**ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឪពុកបង្កើត ឯកឧត្តមបណ្ឌិត ឆេង គីមឡុង**អ្នកនាំពាក្យ៖ ការហោះហើរសាកល្បង នៅអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាការហោះហើរធ្វើតេស្តបច្ចេកទេសឧបករណ៍ មិនមែនជាការហោះហើរសាកល្បងបែបពាណិជ្ជកម្មដឹកមនុស្សនោះទេ**អាមេរិក ប្រកាសពីករណីអ្នកឆ្លងជំងឺផ្ដាសាយបក្សីដំបូងបំផុត ដោយមិនធ្លាប់ប៉ះពាល់សត្វផ្ទុកជំងឺ**បទវិភាគ៖អ្នកដែលដើរតាមផ្លូវដូចគ្នាទើបជាមិត្តភក្តិពិតប្រាកដ**គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ប្រកាសទទួលស្គាល់សមាជិកថ្មី ៥៣៩នាក់**មន្ទីរពេទ្យព្រះអង្គឌួង ប្រារព្ធខួប ៥​ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលសម្រាប់ស្ដារលទ្ធភាព នៃការស្ដាប់របស់កុមារក្រោយការវះកាត់ត្រចៀក ដល់កុមារគ-ថ្លង់ពីកំណើត**ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់តាមដងស្ទឹងសែន! អាជ្ញាធរខេត្តព្រះវិហារ ដកហូតឧបករណ៍នេសាទខុសច្បាប់ជាច្រើនតោន និងដុតបំផ្លាញចោល ក្នុង**អភិបាលខេត្តកំពង់ធំ ជំរុញឱ្យបន្តការផ្សព្វផ្សាយតាមគ្រប់រូបភាព នូវសកម្មភាពចុះសម្អាតអនាម័យបរិស្ថាន និងការដាំដើមឈើ ដើម្បីឱ្យខេត្តកំពង់ធំ មានបរិស្ថានល្អ ស្រស់បំព្រង**គណៈប្រតិភូកាកបាទក្រហមកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ នៅកោះបាលី**ខេត្តកណ្តាល បានក្លាយជាខេត្តទទួលជ័យលាភី បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)**កម្ពុជា ស្នើឱ្យក្រុមហ៊ុន XMXYG ដែលជាក្រុមហ៊ុនមានបទពិសោធន៍ខាងកំពង់ផែ និងភស្ដុភារកម្ម ពិនិត្យលទ្ធភាពក្នុងការបណ្ដាក់វិនិយោគរបស់ខ្លួននៅកម្ពុជា**ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិ្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងឃុំកោះសូទិន ប្រមាណជាង ៤ពាន់នាក់**ឯកឧត្ដមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ផ្តល់កិច្ចសម្ភាស៍ជាមួយសារព័ត៌មាន Diario Financiero របស់ស៊ីលី**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បង្ហាញក្តីរីករាយដែលកម្លាំងស្ម័គ្រចិត្តដើម្បីមនុស្សធម៌ TYDA បានបោះជំហានក្លាយទៅជាមហាគ្រួសារដ៏ធំមួយ**គ្រាន់តែទាស់ពាក្យសំដីគ្នាបន្តិចបន្ទួច បុរសម្នាក់ទាញដាវកាប់ បុរសម្នាក់ទៀតដែលរស់នៅផ្ទះជាប់របងគ្នា បណ្តាលឲ្យរបួសធ្ងន់**បញ្ជូនជនសង្ស័យប្រុស-ស្រី ១១នាក់ ទៅតុលាការ ក្រោយបើកឆាកប្រយុទ្ធគ្នា នៅភូមិដំណាក់ធំ២ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣**ចិន និងថៃឡង់ដ៏ ប្រមូលផ្តុំគ្នា ចែករំលែកការយល់ដឹង អំពីកិច្ចសហប្រតិបត្តិការ ខាងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែនសមុទ្រ**អាល្លឺម៉ង់ ដាណឺម៉ាក និងហូឡង់ នឹងផ្គត់ផ្គង់រថក្រោះ Leopard 1A5 សម័យសង្រ្គាមត្រជាក់ ៧៧គ្រឿង បន្ថែមទៀតដល់អ៊ុយក្រែន**សហព័ន្ធធុរកិច្ចជប៉ុន ជំរុញ​ឱ្យ​មាន​ភាព​យុត្តិធម៌​ក្នុង​ការ​ពិនិត្យ​មើល​ ការ​ទិញ​យកក្រុមហ៊ុនដែក​អាមេរិក**នាយករដ្ឋមន្ត្រីថៃ និងគណៈរដ្ឋមន្ត្រី ៣៥រូប ស្បថចូលកាន់តំណែង ក្នុងរាជរដ្ឋាភិបាលថ្មី ដើម្បីបញ្ចប់​ភាព​ចលាចល​នយោបាយ

ដីព្រៃលិចទឹកស្ថិតក្នុងអតីតឡូលេខ១៤ ក្បែរបឹងអភិរក្សស្នុកអណ្ដែង ឃុំកោះថ្កូវ ស្រុកជល់គីរី ត្រូវបានគេកាប់ឆ្ការ និងដុតយកដីធ្វើស្រែ ហាក់មិនមានអ្នកទប់ស្កាត់

ភ្នំពេញ៖ ព្រៃលិចទឹកនៅជួរមាត់ទន្លេដែលមានដើមឈើធំៗ ស្ថិតក្នុងដែនសហគមន៍នេសាទពាមពពេច ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ជិត៣ហិកតា ត្រូវបានគេកាប់គរដុតចោល យកដីធ្វើដីស្រែប្រាំង ហាក់មិនមានអ្នកទប់ស្កាត់ឡើយ។

