លោកយាយ ឆេង យូអេង មានជំងឺស្ទះសរសៃឈាមខួរក្បាល និងលើសសម្ពាធឈាម ទទួលបានការឧបត្ថម្ភថ្លៃព្យាបាលពីសម្ដេចធិបតី និងលោកជំទាវ
ភ្នំពេញ៖ លោកយាយ ឆេង យូអេង អាយុ ៧២ឆ្នាំ មានទីលំនៅ ភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងមានអាការៈស្ពឹកមួយចំហៀងខ្លួន, ធីងធោង និងវិលមុខ បណ្តាលមកពីស្ទះសរសៃឈាមខួរក្បាល និងលើសសម្ពាធឈាម ។
ដោយក្ដីមេត្តាករុណាប្រកបដោយធម៌សប្បុរសដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) នាំយកថវិកាសម្រាប់ឧបត្ថម្ភដល់ការព្យាបាល ។
ទឹកចិត្តដ៏ថ្លៃថ្លានេះ ធ្វើឱ្យក្រុមគ្រួសាររបស់លោកយាយ មានក្តីរីករាយជាពន់ពេក និងគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។