**ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន៖ ក្រោមម្លប់សន្តិភាព ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយ​សុខដុមរមនីយកម្ម**WEF អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការពិភពលោក**ស៊ីរី​ស្វែងរក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​ ​ដោយ​បើក​ព្រលាន​យន្តហោះ​ និងកសាង​បណ្តាញ​អគ្គិសនី**ក្រសួងពាណិជ្ជកម្មហុងគ្រី៖ កូដកម្មបញ្ឈប់ការដឹកជញ្ជូនហ្គាស ប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប**សាលាឧទ្ធរណ៍ទីក្រុងញូវយ៉ក បដិសេធសំណើរបស់លោក Trump ក្នុងការបញ្ឈប់ការកាត់ទោសចំពោះសំណុំរឿងលុយកាក់**កិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកជំរុញកំណើនសកលលោកខាងត្បូង**គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា**អតិផរណារបស់តំបន់អឺរ៉ូកើនឡើងដល់ ២.៤% នៅក្នុងខែធ្នូ**រយៈពេល៥ថ្ងៃ នគរបាលបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា**ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី ចុះពិនិត្យសមិទ្ធផលសំខាន់ៗ សម្រាប់ប្រជាពលរដ្ឋ នៅឃុំចំនួនពីរ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។**ស្នងការខេត្តឧត្តរមានជ័យ ចេញប្រកាសព័ត៌មានពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាច់រីសត**ក្រសួងកសិកម្ម ជំរុញឱ្យកសិករពិចារណា មកប្រើប្រាស់ពូជស្រូវក្រអូបបង្កបង្កើនផលដែលមានស្ថិរភាពថ្លៃជាងស្រូវដទៃទៀត ព្រមទាំងមានទីផ្សារនាំចេញច្បាស់លាស់**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**ឯកឧត្តម កែ គឹមយ៉ាន៖ ស្មារតីជ័យជម្នះ ៧ មករា គឺជាស្មារតីនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា៖ ការខិតខំលះបង់របស់បងប្អូនអតីតយុទ្ធជន បាននាំមកនូវសន្តិភាពជូនប្រទេសជាតិរហូតដល់បច្ចុប្បន្ន**រាជរដ្ឋាភិបាលបានយកចិត្តទុកលើកស្ទួយវិស័យពុទ្ធិកសិក្សា នៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត**ការរញ្ជួយដីដ៏ខ្លាំងមួយបានសម្លាប់មនុស្សកើនឡើងដល់ ៩៥នាក់នៅទីបេ

មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារតំបន់៣ នៃបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

ភ្នំពេញ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំការប្រជុំត្រួតពិនិត្យលើការងារតំបន់៣ នៃបឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ដោយមានការចូលពីក្រុមការងារក្រសួងធនធានទឹក និងឧតុនិយមគ្រប់លំដាប់ថ្នាក់ លោកប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំងលោកអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក លោកស្រី អភិបាល អភិបាលរង នៃ គណៈអភិបាលស្រុកពាក់ព័ន្ធ និង លោក លោកស្រី មេឃុំពាក់ព័ន្ធទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង។

ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍ឱ្យដឹងថា របៀបវារៈនៃកិច្ចប្រជុំនាពេលនេះ ផ្តោតលើការងាររៀបចំផែនការយុទ្ធសាស្ត្រ និងឈានទៅអនុវត្តជាបន្ទាន់នូវកិច្ចការពារតំបន់៣ ដែលមានព្រំច្រើនជាង១០០គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង លាតសន្ធឹងពីខេត្តកណ្តាលទៅទល់នឹងខេត្តពោធិ៍សាត់។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ជាម្ចាស់កម្មសិទ្ធិករ ដែលមានប្លង់រឹងចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បី កាន់កាប់លើដីតំបន់៣នៃបឹងទន្លេសាបចំនួន ៦៥ក្បាលដី ដែលមានព្រំលាតសន្ធឹងពីកើតទៅលិចប្រវែងជាង ១០០ គីឡូម៉ែត្រ។

ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា អាស្រ័យដោយមានបទល្មើសទន្ទ្រានកាន់កាប់ដីក្នុងតំបន់៣ កើតមានច្រើន ក្រសួងធនធានទឹក និងឧតុនិយមនឹងអនុវត្តនូវដែនយុត្តាធិការរបស់ខ្លួន ដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធនានា កសាងនូវប្រព័ន្ធប្រឡាយស្រកាត្រី(Cascade) ព្រំតំបន់៣ ដ៏មានសារៈសំខាន់បំផុតក្នុងការរក្សាទឹកទុកប្រកបដោយស័ក្តិសិទ្ធិភាព។ ទន្ទឹមនឹងនេះជួយដល់ការគ្រប់គ្រងធនធានទឹក និងធនធានធម្មជាតិ និងការបញ្ជាលើការប្រើប្រាស់ទឹកដ៏មានប្រសិទ្ធភាពខ្ពស់ បម្រើឱ្យការស្រោចស្រពប្រកបដោយសុវត្ថិភាពនិងមាននិរន្តរភាពបានចំនួន ៣០,០០០ហិកតា បន្ថែមទៀតជូនបងប្អូនប្រជាពលរដ្ឋក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុជាសកលនេះ ៕

អត្ថបទដែលជាប់ទាក់ទង