ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីគោលការណ៍ បែបបទ និងនីតិវិធី អនុវត្តមុខងារអប់រំ ដល់មន្រ្តីជំនាញនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅសាលាខេត្តបាត់ដំបង
ភ្នំពេញ៖ នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីគោលការណ៍ បែបបទ និងនីតិវិធី អនុវត្តមុខងារអប់រំដល់មន្រ្តីជំនាញនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)។
ពិធីបិទវគ្គនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអភិបាលខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យ និងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ទីរ អង្គភាពនានា ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។
ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. ផ្តល់កិត្តិយសចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាបញ្ចប់វគ្គសិក្សាដោយជោគជ័យជូនដល់សិក្ខាកាមដែលបានចូលរួមផងដែរ៕