវគោលការណ៍សុវត្ថិភាព គុណភាព និងនិរន្តរភាពនៃសេវា និងការខិតខំទាំងឡាយ។

ទន្ទឹមនឹងនោះឯកឧត្ដមសាស្ត្រាចារ្យ និងថ្នាក់ដឹកនាំទទួលភារកិច្ច តាមរយៈនាយកដ្ឋានមន្ទីរពេទ្យ បានផ្តាំផ្ញើឱ្យបន្តបង្កើនយន្តការនៃការចុះពិនិត្យ និងគាំទ្រវឌ្ឍនភាពទាំងឡាយលើមន្ទីរពេទ្យទូទាំងប្រទេស និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់កម្រិត ទទួលខុសត្រូវនៃអង្គភាពនីមួយៗ លើកិច្ចការពង្រឹងគុណភាពសេវារបស់ខ្លួន និងបន្តកិច្ចសហការគ្នាអោយបានកាន់តែទូលំទូលាយប្រសើរថែមទៀត ក្នុងការពង្រឹងនូវគុណភាពថែទាំព្យាបាលផ្តល់ជូនប្រជាពលរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង