**ក្រុមហ៊ុន Kimou Environmental Holding Limited មានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា**អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង អញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់ថ្នាក់ដឹកនាំយោធភូមិភាគទី៥**ក្មេងទំនើងជិត១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបញ្ជូនទៅឆ្លងឆ្នាំក្នុងពន្ធនាគារ**នាយករដ្ឋមន្ដ្រី ណែនាំខេត្តភាគឦសានទាំង៤ ត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា**រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា អបអរសាទរ លោក រឿង ក្វាង បាក់ ទទួលការតែងតាំងជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នាយ៉ាងសស្រាក់សស្រាំជាមួយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរការនៃការរៀបចំកម្មវិធីពិសេសនេះ**សម្តេចធិបតី រំលេចលក្ខណៈពិសេសសំខាន់ៗចំនួន៥ សម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសាន**យុទ្ធសាស្ត្រអភិវឌ្ឍន៍សម្របសម្រួលក្នុងតំបន់៖គន្លឹះសម្រាប់បើកច្រកទ្វារឆ្ពោះទៅវិបុលភាពរួមនិងទំនើបកម្ម —–**បទវិភាគ៖គោលនយោបាយដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកបានបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ ចុងក្រោយគង់តែចំណេញដាច់ចំណងជាក់ជាមិនខាន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងក្រុមហ៊ុន KESS Innovation PLC**សម្តេចធិបតី៖ កម្មវិធីលើកទឹកចិត្តសម្រាប់ការវិនិយោគនៅក្នុងខេត្តភាគឦសាន មិនមែនធ្វើសម្រាប់តែអ្នកវិនិយោគបរទេសនោះទេ**លោកត្រាំ នឹងដាក់ពន្ធថ្មីបន្ថែមចំនួន ៨៤% លើទំនិញទាំងអស់ពីប្រទេសចិន**ចិនពេញចិត្តនឹងស្វែងយល់អំពីវប្បធម៌របស់កម្ពុជា នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ——————**ក្រុមអ្នកវិភាគ៖ Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយដែលស្ថិតក្នុងចំណោមក្រុមហ៊ុនប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្មច្រើនបំផុត ដោយសារតែការពឹងផ្អែកខ្លាំងលើប្រទេសចិនដែលប្រឈមនឹងពន្ធ ៥៤%**ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងការងារ រៀបចំពិធីសូត្រមន្តលើករាសីសម្រាប់ឆ្នាំថ្មី**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ស្តីពី «ក្រិត្យក្រមនៃមូលដ្ឋានវិចារវិទ្យាសម្ភារនិយម»**សម្តេចបវរធិបតី៖ «ភាពតភ្ជាប់» គឺជាចំណោទនៃកត្តាភូមិសាស្ត្រដ៏លំបាកមួយ**កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារ ឧក្រិដ្ឋកម្មឆ្លងដែន ស្តីពីការរត់ពន្ធអាវុធលើកទី៧**សម្តេចបវរធិបតី៖ ការបង្កើត CLV-DTA គឺដើម្បីចង្អុលទិសឱ្យដៃគូ ជួយជំរុញការអភិវឌ្ឍ និងភាពតភ្ជាប់នៅក្នុងតំបន់នោះ**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងផ្តល់ការគាំទ្រ តាមរយៈវិធានការសំខាន់ៗ ៣ប្រភេទ ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ ក្រោម «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន»

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ បើកសិក្ខាសាលាស្ទង់មតិជាមួយភាគីពាក់ព័ន្ធ ស្ដីពីការលើកកម្ពស់ការតភ្ជាប់ការបញ្ជូនទំនិញក្នុងតំបន់ នៅអាស៊ីអាគ្នេយ៍

