**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តតាកែវ អំពាវនាវអង្គបោះឆ្នោតព្រឹទ្ធសភាបោះឆ្នោតជូនគណបក្សប្រជាជនឱ្យបានគ្រប់ៗគ្នា

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារគណបក្ស និងរាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តតាកែវ បានអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់សូមនាំគ្នាទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខឱ្យបានគ្រប់ៗគ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

ថ្លែងនៅក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងដំណែងរបស់គណបក្សប្រជាជនកម្ពុជាទូទាំងក្រុងស្រុក ដែលជាអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅពេលខាងមុខនេះ រយៈពេល២ថ្ងៃ គឺថ្ងៃទី ០៣ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំគណបក្សស្រុកសំរោង គណបក្សស្រុកគិរីវង់ និងមន្ទីរបក្សខេត្ត ឯកឧត្តម ជា វ៉ាន់ដេត បានថ្លែងបន្តថា សម្រាប់ខេត្តតាកែវស្ថិតនៅភូមិភាគទី៥ ដែលមានខេត្តតាកែវ កំពត និងខេត្តកែប ដែលមានអសនៈព្រឹទ្ធសភាចំនួន៧អសនៈ ហើយបើគិតអង្គបោះឆ្នោតគណបក្សប្រជាជនកម្ពុជា យើងទទួលបាន៦អសនៈរួចទៅហើយ ដូច្នោះយើងបន្តខឹតខំនិងប្រឹងប្រែងធ្វើយ៉ាងណា ឲ្យគណបក្សប្រជាជនកម្ពុជាទទួលបាន ៧អសនៈនៅភូមិភាគទី៥នេះ។

ឯកឧត្តម ជា វ៉ាន់ដេត បានមានប្រសាសន៍បន្ថែមថា អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាទាំងអស់ត្រូវត្រៀមឯកសារមួយចំនួនដែលមានសុពលភាព ឬប័ណ្ណសម្គាល់ខ្លួន ជាក្រុមប្រឹក្សាឃុំសង្កាត់ ដើម្បីអាចចូលរួមបោះឆ្នោតបាន ជាពិសេសសូមថែរក្សាសុខភាពរបស់ខ្លួនផងដែរ ។

ឯកឧត្តម ជា វ៉ាន់ដេត បានបន្ថែមថា សម្រាប់គណបក្សប្រជាជនកម្ពុជា បេក្ខភាពប្រធានព្រឹទ្ធសភាគឺសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តី ដែលបានដឹកនាំប្រទេសកម្ពុជាអស់រយៈពេលជាង៣០ឆ្នាំ និងធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងខ្លាំងក្លា។

ឯកឧត្តម ជា វ៉ាន់ដេត បានបន្ថែមឱ្យដឹងទៀតថា នៅពេលគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតមានន័យថាប្រជាជនជាអ្នកឈ្នះ ហើយគណបក្សប្រជាជនកម្ពុជានិងបន្តកិច្ចខិតខំ ប្រែងការពារប្រជាពលរដ្ឋ និងប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសអោយកាន់តែរីកចម្រើនថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង