**ឯកឧត្តម ឃឹម ហ្វីណង់៖​ មិនអាចយកថ្លៃស្រូវនាងអំ ទៅធៀបនឹងស្រូវអូអឹមបានឡើយ ហើយរឹតតែមិនអាចធៀបជាមួយស្រូវសែនក្រអូប ឬស្រូវផ្ការំដួលបានទៅទៀត**មនុស្សប្រហែល ១៥០០នាក់ ត្រូវបានសម្លាប់ ក្នុងការតវ៉ាទម្លាក់នាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina**ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន អញ្ជើញបើក កិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធី ផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍**ជម្លោះពាក្យសម្ដី មន្ត្រីនគរបាលម្នាក់ទាញកាំភ្លើងបាញ់ប្ដីប្រពន្ធមួយគូរបួសធ្ងន់**ក្រសួងអប់រំ បាននិងកំពុងធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនគ្រប់កម្រិតទាំងអស់នៅទូទាំងប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជនពិការ និងក្រុមគ្រួសារ អតីត យុទ្ធ ជន ដែលមានជីវភាពលំបាកខ្វះខាតនៅស្រុកស្ទោង**ក្រសួងធនធានទឹក ជូនដំណឹងស្ដីពីស្ថានភាពទឹកនៅតាមបណ្តាអាងទឹកធំៗទាំង៩ ក្នុងរាជធានី-ខេត្ត គិតមកត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក ជួបប្រជុំចង្អៀតជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងទីក្រុងតូក្យូ**នាយឧត្តមសេនីយ៍ ស ថេត ថ្លែងអំណរគុណកងកម្លាំងគ្រប់ប្រភេទ ដែលបំពេញភារកិច្ចយ៉ាងល្អ ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ ក្នុងព្រះរាជពិធីបុណ្យអុំទូក ប្រកបដោយសុវត្ថិភាពទាំងស្រុង**ប្រធានរដ្ឋសភាវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី២១-២៤ ខែវិច្ឆិកា**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤**កម្ពុជា ត្រៀមខ្លួនដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាមួយបណ្តាប្រទស និងដៃគូអភិវឌ្ឍន៍នៅលើពិភពលោក ក្នុងសន្និសីទ COP29 នៅប្រទេសអាស៊ែបៃហ្សង់**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន

កម្មវិធីចង្ក្រានសប្បុរស រួមគ្នានាំយកអំណោយ ៣១មុខ ទៅចែកជូនពលរដ្ឋជួបការលំបាក នៅសង្កាត់បឹងកក់២

ភ្នំពេញ៖ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខណ្ឌទួលគោក និងឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយ លោកជំទាវ ឈីវ ភិរម្យ ស្ថាបនិកនៃ កម្មវិធីចង្ក្រានសប្បុរស រួមជាមួយ និងសប្បុរសជនជា មេធាវី មិនមែនមេធាវី និង ក្រុមហ៊ុន ឯកជន បានរួមគ្នានាំ យកអំណោយចំនួន ៣១ មុខ ទៅចែកជូន ប្រជាពលរដ្ឋ ជួបការលំបាក ដែលរស់នៅ ភូមិទី២១ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។

មានប្រសាសន៍ សំណេះសំណាល ទៅកាន់បងប្អូន ប្រជាពលរដ្ឋ នៅក្នុង ឱកាសនេះ ឯកឧត្ដម លី ច័ន្ទតុលា បានលើកឡើងថា កម្មវិធីចង្ក្រានសប្បុរស ត្រូវបានបង្កើតឡើង នៅឆ្នាំ២០២១ នៅក្នុងកំឡុងពេល ដែលកម្ពុជារងនូវជំងឺកូវីដ ១៩ ខណៈពេលដែល បិទខ្ទប់ ហើយក៏បានបន្ត រហូតមកដល់បច្ចុប្បន្ន។
ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ កម្មវិធីចង្ក្រានសប្បុរស រៀបចំកម្មវិធីបាន ២២លើកហើយ ដែលជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជួយដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតបាន៩០៧០ គ្រួសារមកហើយ។ ដោយឡែក កាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ កម្មវិធីចង្ក្រាន សប្បុរសលើកទី២៣ បានរួមគ្នា ចុះជួយដល់បងប្អូន ប្រជាពលរដ្ឋចំនួន ១២០ គ្រួសារបន្ថែមទៀត ដែលធ្វើអោយចំនួន គ្រួសារសរុបដែល បានទទួលជំនួយពីចង្ក្រានសប្បុរស មានចំនួន ៩១៩០ គ្រួសារ។

