**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ប្រធានាធិបតីចិន ប្តេជ្ញានឹងធ្វើការជាមួយរដ្ឋបាលអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ខណៈជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន នៅប្រទេសប៉េរូ**ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧**ក្រុមការងារការិយាល័យគ្រឹះស្ថានសិក្សានៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ចុះបំពេញបេសកកម្ម នៅប្រទេសចិន

អភិបាលខេត្តស្ទឹងត្រែង ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់បន្តខិតខំចុះបង្រ្កាបគ្រឿងញៀនគ្រប់រូបភាព និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីផលប៉ះពាល់បណ្តាលមកពីគ្រឿងញៀន

ស្ទឹងត្រែង៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ចាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង បានដាក់ចេញនូវទិសដៅការងារបន្ត សំដៅអប់រំ ផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីផលប៉ះពាល់បណ្តាលមកពីគ្រឿងញៀន និងការបន្តសកម្មភាពយុទ្ធនាការបង្ការ ទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹម ធ្វើយ៉ាងណាដើម្បីកាត់បន្ថយបទល្មើសគ្រឿងញៀន ការពារសុខុមាលភាព និងសុវត្ថិភាពសង្គម។

ថ្លែងប្រាប់អង្គភាពសារព័ត៌មាន HOT News Asia នាថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ស្វាយ សំអ៊ាង បានជម្រុញដល់អាជ្ញាធរពាក់ពន្ធ័ទាំងអស់ត្រូវបន្តខិតខំអនុវត្ត ចុះបង្រ្កាបគ្រឿងញៀនគ្រប់រូបភាពទាំងអស់ធ្វើយ៉ាងណាដើម្បីឲ្យការងារមួយនេះទទួលបានលទ្ធផលល្អ។

ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រុញដល់ អាជ្ញាធរមូលដ្ឋាន ក្រុងស្រុក ទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយអំពីឥទ្ធិពលបញ្ហាគ្រឿងញៀន ក៏ដូចជាគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដើម្បីឲ្យប្រជាពលរដ្ឋនិងយុវវ័យ យល់ដឹងអំពីផលប៉ះពាលដល់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។

ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមសហការគ្នាឲ្យបានជិតស្និទ្ធក្នុងការ ចុះបង្ក្រាបនូវបទល្មើសផ្សេងៗជាពិសេសបញ្ហាគ្រឿងញៀនធ្វើយ៉ាងណាដើម្បីទទួលបានប្រសិទ្ធភាពល្អ ក្នុងការបង្ក្រាប នៅបទល្មើសទាំងអស់នោះ មិនឱ្យជនដៃដល់ ក៏ដូចជាជនបង្កមានការដឹងខ្លួនមុន។

ឯកឧត្តមប្រធានគណៈបញ្ចាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ក៏បានមានប្រសាសន៍ណែនាំឲ្យចាត់វិធានការចំនួន ៣ សំខាន់ៗរួមមាន៖ ទី១.វិធានការផ្សព្វផ្សាយ, ទី២.វិធានការរដ្ឋបាល និងទី៣.វិធានការបង្ក្រាប ៕

អត្ថបទដែលជាប់ទាក់ទង