ក្រុមការងារមន្រ្តីជំនាញនៃមន្ទីរធនធានទឹកខេត្តកំពត បន្តអន្តរាគមន៏បូមទឹកជូនកសិករ នៅភូមិព្រៃចេក ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស
ភ្នំពេញ៖ នាថ្ងៃសៅរ៍ ៩រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ មន្រ្តីជំនាញនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បានបន្តអន្តរាគមន៏បូមទឹកជូន កសិករ នៅភូមិព្រៃចេក ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
សូមជម្រាបថា ដោយមានតម្រូវការចាំបាច់របស់បងប្អូនប្រជាកសិករ ដើម្បីដោះស្រាយទឹកសង្រ្គោះស្រូវរដូវប្រាំង ជាបន្ទាន់មន្ត្រីជំនាញមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពតបានបន្តអន្តរាគមន៏បូមទឹកជូន កសិករ នៅភូមិព្រៃចេក ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ០១គ្រឿង ដើម្បីជួយសង្គ្រោះផ្ទៃដីស្រូវប្រាំង ចំនួន ១១០ហិកតា ៕