**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥”**ប្រជាពលរដ្ឋសម្រុកចាកចេញពីភ្នំពេញទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តាមរថយន្ដក្រុងដោយមិនគិតថ្លៃ**អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សូមធ្វើជាពលរដ្ឋឌីជីថលល្អថ្ងៃនេះ និងថ្ងៃមុខ កុំបង្កើត កុំចែកចាយព័ត៌មានក្លែងក្លាយ**សម្តេចធិបតី រំពឹងថាផ្លូវជាតិលេខ៧១សេ នឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូនកសិផល និងទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់តំបន់នេះ**សម្តេចធិបតី៖ ចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងចរចាដោះស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ**សម្តេចធិបតី៖ ស្ពាន និងផ្លូវលើទឹកដី ស្ទឹងត្រង់ និងក្រូចឆ្មារ គឺមានអត្ថន័យណាស់សម្រាប់គ្រួសារសម្តេច**សម្តេចធិបតី៖ ឆ្នាំនេះរាជរដ្ឋាភិបាលនិងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានលក្ខណៈធំ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងទាក់ទាញភ្ញៀវទេសចរណ៍**សម្ដេចធិបតី ផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះ មិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ**សម្តេចធិបតី ស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីប្រើប្រាស់**សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ**សម្តេចធិបតី៖ ចិនជាមិត្តមួយដែលមិនអាចខ្វះបានរបស់កម្ពុជា**សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**ប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធដារទេ**ឯកឧត្តម ច័ន្ទ សុភក្ត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចប្រធានរដ្ឋសភា ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម​​ យឹម​ លាង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា

លោកជំទាវ ចម និម្មល៖ សាមគ្គីឯកភាពផ្ទៃក្នុង ជាកត្តាពង្រឹងភាពឈ្នះរបស់គណបក្សប្រជាជន

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ប្រធានអនុប្រធាន ក្រុមការងារចុះជួយស្រុក ឃុំ ក្រុមការងារ និងគណៈកម្មាធិការ គណបក្សប្រជាជនគ្រប់ថ្នាក់ និងសមាជិក សមាជិកា គណបក្សទាំងអស់ ប្រមាណ ៧០០នាក់។

ក្រោមបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល លោកជំទាវ ចម និម្មល បានសម្តែងនូវសេចក្តីសប្បាយរីករាយ ដែលបានមកជួបក្រុមការងារចុះជួយស្រុក ឃុំ និងគណៈកម្មាធិការគណបក្សប្រជាជន គ្រប់ថ្នាក់សមាជិក សមាជិកា គណបក្សទាំងអស់ នាឱកាសនោះ។

ទន្ទឹមនឹងនេះ លោកជំទាវបានផ្តាំផ្ញើនូវសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយលោកបានគូសបញ្ជាក់ពីគោលជំហរ និងឆន្ទៈរបស់ថ្នាក់ដឹកនាំអាណាត្តិទី៧ ក្នុងការចូលរួមជំរុញការអភិវឌ្ឍប្រទេសជាតិ ជាពិសេសលើការទាក់ទាញវិនិយោគទុនមកកាន់កម្ពុជា ដើម្បីផ្តល់ឱកាសការងារបន្ថែមជូនដល់ប្រជាពលរដ្ឋខ្មែរផងដែរ។

ជាមួយគ្នានេះ លោកជំទាវ ចម និម្មល បានថ្លែងអំណរគុណដល់អាជ្ញាធរស្រុក ឃុំ ដែលតែងតែការពារសុខសុវត្ថិភាព និងយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋ តាមរយៈការចូលរួមលើកស្ទួយវិស័យកសិកម្ម ឧស្សាហកម្មជាដើម ជាពិសេសការពង្រីកបន្ថែមនូវរោងចក្រ ដែលជាកន្លែងផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ និងប្រាក់ចំណូលបន្ថែម និងចូលរួមអភិវឌ្ឍន៍មុខមាត់របស់ខេត្ត និងប្រទេសជាតិទាំងមូល។

បន្ថែមពីនេះ លោកជំទាវបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារចុះជួយស្រុកឃុំ គណៈកម្មាធិការ គណបក្សប្រជាជនគ្រប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង ចំណាយពេលវេលា និងអនុវត្តគោលនយោបាយស្របតាមគណបក្សថ្នាក់កណ្តាល។ លោកជំទាវ បានបន្តថា កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់ក្រុមការងារ បានឆ្លុះបញ្ចាំងពីមនោសញ្ចតនាជាមួយប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។

ផ្សាភ្ជាប់ជាមួយការលើកឡើងខាងលើនេះ លោកជំទាវបានលើកឡើងថា «សាមគ្គីឯកភាពផ្ទៃក្នុង ជាកត្តាពង្រឹងភាពឈ្នះរបស់គណបក្សប្រជាជន» ដូច្នេះសូមសមាជិក សមាជិកា ជឿជាក់ និងទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តថែរក្សា និងធានាឲ្យបាននូវផលប្រយោជន៍ជូនប្រជាជន និងប្រទេសជាតិបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង