សម្តេចធិបតី សរសើរក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ដែលបានបំពេញតួនាទីយ៉ាងល្អ ដើម្បីបម្រើពលរដ្ឋ ធ្វើឱ្យរដ្ឋាភិបាលអាណត្តិថ្មីទទួលបានការគាំទ្រកាន់តែខ្លាំង
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២ កុម្ភៈនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានបំពេញតួនាទីរបស់ខ្លួនយ៉ាងល្អដើម្បីបម្រើ ប្រជាពលរដ្ឋ ធ្វើឱ្យរាជរដ្ឋាភិបាលអាណត្តិថ្មីទទួលបានការគាំទ្រកាន់តែខ្លាំង។
ជាមួយគ្នានោះដែរ សម្តេចធិបតី បានកត់សម្គាល់ដោយមោទនភាព ចំពោះភាពសកម្មរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលសម្រេចបានលទ្ធផលគួរជាទីពេញចិត្ត ៕