នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំឱ្យរាជធានី-ខេត្តទូទាំងប្រទេស យកចិត្តទុកដាក់ខ្ពស់លើការងារព័ត៌មាន និងសាធារណៈមតិ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យរាជធានី-ខេត្តទូទាំងប្រទេស យកចិត្តទុកដាក់ខ្ពស់លើការងារព័ត៌មាននិង សាធារណៈមតិ ។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២ កុម្ភៈនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យមន្ទីរព័ត៌មានត្រូវពង្រឹងតួនាទីរបស់ខ្លួន ដើម្បីជាសេនាធិការរបស់រដ្ឋបាលរាជធានី-ខេត្តក្នុង គោលបំណងផ្សព្វផ្សាយសមិទ្ធផលការងាររបស់ខ្លួន ឱ្យប្រជាពលរដ្ឋបានជ្រាបកាន់តែទូលំទូលាយ ៕