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានសហការជាមួយវេទិកាដឹកជញ្ជូនអន្តរជាតិ ITF (International Transport Forum) ដើម្បីរៀបចំសិក្ខាសាលាស្ទង់មតិជាមួយភាគីពាក់ព័ន្ធ ស្ដីពី “ការលើកកម្ពស់ការតភ្ជាប់ការបញ្ជូនទំនិញក្នុងតំបន់នៅអាស៊ីអាគ្នេយ៍ (Stakeholder Survey Workshop on Enhancing Regional Freight Connectivity for Southeast Asia) ” ក្រោមអធិបតីភាព ឯកឧត្តម ឡេង ធនយុទ្ធា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។

កម្មវិធីនេះបានប្រព្រឹត្តទៅ ដោយមានការចូលរួមផ្ទាល់ពីអង្គភាពពាក់ព័ន្ធក្នុងក្រសួង តំណាងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងសមាគមដឹកជញ្ជូនទំនិញផ្លូវគោកកម្ពុជា និងតំណាងសមាគមភស្តុភារកម្មកម្ពុជា ប្រមាណ៤០នាក់ ព្រមទាំងមានការចូលរួមពីតំណាង ITF តាមរយៈប្រព័ន្ធវីដេអូផងដែរ។

សិក្ខាសាលានេះមានគោលបំណងសំខាន់ៗដូចជា៖ (១. ប្រមូលធាតុចូល និងមតិយោបល់ពីអ្នកជំនាញ ភាគីពាក់ព័ន្ធទាំងរដ្ឋ និងឯកជន នៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ ដែលទាក់ទងទៅនឹងក្របខណ្ឌគោលនយោបាយ ផែនការអភិវឌ្ឍន៍ វិស័យអាទិភាព និងបញ្ហាប្រឈមក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម (២. កំណត់ភាពខ្វះខាត (Gaps) និងរៀបចំជាអនុសាសន៍ក្នុងក្របខណ្ឌតំបន់ ដើម្បីលើកកម្ពស់ការតភ្ជាប់ការបញ្ជូនទំនិញក្នុងតំបន់នៅអាស៊ីអាគ្នេយ៍។

ថ្លែងបើកសិក្ខាសាលានេះ ឯកឧត្តមរដ្ឋលេខាធិការ បានរំលេចនូវសមទ្ធិផលសំខាន់ៗនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងមគ្គុទេសក៍ដ៏ល្អឯករបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំដ៏ឈ្លៀសវៃបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សមទ្ធិផលសំខាន់ៗទាំងនោះរួមមានការអភិវឌ្ឍផ្លូវល្បឿនលឿន ការភ្ជាប់បណ្តាញផ្លូវជាតិ និងផ្លូវខេត្ត គម្រោងអភិវឌ្ឍន៍បណ្តាញផ្លូវទឹក-កំពង់ផែ ការអភិវឌ្ឍអាកាសយាន្តដា្ឋនអន្តរជាតិថ្មីភ្នំពេញ និងសៀមរាប ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី លើការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ការពង្រឹងអភិបាលកិច្ចក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក និងបង្កើតផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ។ល។

ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងការអរគុណដល់ក្រុមការងារសម្រាប់កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរៀបចំសិក្ខាសាលាដ៏សំខាន់នេះ រួមទាំងសិក្ខាកាមតំណាងអង្គភាពក្នុងក្រសួង អន្តរក្រសួង-ស្ថាប័ន និងតំណាងវិស័យឯកជន ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងអង្គសិក្ខាសាលានេះ។

ជាពិសេស វេទិការដឹកជញ្ជូនអន្តរជាតិ ITF បានផ្តល់ការយកចិត្តទុកដាក់ក្នុងការគាំទ្រលើការសិក្សា និងស្ទង់មតិជាមួយភាគីពាក់ព័ន្ធទាំងរដ្ឋ និងឯកជន ដើម្បីកំណត់អំពីកាលានុវឌ្ឍភាពនៃការបន្តការអភិវឌ្ឍវិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅក្នុងប្រទេសកម្ពុជា សំដៅឆ្លើយតបបាននូវការលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនទំនិញក្នុងតំបន់នៅអាស៊ីអាគ្នេយ៍ ៕

អត្ថបទដែលជាប់ទាក់ទង