**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ប្រធានាធិបតីចិន ប្តេជ្ញានឹងធ្វើការជាមួយរដ្ឋបាលអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ខណៈជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន នៅប្រទេសប៉េរូ**ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧**ក្រុមការងារការិយាល័យគ្រឹះស្ថានសិក្សានៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ចុះបំពេញបេសកកម្ម នៅប្រទេសចិន

ឯកឧត្ដម ស្វាយ សំអ៊ាង៖ ប្រទេសមួយ រីកចម្រើនទៅបាន មិនសំដៅលើតែរដ្ឋាភិបាល ឬផ្នែករដ្ឋទេ ត្រូវតែមានការចូលរួមចំណែកពីវិស័យឯកជន និងសប្បុរសជន

ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានលើកឡើងថា ប្រទេសមួយ រីកចម្រើនទៅបាន មិនសំដៅទៅលើតែរាជរដ្ឋាភិបាល ឬទៅលើផ្នែករដ្ឋនោះទេ ត្រូវតែមានការចូលរួមចំណែកពីវិស័យឯកជន និងសប្បុរសជន ទើបមានការរីកចម្រើនទៅបាន ។

ក្នុងឱកាស អញ្ជើញសម្ភោធដាក់ឲ្យដំណើរការ អគារមណ្ឌលសុខភាពសៀមបូក នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បន្តថា ដូច្នេះហើយការចូលរួមពីអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធផ្នែកឯកជននេះហើយទើបធ្វើឱ្យប្រទេសជាតិរបស់យើងមានការប្រែប្រួល ធ្វើឱ្យប្រជាជនមានជីវភាពកាន់តែប្រសើរឡើង មានការអភិវឌ្ឍន៍កាន់តែរីកចម្រើនឡើង ហើយនិងការលើកកម្ពស់ជីវភាព និងការជំរុញផ្ដល់សេវាឱ្យកាន់តែល្អប្រសើរថែមទៀត។

បើតាមឯកឧត្ដម ស្វាយ សំអ៊ាង បានឲ្យដឹងថា អគារមណ្ឌលសុខភាព សៀមបូក គឺជាអំណោយដ៏ធំធេងរបស់អង្គការសម្ព័ន្ធគ្រឹស្ឋាន និងសាសនទូតប្រចាំកម្ពុជា (C & MA Cambodia) ផ្តល់ជូនប្រជាជនខេត្តស្ទឹងត្រែង ជាពិសេសប្រជាជននៅឃុំសៀមបូក ស្រុកសៀមបូក ដែលជាតំបន់ដាច់ ស្រយាលមួយនៃខេត្តស្ទឹងត្រែង។ នេះជាសកម្មភាពមនុស្សធម៌មួយរបស់អង្គការសម្ព័ន្ធគ្រីស្ទាន និងសាសនទូតប្រចាំកម្ពុជា (C & MA Cambodia) ដែលមិនអាចកាត់ថ្លៃបាន នៅក្នុងដំណើរការរួមចំណែក លើកស្ទួយសុខុមាលភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនក្នុងខេត្តក៏ដូចជាចូលរួមក្នុងការ អភិវឌ្ឍន៍សង្គមជាតិកម្ពុជាទាំងមូល។

បើតាមរបាយការណ៍ របស់លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបង្ហាញឲ្យឃើញថា សមិទ្ធផលការងារដែលមន្ទីរសុខាភិបាលសំរេចបាន កន្លងមកនេះ ជាទូទៅមានភាពល្អប្រសើរ ជាអាទិ៍ ការងារពាក់ព័ន្ធទៅនឹង សុខភាពបន្តពូជ មាតា ទារក និងកុមារ, ការងារប្រយុទ្ធនឹងជម្ងឺឆ្លងសំខាន់ៗ ការងារប្រយុទ្ធនឹងជម្ងឺមិនឆ្លង, និងការងារពង្រឹងប្រព័ន្ធសុខាភិបាល។

ក្នុងចំណុចវិជ្ជមាននេះ ឯកឧត្ដមស្វាយ សំអ៊ាង បានសម្តែង នូវការកោតសរសើរ ដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ បុគ្គលិកទាំងអស់ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ដែលបានខិតខំបំពេញភារកិច្ច ដ៏ឧត្តុងឧត្តម និងប្រកបដោយការទទួលខុសត្រូវខ្ពស់ លើការជួយដល់អាយុ ជីវិតប្រជាជន ពិសេសអ្នកក្រីក្រ និងអ្នករស់នៅជនបទដែលតែងតែផ្ញើវាសនាលើក្រុមគ្រូពេទ្យ ក្នុងការ ព្យាបាលថែទាំជម្ងឺ។

ឯកឧត្ដមអភិបាលខេត្តបានបន្តថា ទន្ទឹមនឹងជោគជ័យដែលមន្ទីរសុខាភិបាលទទួលបាន ក៏នៅមានការងារប្រឈមជាច្រើនទៀត ដែល មន្ទីរត្រូវខិតខំយកចិត្តទុកដាក់ ដើម្បីធ្វើឲ្យវិស័យសុខាភិបាលកាន់តែមានភាពរីកចំរើន និងទទួលបាននូវ ជំនឿទុកចិត្តពីប្រជាជនកាន់តែខ្លាំងឡើងៗ។ បញ្ហាសុខភាពរបស់ប្រជាជនយើង មួយចំនួន ពុំទាន់បានល្អនៅឡើយ ពិសេសប្រជាជនក្រីក្ររស់នៅតាមជនបទដាច់ស្រយាល ដែលជួបការលំបាកក្នុងការស្វែងរក សេវាសុខាភិបាល ក្នុងកាលៈទេសៈដែលមូលដ្ឋានផ្តល់សេវាសុខភាព ពុំទាន់បានគ្របដណ្តប់សមស្រប ទៅនឹងកំណើននៃប្រជាជន និងកំណើននៃតំរូវការសេវាសុខាភិបាលសាធារណៈ។ បញ្ហាសុខភាព មានទំនាក់ទំនងយ៉ាងជិតស្និទជាមួយនឹងភាពក្រីក្រ ហើយជះឥទ្ធិពលអោយគ្នាទៅវិញទៅមក។ ការលើកស្ទួយ សុខភាពប្រជាជនបានល្អប្រសើរ មានន័យថា ចូលរួមកាត់បន្ថយភាពក្រីក្រ គឺជាគោលដៅចំបងរបស់ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។

ជាថ្មីម្តងទៀត ឯកឧត្ដម ស្វាយ សំអ៊ាង បានវាយតំលៃខ្ពស់ និងសូមថ្លែងអំណរ គុណដល់បណ្តាភាគីពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ទាំងនៅក្នុង និងក្រៅខេត្ត ជាពិសេស អង្គការសម្ព័ន្ធ គ្រឹស្ឋាន និងសាសនទូត ប្រចាំកម្ពុជា (C & MA Cambodia) ដែលបានចូលរួមឧបត្ថម្ភគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ជាមួយមន្ទីរសុខាភិបាល ហើយខ្ញុំក៏មានក្តីសង្ឃឹម និងមានជំនឿ យ៉ាងមុតមាំថា មន្ទីរសុខាភិបាលនៅតែទទួលបានការគាំទ្រ និងកិច្ចសហការល្អជានិច្ច ជាមួយនឹងដៃគូ អភិវឌ្ឍន៍បន្តទៀតកាន់តែខ្លាំងក្លា ៕

អត្ថបទដែលជាប់ទាក់ទង