**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យលើការរៀបចំនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក នៃខេត្តសៀមរាប**ប៉េកាំង នឹងប្រឹងប្រែង សង្រ្គោះជនជាតិចិន ដែលធ្លាក់ចូលក្នុងអន្ទាក់នៃអំពើឆបោក**បទវិភាគ៖ប្រទេសទាំងពីរចិននិងអាមេរិកត្រូវរួមគ្នារ៉ាប់រងទំនួលខុសត្រូវរបស់ប្រទេសធំ ដើម្បីជំរុញ “ការផ្ដល់ជាប្រយោជន៍ដល់ពិភពលោក”**ទឹកកកនិងព្រិលក៏ជាភ្នំមាសភ្នំប្រាក់ដែរ**ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់៖ សម្តេចតេជោ ស័ក្តិសមទទួលបានងារជា «បិតាសន្តិភាពរបស់កម្ពុជា»**ឧត្តមសេនីយ៍ឯក​ បណ្ឌិត​ ណុប​ នរិន្ទ ណែនាំឲ្យក្រុមការងារបន្តសហការគ្នា​ លេីការងារ​ Hotline ឲ្យកាន់តែមានប្រសិទ្ធភាព​បន្ថែមទៀត**ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ស្នើឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចរវាងកម្ពុជា- អ៊ីរ៉ង់ ឱ្យបានញឹកញ៉ាប់ ដើម្បីពង្រឹងសន្ទុះទំនាក់ទំនងរវាងប្រទេសទាំងពីរ**ឧត្តមសេនីយ៍​ឯក​ ហោ​ សំអាត​ អញ្ជើញ​សំណេះសំណាលជាមួយក្រុមកីឡាករនៃក្លឹបបាល់ទាត់ឌីជីថល**គណៈកម្មាធិការសាខា អនុសាខា ក្រុមប្រតិបត្តិ និងអ្នកស្ម័គ្រចិត្តនៃសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ចំនួន៣៩នាក់ ទទួលបានវគ្គបណ្តុះបណ្តាលតម្រង់ទិសស្ដីពី «ការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងប័ណ្ណផ្សព្វផ្សាយក្នុងសហគមន៍»**ឯកឧត្តម ចាន់ សុធា អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រប្រចាំប្រទេសពាក់កណ្តាលអាណត្តិ របស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា**ឯកឧត្តម អាន ពេជ្រ ហត្ថដា ណែនាំដល់​មន្ទីរធនធានទឹកខេត្ត​មណ្ឌលគិរី និងខេត្ត​រតនគិរី ឲ្យយកចិត្តទុកដាក់លើកិច្ចការចំនួន ៣**OPEC ព្យាករណ៍ពីកំណើនតម្រូវការប្រេងដ៏រឹងមាំនៅឆ្នាំ២០២៦**សេដ្ឋកិច្ចឌីជីថលរបស់ទីក្រុងប៉េកាំង ឈានដល់ ២ពាន់ពាន់លានយន់ក្នុងឆ្នាំ២០២៤**អគ្គស្នងការនគរបាលជាតិ បើកកិច្ចប្រជុំដកបទពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជន ជាមួយក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន**ឆ្នាំ២០២៤ រដ្ឋបាលខេត្តក្រចេះ សម្រេចសមិទ្ធផលជាច្រើនដើម្បីបម្រើពលរដ្ឋ និងអភិវឌ្ឍខេត្ត**មេបញ្ជាការអាវុធហត្ថខេត្តប៉ៃលិន អញ្ជើញប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរជូនដល់យោធិន**ចិនរាយការណ៍អំពីពាណិជ្ជកម្មសកម្មជាមួយបណ្តាប្រទេស BRI ក្នុងឆ្នាំ២០២៤**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អគ្គនាយកធនាគារ ARDB៖ រាជរដ្ឋាភិបាល ទម្លាក់ថវិកាប្រមាណ ៣០លានដុល្លារបន្ថែមទៀត ដើម្បីជួយដល់ការរក្សាលំនឹងថ្លៃស្រូវរបស់កសិករ**កញ្ឆាក្រៀមនិងកញ្ឆាស្រស់រាប់សិបដើមត្រូវបានសមត្ថ កិច្ចខេត្តបាត់ដំបងបង្រ្កាប និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តិ

