**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តម ជា វ៉ាន់ដេត ជួបសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចំនួន០៤ស្រុក ក្នុងខេត្តតាកែវ

ភ្នំពេញ៖ នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈពង្រឹងចុះជួយខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងរបស់គណបក្សប្រជាជនកម្ពុជា ដែលជាអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលអញ្ជើញមកពី ស្រុកសំរោង ១១ឃុំ, ស្រុកបាទី ១៥ឃុំ, ស្រុកព្រៃកប្បាស ១៣ឃុំ និងស្រុកអង្គរបូរី ៦ឃុំ សរុបជាង ២៥៨នាក់។

អញ្ជើញចូលរួមនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម យស ណាសុី ប្រធានគណៈប្រចាំការគណបក្សខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ ជាអនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្ត និងឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន ក្រុមការងារចុះមូលដ្ឋានស្រុក ផងដែរ។

មានមតិសំណេះសំណាល ក្នុងពិធីនេះ ឯកឧត្តម ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ដោយអនុវត្តតាមសេចក្តីសម្រេចលេខ៥១៩សសរ.គក ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ របស់គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ស្តីពីផែនការរួមឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ។

ឯកឧត្ដម ជា វ៉ាន់ដេត បានមានប្រសាសន៍បន្តថា ក្នុងស្ថានភាពលំបាក ពេលជួបនូវវិបត្តិជាសកល ជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសកម្ពុជា ជាពិសេសធ្វើឲ្យរាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ។

ឯកឧត្ដម ជា វ៉ាន់ដេត បានណែនាំឲ្យក្រុមប្រឹក្សាឃុំ សង្កាត់ មិនត្រូវទុកឲ្យប្រជាជនណាម្នាក់អត់បាយហូបនោះទេ។ ជាមួយគ្នានោះឯកឧត្ដម ក៏បានក្រើនរំលឹកឲ្យអាជ្ញាធរ ពង្រឹកកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសទប់ស្កាត់ក្រុមក្មេងទំនើង និងបង្ក្រាបបទល្មើសគ្រឿងញៀនឲ្យមានប្រសិទ្ធភាព។

ឯកឧត្ដម ជា វ៉ាន់ដេត ក៏បានគូសបញ្ជាក់ផងដែរថា ព្រឹទ្ធសភាត្រូវបានបង្កើតឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩។ ព្រឹទ្ធសភា គឺតំណាងឲ្យផលប្រយោជន៍ ឃុំសង្កាត់ ជាអ្នកពិនិត្យច្បាប់ ជាស្ថាប័នពង្រឹងលទ្ធិប្រជាធិបតីជាស្ថាប័ជ្រើសរើសព្រះមហាក្សត្រ ជាពិសេសដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាលំនឹងស្ថេរភាពនយោបាល។ ព្រឹទ្ធសភាក៏បានដើរតួនាទី ជាមួយរដ្ឋសភាជាតិ អ្វីដែលកាន់តែពិសេសទៀតនោះ គឺព្រឹទ្ធសភា ដើរតួនាទីជាប្រមុខរដ្ឋ ពេលអវត្តមានព្រះមហាក្សត្រ។ សូមបញ្ជាក់ថា ភូមិភាគទី៥ (ខេត្តតាកែវ, ខេត្តកំពត និងខេត្តកែប) ដែលមានសមាសភាពព្រឹទ្ធសភាចំនួន ១៧រូប ដែលមានឯកឧត្តម ខៀវ មុត ជាប្រធានភូមិភាគ។

ឯកឧត្ដម ជា វ៉ាន់ដេត បានថ្លែងថា ក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ ប្រៀបបានដូចជាគ្រូសង្គ្រាច គ្រូសូត្រស្ដាំ គ្រូសូត្រឆ្វេង ពោលគឺសុទ្ធតែជាស្នូលរបស់បក្ស ដូច្នេះអង្គបោះឆ្នោតទាំងអស់ ដឹងតែ១០០%ហើយ គឺបោះឆ្នោតឲ្យបេក្ខជនឈរឈ្នោះរបស់គណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម ជា វ៉ាន់ដេត ក៏បានអំពាវនាវដល់ ក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំងអស់សូមថែរក្សាសុខភាព បង្កើនការប្រុងប្រយ័ត្ននូវសន្តិសុខ សណ្តាប់ធ្នាប់ និងត្រូវត្រៀមឯកសារពាក់ព័ន្ធឲ្យបានគ្រប់គ្រាន់ ដើម្បីបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១ ឲ្យបានគ្រប់ៗគ្នា។
ឯកឧត្ដមបានបន្តថា គណបក្សនៅក្នុងខេត្តតាកែវ បានត្រៀមលក្ខណៈសម្រាប់ការសម្របសម្រួល ក្នុងដំណើរការដូចជាចែកប័ណ្ណព័ត៌មាន អ្នកបោះឆ្នោត យុទ្ធនាការឃោសនា មធ្យោបាយធ្វើដំណើរ ការស្នាក់នៅ ហូបចុកងាយស្រួលដល់អង្គបោះឆ្នោត ក្រោមការដឹកនាំផ្ទាល់ដោយ ប្រធានគណបក្សខេត្ត និងតាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ដោយមិនប៉ះពាល់ដល់នីតិវិធី បទបញ្ជា និងច្បាប់បោះឆ្នោតឡើយ។

ក្នុងឱកាសជួបសំណេះសំណាល ឯកឧត្ដម ជា វ៉ាន់ដេត ក៏បានពាំនាំនូវការផ្តាំផ្ញើសួសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជាប្រធាន និងលោកអនុប្រធានព្រឹទ្ធសភា។ ជាមួយគ្នានោះឯកឧត្ដម ក៏បានពាំនាំនូវការផ្តាំផ្ញើសួសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជន ជូនដល់អ្នកចូលរួមក្នុងអង្គពិធីនាថ្ងៃនេះផងដែរ។

ឯកឧត្ដមបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារជាវិជ្ជមានរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយធានាបាននូវប្រសិទ្ធភាព ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការពារបានសន្តិសុខ សណ្តាប់ធ្នាប់ និងបរិស្ថានល្អ ដោះស្រាយបាននូវបញ្ហាប្រឈមនានាទាន់ពេលវេលា និងធ្វើការអភិវឌ្ឍមូលដ្ឋានយ៉ាងល្អប្រសើរ និងសម្បូរបែប។
ឯកឧត្ដម ជា វ៉ាន់ដេត ក៏បានសំណូមពរមួយចំនួន ដល់អង្គបោះឆ្នោត សូមបន្តសហការរៀបចំគាំទ្រ ដល់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ និងចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឲ្យបានគ្រប់ៗគ្នាជាមួយគ្នានោះ ត្រូវពង្រឹង ពង្រីកសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការការងារ ឲ្យបានល្អប្រសើរ ពិសេសត្រូវផ្តល់សេវាសាធារណៈ ជូនប្រជាជនប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព។

ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត ក៏បានផ្តល់ជូនដល់គណបក្សស្រុកទាំង ៤ ដោយក្នុងមួយៗស្រុក ទទួលបាន៖ ម៉ូតូ ១គ្រឿង កុំព្យូទ័រមួយគ្រឿង និងម៉ាស៊ីនព្រីនធើមួយគ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ ៕

អត្ថបទដែលជាប់ទាក់ទង