រាជរដ្ឋាភិបាល នីតិកាលទី៧ ប្ដេជ្ញាបន្តអភិវឌ្ឍន៍ប្រព័ន្ធគាំពាសង្គមនៅកម្ពុជា ឲ្យមានលក្ខណៈប្រមូលផ្ដុំ សុគតភាព ប្រសិទ្ធភាព សមធម៌ និងចីរភាព
ភ្នំពញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្ដេជ្ញាបន្តអភិវឌ្ឍន៍ប្រព័ន្ធគាំពាសង្គម នៅកម្ពុជាឲ្យមានលក្ខណៈប្រមូលផ្ដុំ សុគតភាព ប្រសិទ្ធភាព សមធម៌ និងចីរភាពដោយឈរលើស្មារតីមិនបោះបង់ចោល ពលរដ្ឋណាម្នាក់ឡើយ ។
ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសង្គមកិច្ច សម្តេចធិបតីបន្ថែមថា រាជរដ្ឋាភិបាល តាមរយៈការផ្ដល់កិច្ចអន្តរាគមន៍ជួយសង្គម បានជួយគ្រួសារក្រីក្រ ក្រុមជនងាយជនរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ។
សម្ដេចបន្តថា គោលនយោបាយរបស់រាជរដ្ឋាភិបាលនូវគ្រប់អាណត្តិទាំងអស់ គឺធ្វើយ៉ាងណាឱ្យប្រទេសរបស់យើងមានភាពរីកចម្រើនតាម រយៈធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពរីកចម្រើន កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ៕