នាយឧត្តមសេនីយ៍ ស ថេត ដាក់ចេញការងារសំខាន់ៗមួយចំនួនដល់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាន និងស្នងការនគរបាលរាជធានី-ខេត្ត សំដៅបន្ដរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៤ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ប្រារព្ធធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គស្នងការរងនគរបាលជាតិ, ប្រធាននាយកដ្ឋានកណ្តាល, ប្រធាននាយកដ្ឋាន-អង្គភាព, ស្នងការនគរបាលរាជធានី-ខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានឯកភាពតាមរបាយការណ៍គ្រប់ផ្នែក និងអង្គភាពទាំងអស់ដែល ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងក្នុងកិច្ចប្រជុំ និងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រធាននាយកដ្ឋាន និងស្នងការនគរបាលរាជធានី-ខេត្ត ដែលសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរនាពេលកន្លងមក។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានលើកឡើងអំពីព្រឹត្តិការណ៍សំខាន់ៗ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែកុម្ភៈនេះ រួមមាន៖
*ទី១៖ បុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែកុម្ភៈ នៅតាមអង្គភាព ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវគ្រប់គ្រងការបំផ្ទុះផាវ, គ្រប់គ្រងក្មេងទំនើង ដែលមានចេតនាបង្កអុកឡុកសង្គម និងការកម្សាន្ដដែលហួសកម្រិតហើយឈានដល់ការប្រើហិង្សា, គ្រប់គ្រងការសម្រួលចរាចរណ៍នៅតំបន់ទីប្រជុំជន។
*ទី២៖ ការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ត្រូវត្រៀម និងប្រុងប្រយ័ត្នគ្រប់កាលៈទេសៈ និងក្ដាប់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ។
*ទី៣៖ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយត្រូវការពារសន្ដិសុខ សណ្ដាប់ធ្នាប់ឲ្យបានជោគជ័យ១០០ភាគរយ។

ដើម្បីធានាដល់សុខសន្ដិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសង្គម ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានដាក់ចេញនូវការណែនាំសំខាន់ៗមួយចំនួន ដល់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាន ប្រធាននាយកដ្ឋាន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដូចខាងក្រោម៖

*ទី១៖ ការងារសន្ដិសុខ៖ ត្រូវបន្ដទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទកុំឲ្យកើតមាននៅលើទឹកដីប្រទេសកម្ពុជា, ម្ចាស់ការទប់ស្កាត់បង្ក្រាបក្រុមដែលមានឧបាយកលជ្រុលនិយម ដោយត្រូវក្ដោបក្ដាប់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ហើយត្រូវការពារឲ្យខាងតែបាននូវរដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលស្របច្បាប់ ការពារសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលខិតខំកសាង, ជំរុញស្រាវជ្រាវបង្ក្រាបបទល្មើស ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងបន្ដពង្រឹងសមត្ថភាពភ្នាក់ងារសន្ដិសុខឯកជន ដែលជាកម្លាំងជំនួយដ៏សំខាន់ដល់នគរបាលជាតិ។