ឯកឧត្តម លី ច័ន្ទតុលា បានលើកឡើងថា ក្នុងពេលបច្ចុប្បន្ន ដែលប្រទេសមានសន្តិភាពគ្រប់គ្រាន់ ប្រជាពលរដ្ឋទាំងអស់មិនខ្វះហូបដូចក្នុងរបបប៉ុលពត ឬ នៅក្នុងពេលសង្រ្គាមទៀតនោះទេ តែអចស្ទើរឆ្ងាញ់បន្តិច ឬ អាចឆ្ងាញ់បានមិនសូវច្រើនពេល។ កម្មវិធីចង្ក្រានសប្បុរស មានគោលបំណងជូនឆ្ងាញ់ មួយពេល ដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត រួមជាមួយនិងគ្រឿងទេសមួយចំនួន។ ក្រៅពីការសួរសុខទុក្ខសំណេះសំណាល ឯកឧត្តម លី ច័ន្ទតុលា បានស្នើសុំបងប្អូនប្រជាពលរដ្ឋដែលមកទទួលអំណោយអោយចូលរួមអនុវត្ត គោលការណ៌កម្មវិធីចង្ក្រានចំនួន ៣ ចំនូច។

ទី១គឺ សុំអោយបងប្អូនប្រជាពលរដ្ឋ ប្រឹងប្រែង បញ្ជូនកូនចៅ សមាជិកគ្រួសារ អោយបានទៅរៀន រៀនអោយបានពូកែ រៀនអោយបានខ្ពស់ អោយអស់លទ្ធភាពពីខ្លួន។
ទី២ សុំអោយបងប្អូនប្រជាពលរដ្ឋមានកតញ្ញូតាធម៌ ដឹងគុណសន្តិភាព និង នឹករលឹកដឹងគុណដល់ស្ថាបនិកនៃសន្តិភាព នោះគឺសម្តេចតេជោហ៊ុនសែន ដែលបានប្តូរជីវិត ទៅយកសន្តិភាពមក ហើយនិងបាន ថែរក្សាសន្តិភាព មកដល់បច្ចុប្បន្ន។
ទី៣ ឯឧ លី ច័ន្ទតុលា លើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋ ដែលមកទទួលអំណោយ ចូលរួមសកម្មភាព ចែករំលែកបន្ត តាមលទ្ធភាពដែលអាចធ្វើបាន។
ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានមានប្រសាសន៍ កោតសរសើរចំពោះ ឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយលោកជំទាវ ឈីវ ភិរម្យ ស្ថាបនិកនៃ កម្មវិធីចង្ក្រានសប្បុរស ដែលបានដឹកនាំក្រុមការងារជាមេធាវី រួមជាមួយនិងសប្បុរសជននៃក្រុមហ៊ុនឯកជន ក្នុងការចុះជួយដល់បងប្អូនប្រជាពលរដ្ឋខ្វះខាត។
លើសពីនេះឯកឧត្តម កិត្តិនីតិកោសលបណ្ឌិតក៏បានលើកឡើងពីការងារដ៏សកម្មនៃគណៈមេធាវី ក្នុងផ្តល់ជូនសេវាកម្មប្រឹក្សាយោបល់ផ្នែកច្បាប់ដល់ប្រជាពលរដ្ឋក្រីក្រដោយមិនគិតប្រាក់។

ជាចុងក្រោយ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ក៏បានជូន នូវ ពុទ្ធពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ បានជូននូវពររបស់សម្តេចសង្ឃជួនណាត នោះគឺ បដិភាណៈ និង ពរទាំងពីរ ២ប្រការរបស់សម្តេចហ៊ុនសែន នោះគឺ សន្តិភាព និង ការអភិវឌ្ឍន៌ ជូនទៅក្រុមការងារចង្ក្រានសប្បុរស ក្រុមការងារចុះជួយសង្កាត់ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងអ្នកចូលរួមទាំងអស់។ កម្មវិធីបានបញ្ចប់ទៅដោយភាពរីករាយ និង ស្និតស្នាលជាទីបំផុត ជាមួយនឹងស្នាមញញឹមចេញពីចិត្តរបស់ប្រជាពលរដ្ឋអ្នកចូលរួមទាំង១២០ គ្រួសារ៕

អត្ថបទដែលជាប់ទាក់ទង