**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់

អភិបាលខេត្តស្ទឹងត្រែង អញ្ជើញជាអធិបតីភាពប្រកាសដាក់ឲ្យដំណើរការមណ្ឌលសុខភាពសៀមបូក

ភ្នំពេញ៖ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីប្រកាសដាក់ឲ្យដំណើរការមណ្ឌលសុខភាពសៀមបូក។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានសម្តែងនូវការអបអរសាទរ និង កោតសរសើរ ដោយស្មោះចំពោះ មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរភូមិ ឃុំ ស្រុកសៀមបូក ដែលបានគាំទ្រសហការគ្នា ខិតខំរៀបចំពិធីសម្ភោធដាក់ឲ្យដំណើរការអគារមណ្ឌលសុខភាពសៀមបូក នាថ្ងៃនេះ និងសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអង្គការសម្ព័ន្ធគ្រីស្ទាន និងសាសនទូតប្រចាំកម្ពុជា (C & MA Cambodia) ដែលបានជួយសាងសង់អគារមណ្ឌលសុខភាពសៀមបូកនេះ។

ឯកឧត្ដមបន្តថា អគារមណ្ឌលសុខភាព សៀមបូក គឺជាអំណោយដ៏ធំធេងរបស់អង្គការសម្ព័ន្ធគ្រីស្ទាន និងសាសនទូតប្រចាំកម្ពុជា (C & MA Cambodia) ផ្តល់ជូនប្រជាជនខេត្តស្ទឹងត្រែង ជាពិសេសប្រជាជននៅឃុំសៀមបូក ស្រុកសៀមបូក ដែលជាតំបន់ដាច់ ស្រយាលមួយនៃខេត្តស្ទឹងត្រែង។ នេះជាសកម្មភាពមនុស្សធម៌មួយរបស់អង្គការសម្ព័ន្ធគ្រីស្ទាននិងសាសនទូតប្រចាំកម្ពុជា (C & MA Cambodia) ដែលមិនអាចកាត់ថ្លៃបាន នៅក្នុងដំណើរការរួមចំណែក លើកស្ទួយសុខុមាលភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនក្នុងខេត្តក៏ដូចជាចូលរួមក្នុងការ អភិវឌ្ឍន៍សង្គមជាតិកម្ពុជាទាំងមូល។

បើតាមរបាយការណ៍ របស់លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបង្ហាញឲ្យឃើញថា សមិទ្ធផលការងារដែលមន្ទីរសុខាភិបាលសំរេចបាន កន្លងមកនេះ ជាទូទៅមានភាពល្អប្រសើរ ជាអាទិ៍ ការងារពាក់ព័ន្ធទៅនឹង សុខភាពបន្តពូជ មាតា ទារក និងកុមារ, ការងារប្រយុទ្ធនឹងជម្ងឺឆ្លងសំខាន់ៗ ការងារប្រយុទ្ធនឹងជម្ងឺមិនឆ្លង, និងការងារពង្រឹងប្រព័ន្ធសុខាភិបាល។

ក្នុងចំណុចវិជ្ជមាននេះ ឯកឧត្ដមស្វាយ សំអ៊ាង បានសម្តែង នូវការកោតសរសើរ ដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ បុគ្គលិកទាំងអស់ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ដែលបានខិតខំបំពេញភារកិច្ច ដ៏ឧត្តុងឧត្តម និងប្រកបដោយការទទួលខុសត្រូវខ្ពស់ លើការជួយដល់អាយុ ជីវិតប្រជាជន ពិសេសអ្នកក្រីក្រ និងអ្នករស់នៅជនបទដែលតែងតែផ្ញើវាសនាលើក្រុមគ្រូពេទ្យ ក្នុងការ ព្យាបាលថែទាំជម្ងឺ។

ឯកឧត្ដមអភិបាលខេត្តបានបន្តថា ទន្ទឹមនឹងជោគជ័យដែលមន្ទីរសុខាភិបាលទទួលបាន ក៏នៅមានការងារប្រឈមជាច្រើនទៀត ដែល មន្ទីរត្រូវខិតខំយកចិត្តទុកដាក់ ដើម្បីធ្វើឲ្យវិស័យសុខាភិបាលកាន់តែមានភាពរីកចំរើន និងទទួលបាននូវ ជំនឿទុកចិត្តពីប្រជាជនកាន់តែខ្លាំងឡើងៗ។ បញ្ហាសុខភាពរបស់ប្រជាជនយើង មួយចំនួន ពុំទាន់បានល្អនៅឡើយ ពិសេសប្រជាជនក្រីក្ររស់នៅតាមជនបទដាច់ស្រយាល ដែលជួបការលំបាកក្នុងការស្វែងរក សេវាសុខាភិបាល ក្នុងកាលៈទេសៈដែលមូលដ្ឋានផ្តល់សេវាសុខភាព ពុំទាន់បានគ្របដណ្តប់សមស្រប ទៅនឹងកំណើននៃប្រជាជន និងកំណើននៃតំរូវការសេវាសុខាភិបាលសាធារណៈ។ បញ្ហាសុខភាព មានទំនាក់ទំនងយ៉ាងជិតស្និទជាមួយនឹងភាពក្រីក្រ ហើយជះឥទ្ធិពលអោយគ្នាទៅវិញទៅមក។ ការលើកស្ទួយ សុខភាពប្រជាជនបានល្អប្រសើរ មានន័យថា ចូលរួមកាត់បន្ថយភាពក្រីក្រ គឺជាគោលដៅចំបងរបស់ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។

ជាថ្មីម្តងទៀត ឯកឧត្ដម ស្វាយ សំអ៊ាង បានវាយតំលៃខ្ពស់ និងសូមថ្លែងអំណរ គុណដល់បណ្តាភាគីពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ទាំងនៅក្នុង និងក្រៅខេត្ត ជាពិសេស អង្គការសម្ព័ន្ធ គ្រឹស្ឋាន និងសាសនទូត ប្រចាំកម្ពុជា (C & MA Cambodia) ដែលបានចូលរួមឧបត្ថម្ភគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ជាមួយមន្ទីរសុខាភិបាល ហើយខ្ញុំក៏មានក្តីសង្ឃឹម និងមានជំនឿ យ៉ាងមុតមាំថា មន្ទីរសុខាភិបាលនៅតែទទួលបានការគាំទ្រ និងកិច្ចសហការល្អជានិច្ច ជាមួយនឹងដៃគូ អភិវឌ្ឍន៍បន្តទៀតកាន់តែខ្លាំងក្លា៕

អត្ថបទដែលជាប់ទាក់ទង