*ទី២៖ ការងារប្រឆាំងបទល្មើស៖ នាយកដ្ឋាន អង្គភាពពាក់ព័ន្ធ ត្រូវវាយតម្លៃការបម្រែបម្រួលបទល្មើសឡើងវិញ ខណៈការបង្ក្រាបសម្រេចបានរហូតដល់ជាង៩០ភាគរយ ដែលជាតួលេខមួយដ៏ល្អនៃប្រតិបត្តិការរបស់សមត្ថកិច្ច។ ខិតខំបង្ក្រាបបទល្មើសដែលនៅសេសសល់ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្នងការដ្ឋាននគរបាលខេត្ត ដែលមានព្រំដែនជាប់គ្នា។
ចំពោះបទល្មើសគ្រឿងញៀន ត្រូវបន្ដខិតខំស្រាវជ្រាវបង្ក្រាប បង្ការទប់ស្កាត់ និងជំរុញការអនុវត្តផែនការយុទ្ធនាការ។ ពង្រឹងទប់ស្កាត់ បង្ការការងារប្រឆាំងការជួញដូរមនុស្ស និងបង្កើនកិច្ចសហការល្អដើម្បីសង្គ្រោះជនរងគ្រោះ។ ទប់ស្កាត់ និងបង្ការក្មេងទំនើងដែលបង្កអសន្ដិសុខ សណ្ដាប់ធ្នាប់នៅក្នុងសង្គម។

*ទី៣៖ ការងារសណ្ដាប់ធ្នាប់សាធារណៈ និងចរាចរណ៍៖ ត្រូវរឹតបន្ដឹងការអនុវត្តច្បាប់ ត្រួតពិនិត្យជាតិស្រវឹង ប្រកបដោយភាពទទួលខុសត្រូវ ទន់ភ្លន់ និងម៉ឺងម៉ាត់ សំដៅទប់ស្កាត់ និងបង្ការគ្រោះថ្នាក់ចរាចរណ៍។ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង ហើយជនបង្ករត់គេចខ្លួន ត្រូវខិតខំស្រាវជ្រាវដើម្បីឈានដល់ការចាប់ខ្លួនជនបង្កយកមកចាត់វិធានការតាមច្បាប់។ ការត្រួតពិនិត្យរថយន្ដធុនធ្ងន់ ត្រូវបន្ថែមនូវការត្រួតពិនិត្យរកសារធាតុញៀនលើអ្នកបើកបរ ហើយត្រូវមានកម្លាំងអន្ដរាគមន៍ដើម្បីជួយដល់សមត្ថកិច្ចនគរបាលចរាចរណ៍។
ការងារអគ្គិភ័យ កន្លងទៅទទួលបាននូវការកោតសរសើរពីប្រជាពលរដ្ឋ ប៉ុន្ដែត្រូវជំរុញ និងបង្កើននូវការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សំដៅបង្ការគ្រោះថ្នាក់ជាយថាហេតុ ហើយត្រូវចូលរួមម្ចាស់ការដោយប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ ព្រោះនៅពេលមានហេតុការណ៍បន្ដិចបន្តួចអាចគ្រប់គ្រងបាន។ ករណីនេះ នាយកដ្ឋានជំនាញ ត្រូវពិនិត្យមើលដែលកន្លងមកមានជនខិលខូចដើរលក់បំពង់អគ្គិភ័យ។
*ទី៤៖ ការងារព្រំដែន៖ បន្ដគ្រប់គ្រងកម្លាំងដែលឈរជើង ផ្គត់ផ្គង់ការហូបចុក ជម្រក ហ្វឹកហ្វឺន និងបង្កើនការល្បាតរួមគ្នា និងពង្រឹងវិន័យ។ លើសពីនេះ ត្រូវបន្ដចុះសួរសុខទុក្ខកងកម្លាំងឈរជើង ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ហើយក៏ត្រូវបញ្ជ្រាបឲ្យកងកម្លាំងជួរមុខយល់ដឹងអំពីច្បាប់ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន។

*ទី៥៖ ការងារសេនាធិការ៖ តាមដាន និងចាត់វិធានការការអនុវត្តជាគោលការណ៍ ព្រមទាំងដាក់ចេញជាផែនការយុទ្ធសាស្ដ្រប្រចាំឆ្នាំ, ត្រៀមប្រធានបទចូលរួមសន្និបាតចូលរួមរបស់ក្រសួងមហាផ្ទៃ, ត្រៀមខ្លឹមសារខួបកំណើតនគរបាលជាតិ, ពង្រឹងការងារប្រចាំបញ្ជា និងអន្ដរាគមន៍ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕

អត្ថបទដែលជាប់ទាក់ទង