ជាក់ស្ដែងកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ថ្មីៗនេះ ប្រជាពលរដ្ឋនៅចំណុចភូមិកន្លែងភេ និងភូមិព្រែកសាលា បានឲ្យដឹងថា មានជនដែលមានតួនាទីក្នុងមូលដ្ឋានបានជួលកម្មករជាង១០នាក់ឲ្យទៅកាប់ព្រៃក្នុងតំបន់នោះ ដែលគម្រោងបម្រុងកាប់ឆ្កាជាច្រើនហិកតា។ នេះបើយោងតាមប្រភពពីប្រជាពលរដ្ឋនៅភូមិក្បែរនោះ។

ករណីខាងលើនេះ បន្ទាប់ពីក្រុមអ្នកសារព័ត៌មានទទួលបានដំណឹងនេះ ក៏បានចុះទៅដល់ទីតាំងនោះដោយផ្ទាល់តាមការរាយការណ៍ពីប្រជានេសាទ ហើយបានឃើញមានការកាប់ឆ្ការព្រៃតំបន់នោះចំនួន៣ ចំណុចបើគិតជាទំហំ នៃការខូចខាតបើតាមការស្មានស្មើនឹងជិត ៣ហិចតដោយមានការកាប់ និងដុតព្រៃឈើទាំងតូចទាំងធំ ដើម្បីឆ្វៀលយកដីធ្វើស្រែប្រាំង និងចំណុចខ្លះទៀតបាននិងកំពុងកាប់ទន្ទ្រានធ្វើស្រែប្រាំង ដោយពួកគេបានកាប់ឆ្ការព្រៃ និងយកត្រាក់ទ័រចូលឈូសឆាយ ដុតបំផ្លាញ និងបាចគ្រាប់ស្រូវខ្លះផងដែរ។

ប្រជាពលរដ្ឋស្ថិតក្នុងភូមិព្រែកសាលា ឃុំទឹកហូត និងភូមិកន្លែងភេ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ បានឲ្យដឹងថា ដីតំបន់នេះកាលពីដើមឡើយជាអតីតឡូលេខ១៤។ បន្ទាប់ពីរាជរដ្ឋាភិបាលកាត់ឡូជូនប្រជាពលរដ្ឋវិញ ដីព្រៃលិចទឹកក្នុងតំបន់នេះ ត្រូវបានថែរក្សាជាសម្បត្តិរដ្ឋដោយសហគមន៍រួមគ្នាថែរក្សាការពារជាមួយមន្ត្រីជំនាញ ដោយឡែកដីមាត់បឹងអភិរក្សឆ្នុកអណ្ដែង និងដីក្នុងអតីតឡូលេខ១៤នេះមួយចំណែកធំ ត្រូវបានគេលួចឈូសឆាយធ្វើស្រែប្រាំងអស់ជាច្រើនហិកតា បច្ចុប្បន្ននៅសល់ប៉ុន្មានជាង១០ហិកតាប៉ុណ្ណោះ ក៏ប៉ុន្តែពួកគាត់មិនដឹងថា ដីនេះត្រូវបានគេបែងចែកឱ្យទៅអ្នកណា ឬក៏ត្រូវរក្សាទុកជាសម្បត្តិរដ្ឋដដែលនោះទេ។ តែប៉ុ ន្មានថ្ងៃនេះមានគេជួលកម្មករពីភូមិព្រែកសាលា និងភូមិកន្លែងភេ ប៉ុន្មានជាជាង១០នាក់ឲ្យចូលទៅកាប់ឆ្ការព្រៃនោះ។

ពាក់ព័ន្ធករណីខាងលើនេះលោក រៀល សុខុម នាយសង្កាត់រដ្ឋបាលជលផលពាមឆ្កោក ស្រុកជលគីរី បានឲ្យដឹងថា ព្រៃលិចទឹកក្នុងដែនសហគមន៍នេសាទពាមពពេចនេះ ជារបស់ប្រជាពលរដ្ឋ ហើយមានប្លង់កាន់កាប់អស់ហើយ មិនគួរអ្នកកាសែតមកធ្វើឲ្យគាត់ពិបាកគ្រាន់តែព្រៃប៉ុនបាតដៃនោះទេ។

លោក ប៊ិន សុផាន មេឃុំកោះថ្កូវ ស្រុកជលគីរី បានឲ្យដឹងថា ទាក់ទងនឹងព្រៃលិចទឹកក្នុងដែនសហគមន៍នេសាទពាមពពេចនោះ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ខាងសង្កាត់រដ្ឋបាលជលផលពាមឆ្កោក បានហៅអាជ្ញាធរឃុំឲ្យទៅចូលរួមពិនិត្យទីតាំងទន្ទ្រានឈូសឆាយយកនោះ តែលោកបានប្រាប់ទៅក្រុមការងារអាជ្ញាធរឃុំកោះថ្កូវ មិនត្រូវស៊ីញ៉េទទួលស្គាល់លើរបាយការណាមួយឡើយ ព្រោះព្រៃលិចទឹកនៅតំបន់ដែនសហគមន៍ះ ពាមពពេចនោះ មានបញ្ហាមិនប្រក្រតីច្រើន។

ដោយឡែកលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានប្រាប់ថា បើទោះជាដីនោះជាដីក្នុងសហគមន៍ ឬក្រៅសហគមន៍ ឬក៏ដីតំបន់២ក៏ដោយឲ្យតែជាដីព្រៃមិនធ្លាប់បានអាស្រ័យផល ការចូលកាប់ឆ្ការដុតបំផ្លាញគឺជាការខុសច្បាប់ដោយមិនអាចប្រកាច់បានឡើយ៕

អត្ថបទដែលជាប់ទាក់ទង