ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ផ្ញើសារគោរពជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៨ឆ្នាំ ឈានចូល ៧៩ឆ្នាំ
ភ្នំពេញ៖ ឯកឧត្តមឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សូមគោរពជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៨ឆ្នាំ ឈានចូល ៧៩ឆ្នាំ នៅថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ខ្ញុំបាទមានកិត្តិយស និងសេចក្តីសោមនស្សរីករាយឥតឧបមា សូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គលមហាប្រសើរ ជូនចំពោះ សម្តេចវិបុលសេនាភក្តី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំព្រឹទ្ធសភាជាស្ថាប័ននីតិបញ្ញត្តិ កំពូល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀតជូនជាតិមាតុភូមិ ជាពិសេសការលើក កម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ ដែលរយៈពេលកន្លងមកក្រោមការដឹកនាំរបស់ សម្តេចវិបុលសេនាភក្តី ព្រឹទ្ធសភាបានរួមចំណែកក្នុងការកសាង និងអនុម័តច្បាប់ជាច្រើន សំដៅបម្រើផលប្រយោជន៍ និងលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែប្រសើរ និងសង្គមជាតិកាន់តែមានការអភិវឌ្ឍឥតឈប់ឈរ។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមលើកហត្ថបួងសួងដល់វត្ថុសក្តិសិទ្ធិទាំងឡាយក្នុងលោកគុណបុណ្យនៃព្រះរតនត្រ័យ កែវទាំងបី ឫទ្ធីបារមីខ្លាំងក្លា ពិសេសទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយអភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការ ចំពោះ សម្តេចវិបុលសេនាភក្តី និងលោកជំទាវ បុត្រា បុត្រី ព្រមទាំងចៅៗជាទីស្រលាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ និងជ្រាលជ្រៅបំផុតពីខ្ញុំ ៕