**កិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា-ចិន កាន់តែស៊ីជម្រៅ**ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះករណីដែលអាមេរិកប្រើពន្ធគយជាមធ្យោបាយសម្រាប់គំរាមកំហែងប្រទេសដទៃឱ្យដាក់កំហិតចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយចិន**សម្ដេចធិបតី ណែនាំក្រសួងស្ថាប័នពាក់ព័ន្ធដែលកំពុង បំពេញការងារនៅកំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវសហការសម្របសម្រួលឱ្យការចូល- ចេញរបស់ភ្ញៀវទេសចរ ប្រព្រឹត្តទៅដោយតម្លាភាព មិនរើសអើង**សម្ដេចធិបតី ណែនាំក្រុមហ៊ុនត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេងៗ នៅទីតាំងកំពង់ផែ និងពិនិត្យលទ្ធភាពបង្កើតសេវាកម្មថ្មីៗ**ជីវប្រវត្តិសង្ខេប របស់នាយករដ្ឋមន្ត្រីថៃ ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាខាងមុខនេះ**សម្ដេចធិបតី៖ កម្ពុជាត្រូវការទាំងស្ពៃចិន ទាំងសាច់គោអាម៉េរិក**សម្ដេចធិបតីប្រកាសថា មានក្រសួងពីរដែលវះកាត់ ដើម្បីបំពេញការងារឱ្យបានរលូន**នាយករដ្ឋមន្ត្រី ស្នើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចប់រឿង ករណីចាក់សាំង លើសលួស១ពាន់រៀល**សម្តេចធិបតី ផ្ដាំទៅអ្នកវិភាគ និងអ្នករិះគន់មួយចំនួន មុននឹងបញ្ចេញមតិផ្សព្វផ្សាយរឿងអ្វីមួយនៅក្នុងសង្គមខ្មែរ ត្រូវមានប្រភពព័ត៌មានគ្រប់ជ្រុងជ្រោយ**សម្តេចធិបតី៖ ជំហរកម្ពុជាបើកច្រកវិនិយោគគ្រប់ប្រទេស លើពិភពលោក**សម្ដេចធិបតី៖ ក្នុងឱកាសចូលឆ្នាំថ្មី ពលរដ្ឋជិះរថយន្ដក្រុងរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញជាង៨ម៉ឺននាក់ ដោយសន្សំថវិកាជាង១លានដុល្លារ**សម្តេចធិបតី៖ តាមរយៈដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនមកកាន់កម្ពុជា គឺបង្ហាញកាន់តែច្បាស់អំពីទំនាក់ទំនងរឹងមាំរវាងកម្ពុជា និងចិន**សម្តេចធិបតី៖ កម្ពុជាបើរវល់តែឆ្លើយតបទៅលើការវាយប្រហារដោយគ្មានមូលដ្ឋាន របស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស គឺមិនអាចដើរទៅដល់គោលដៅទេ**សម្តេចធិបតី៖ ក្រុមមនុស្សខ្លះនាំគ្នាជេររិះគន់ចិន ប៉ុន្តែបែរជានាំគ្នាជិះលើផ្លូវដែលជាជំនួយរបស់ចិន**សម្តេចធិបតីប្រកាសថា ព្រែកជីកហ្វូណនតេជោនៅតែបន្តធ្វើ ដោយគ្មានការរាថយនោះឡើយ**សម្ដេចធិបតី ថ្លែងអំណរគុណដល់អ្នកបង្កើតមាតិកា និងប្រជាពលរដ្ឋ ដែលបានចូលរួមផ្សព្វផ្សាយពីសក្ដានុពលវិស័យទេសចរណ៍របស់កម្ពុជា**សម្ដេចធិបតី៖ កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម**នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើងប្រុសស្រី ៨នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥

ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំស្ដីពីការពង្រឹងការងារបុគ្គលិក និងផ្សព្វផ្សាយឯកសារមួយចំនួនពាក់ព័ន្ធនិងការងារបុគ្គលិក

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការពង្រឹងការងារបុគ្គលិក និងផ្សព្វផ្សាយឯកសារមួយចំនួនពាក់ព័ន្ធនឹងការងារបុគ្គលិក ដោយមានការអញ្ជើញចូលរួមពីអនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំតំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការ អគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ និងក្រុមការងារពាក់ព័ន្ធជាច្រើនរូបផងដែរ។

ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន បានមានប្រសាសន៍ថា យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស​ សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យមានការរៀបចំកិច្ចប្រជុំនាថ្ងៃនេះ ដើម្បីពង្រឹងរបៀបរបបការងារ លំហូរឯកសារទាក់ទងនឹងការងារគ្រប់គ្រងមន្ត្រីនគរបាលជាតិ និងផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីការអនុញ្ញាតច្បាប់ឈប់សម្រាកពីការងាររបស់មន្ត្រីនគរបាលជាតិ និងសេចក្ដីជូនដំណឹងនានាមួយចំនួនទៀត។

ឯកឧត្តមបានបន្ថែមថា ការពង្រឹងរចនាសម្ព័ន្ធដែលមានស្រាប់ គឺជាកិច្ចការងារចាំបាច់ សម្រាប់ជាយន្តការបន្តនិរន្តរភាពការងារ ក៏ដូចជាពង្រឹង និងកែទម្រង់ស្ថាប័ន សំដៅរួមចំណែកអនុវត្តតាមកម្មវិធីនយោបាយ និងគោលដៅអាទិភាពដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

ឯកឧត្តម សន្តិបណ្ឌិត បានណែនាំឱ្យស្ថាប័ន និងអង្គភាពចំណុះទាំងអស់ត្រូវពង្រឹងការអនុវត្តវិន័យ និងចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំ និងសេចក្ដីជូនដំណឹង ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកបដោយប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង