**ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការបង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំកិច្ចប្រជុំសមាជិក សមាជិកា គណៈកម្មការ អនុគណៈកម្មការរៀបចំខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ នៃកាកបាទក្រហមកម្ពុជា**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរាជទូតថៃ ផ្លាស់ប្ដូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ**អភិបាលខេត្តកំពង់ធំ ណែនាំសិស្សានុសិស្ស ត្រូវខិតខំបន្តការសិក្សារៀនសូត្រ ដើម្បីអនាគតនៅពេលខាងមុខ**កម្ពុជា បន្តពង្រឹងភាពធន់របស់ទីក្រុង និងប្តេជ្ញាធានាឱ្យបានសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន**ក្រសួងពាណិជ្ជកម្ម ជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣០ ខែមេសា**សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្ដីពី ប្រព័ន្ធបញ្ជរតែមួយជាតិ**កិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា-ចិន កាន់តែស៊ីជម្រៅ**ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះករណីដែលអាមេរិកប្រើពន្ធគយជាមធ្យោបាយសម្រាប់គំរាមកំហែងប្រទេសដទៃឱ្យដាក់កំហិតចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយចិន**សម្ដេចធិបតី ណែនាំក្រសួងស្ថាប័នពាក់ព័ន្ធដែលកំពុង បំពេញការងារនៅកំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវសហការសម្របសម្រួលឱ្យការចូល- ចេញរបស់ភ្ញៀវទេសចរ ប្រព្រឹត្តទៅដោយតម្លាភាព មិនរើសអើង**សម្ដេចធិបតី ណែនាំក្រុមហ៊ុនត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេងៗ នៅទីតាំងកំពង់ផែ និងពិនិត្យលទ្ធភាពបង្កើតសេវាកម្មថ្មីៗ**ជីវប្រវត្តិសង្ខេប របស់នាយករដ្ឋមន្ត្រីថៃ ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាខាងមុខនេះ**សម្ដេចធិបតី៖ កម្ពុជាត្រូវការទាំងស្ពៃចិន ទាំងសាច់គោអាម៉េរិក**សម្ដេចធិបតីប្រកាសថា មានក្រសួងពីរដែលវះកាត់ ដើម្បីបំពេញការងារឱ្យបានរលូន**នាយករដ្ឋមន្ត្រី ស្នើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចប់រឿង ករណីចាក់សាំង លើសលួស១ពាន់រៀល**សម្តេចធិបតី ផ្ដាំទៅអ្នកវិភាគ និងអ្នករិះគន់មួយចំនួន មុននឹងបញ្ចេញមតិផ្សព្វផ្សាយរឿងអ្វីមួយនៅក្នុងសង្គមខ្មែរ ត្រូវមានប្រភពព័ត៌មានគ្រប់ជ្រុងជ្រោយ**សម្តេចធិបតី៖ ជំហរកម្ពុជាបើកច្រកវិនិយោគគ្រប់ប្រទេស លើពិភពលោក**សម្ដេចធិបតី៖ ក្នុងឱកាសចូលឆ្នាំថ្មី ពលរដ្ឋជិះរថយន្ដក្រុងរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញជាង៨ម៉ឺននាក់ ដោយសន្សំថវិកាជាង១លានដុល្លារ**សម្តេចធិបតី៖ តាមរយៈដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនមកកាន់កម្ពុជា គឺបង្ហាញកាន់តែច្បាស់អំពីទំនាក់ទំនងរឹងមាំរវាងកម្ពុជា និងចិន**សម្តេចធិបតី៖ កម្ពុជាបើរវល់តែឆ្លើយតបទៅលើការវាយប្រហារដោយគ្មានមូលដ្ឋាន របស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស គឺមិនអាចដើរទៅដល់គោលដៅទេ

អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រើរយៈពេលយ៉ាងខ្លី សាងប្រជាប្រិយភាពយ៉ាងខ្ពស់ហួសពីការរំពឹងទុក

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យ រាជរដ្ឋាភិបាលលើកឡើងថា «នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ទី0២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងការពេញចិត្តប្រកបដោយមោទនភាពចំពោះភាពសកម្មនិងសមិទ្ធផលរបស់រាជរដ្ឋាភិបាលបន្តវេនដែលមានអាយុទើបតែបានជាង៥ខែ។ ការវាយតម្លៃរបស់សម្តេចធិបតីមិនខុសអ្វីពីចាស់ទុំក្នុងបក្សនិងប្រជាពលរដ្ឋទូទៅនោះឡើយ​ ពោលគឺរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ពិតជាបញ្ចេញស្នាដៃល្អហួសពីការរំពឹងទុក។

អាយុតិចតែធ្វើការច្រើន វ័យក្មេងតែសមត្ថភាពចាស់ទុំ ពេលវេលាខ្លី តែដើរបានឆ្ងាយ ទាំងនេះគឺជាលក្ខណសម្បត្តិពិសេសនិងលេចធ្លោនៃរាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា។ លក្ខណសម្បត្តិពិសេសនេះបានស្តែងឡើងតាមរយៈអាយុកាលរបស់រាជរដ្ឋាភិបាលថ្មី និងវ័យរបស់ថ្នាក់ដឹកនាំធៀបនិងសកម្មភាពការងារ​និងលទ្ធផលដែលទទួលបាន។

ជាការពិតក្តីបារម្ភធំបំផុតរបស់កម្ពុជាក្នុងដំណាក់កាលផ្ទេរអំណាចឱ្យអ្នកបន្តវេនគឺ ខ្លាចក្រែងអ្នកដឹកនាំស្រករក្រោយមិនអាចរក្សាបានសមិទ្ធផលដែលសាងឡើងដោយរៀមច្បងជំនាន់មុន​ ខ្លាចក្រែងអ្នកបន្តវេនមិនអាចបោះជំហានទៅមុខដោយខ្លួនឯងបាន និងខ្លាចក្រែងអ្នកជំនាន់ថ្មីដើរខុសគន្លងដែលបានត្រួយត្រាយដោយអ្នកជំនាន់មុន។

ប៉ុន្តែ ក្តីបារម្ភនេះបានរសាត់បាត់ទៅវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសមត្ថភាពនិងភាពជាអ្នកដឹកនាំដ៏គួរឱ្យជឿជាក់តាំងពីនាទីដំបូងនៃការចូលកាន់តំណែង។

សុខសន្តិភាព ស្ថិរភាពនយោបាយ និងនិរន្តរភាពសង្គម ដែលជាសេចក្តីត្រូវការសំខាន់ជាងគេបង្អស់របស់កម្ពុជាត្រូវបានថែរក្សាយ៉ាងល្អបំផុត។ បន្ថែមពីលើនេះ ការដាក់ចេញយុទ្ធសាស្ត្រដឹកនាំល្អ និងមានប្រតិបត្តិករសកម្ម បានផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋទូទៅ ក៏ដូចជារៀមច្បងក្នុងជួរគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានវាយតម្លៃដោយមោទនភាពថា ក្រុមអ្នកបន្តវេនថ្មីពិតជាធ្វើបានល្អហួសពីការរំពឹងទុក ទាំងកិច្ចការក្នុងប្រទេសនិងការងារការទូត។

ទោះបីជាការបន្តវេនបានធ្វើឡើងក្នុងបរិបទដែលពិភពលោកមានភាពមិនច្បាស់លាស់ ប៉ុន្តែ ត្រឹមតែជាង៥ខែដំបូងប៉ុណ្ណោះ រាជរដ្ឋាភិបាលថ្មី នីតិកាលទី៧នៃរដ្ឋសភា ទទួលបានប្រជាប្រិយភាពយ៉ាងខ្ពស់ ហួសពីការស្មាន ធៀបនិងរយៈពេលចេញដំណើរ។ នេះគឺជាភាពស័ក្តិសមនៃអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា និងជាក្តីសង្ឃឹមពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ»៕

អត្ថបទដែលជាប់ទាក់ទង