**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បិទវគ្គបំប៉ននាយទាហានថា្នក់ គ.ឃ ជំនាន់ទី៩ និងវគ្គបណ្តុះបណ្តាលនាយទាហានរង ជំនាញការពារព្រំដែនជំនាន់ទី៨

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញបិទវគ្គបំប៉ននាយទាហានថា្នក់ គ.ឃ ជំនាន់ទី៩ និងវគ្គបណ្តុះបណ្តាលនាយទាហានរង ជំនាញការពារព្រំដែនជំនាន់ទី៨ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនជំនាញការពារព្រំដេន។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានពាំនាំនូវការសួរសុខទុក្ខពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា, នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជូនចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន នៃមជ្ឈមណ្ឌលហ្វឹកហ្វឺន ជំនាញការពារព្រំដេនទាំងអស់ និងជាពិសេសសិក្ខាកាម វគ្គបំប៉ននាយទាហានថ្នាក់ គ.ឃ ជំនាន់ទី៩ និងវគ្គបណ្តុះបណ្តាលនាយទាហានរង ជំនាញការពារព្រំដែន ជំនាន់ទី៨ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំយោធាចារ្យ គ្រូជំនាញ និងនាយទាហានទាំងអស់របស់មជ្ឈមណ្ឌលហ្វឹកហ្វឺនជំនាញការពារព្រំដែន ដែលបានខិតខំបំពេញតួនាទីរបស់ខ្លួនប្រកបដោយឆន្ទៈ និងវិជ្ជាជីវៈ តាមបទបញ្ជារបស់អគ្គបញ្ជាការដោយជោគជ័យ និងសហការរៀបចំពិធីបិទវគ្គបំប៉ននាយទាហានថ្នាក់ គ.ឃ ជំនាន់ទី៩ និងវគ្គបណ្តុះបណ្តាលនាយទាហានរង ជំនាញការពារព្រំដែន ជំនាន់ទី៨ ដ៏មានសារសំខាន់នេះ ឱ្យបានដំណើរការប្រព្រឹត្តទៅដោយភាពរលូន។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា ការបិទវគ្គបំប៉ននាយទាហានថ្នាក់ គ.ឃ ជំនាន់ទី៩ និងវគ្គបណ្ដុះបណ្តាលនាយទាហានរង ជំនាញការពារព្រំដែនជំនាន់ទី៨ គឺជាការកសាងសមត្ថភាពកងយោធពលខេមរភូមិន្ទ ឱ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញកិច្ចការការពារបូរណៈភាពទឹកដី ជាពិសេសឱ្យមានសមត្ថភាព ចំណេះដឹង ចំណេះធ្វើ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន។

បន្ថែមពីនេះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានណែនាំចំនួន៣ចំណុចដល់សិក្ខាកាមរួមមាន៖

១៖ យោធិនទាំងអស់ត្រូវបន្តចូលរួមថែរក្សាសន្តិភាពរបស់ប្រទេសជាតិ និងគាំទ្រអនុវត្តរាល់កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសត្រូវស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងស្មោះត្រង់ចំពោះរាជរដ្ឋាភិបាលដែលប្រសូត្រចេញពីការបោះឆ្នោត ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងទប់ស្កាត់រាល់ឧបាយកលបំផ្លាញសុខសន្តិភាពរបស់ប្រទេសជាតិឱ្យបានជាដាច់ខាត។

២៖ ចំពោះសិក្ខាកាមបញ្ចប់វគ្គនាពេលនេះ ត្រូវលើកកម្ពស់ស្មារតី គោរពបទបញ្ជា វិន័យ និងសីលធម៌ សេចក្តីថ្លៃថ្នូរឱ្យសាកសមជានាយទាហាន នៃកងយោធពលខេមរភូមិន្ទ ហើយក្មួយៗត្រូវចងចាំថាជាទំពាំងស្នងឬស្សី ត្រូវខិតខំរៀនសូត្របន្តពីរៀមច្បង និងជៀសឱ្យផុតពីគ្រឿងញៀន និងមិនធ្វើអ្វីដែលឆ្ងាយពីច្បាប់លក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ ទោះបីការរៀនសូត្របានបញ្ចប់វគ្គរួចហើយ តែក៏ត្រូវខិតខំស្វែងយល់ រៀនសូត្របន្តទៀតដោយខ្លួនឯងដើម្បីពង្រីកចំណេះដឹងរបស់ខ្លួនបន្ថែមទៀត។

៣៖ មជ្ឈមណ្ឌលហ្វឹកហ្វឺនជំនាញការពារព្រំដែន ត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំខ្លឹមសារកម្មវិធីហ្វឹកហ្វឺនឱ្យបានស៊ីជម្រៅបន្ថែមទៀត ធ្វើយ៉ាងណាពេលបញ្ចប់វគ្គសិក្ខាកាមទាំងអស់អាចយកចំណេះជំនាញ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនបម្រើជាតិមាតុភូមិ និងត្រូវយកចិត្តទុកដាក់ក្នុងការថែទាំកន្លែងស្នាក់នៅថ្នាក់រៀនទីលាន និងគ្រឿងបំពាក់សម្រាប់បម្រើឱ្យការហ្វឹកហាត់ធានាបានសន្តិសុខ សុវត្ថិភាព ត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស៕

អត្ថបទដែលជាប់ទាក់ទង