**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

ក្រសួងបរិស្ថាន៖ កម្ពុជាជាប្រទេសទទួលបានថវិកាពីការលក់ឥណទានកាបូនព្រៃឈើ សម្រាប់ជួយសហគមន៍

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា កម្ពុជាកំពុងជាប្រទេសបាននិងកំពុងទទួលបានថវិកាពីការលក់ឥណទានកាបូនព្រៃឈើ សម្រាប់មកជួយសហគមន៍ និងរដ្ឋាភិបាលក្នុងការអភិរក្ស ធនធានព្រៃឈើ។

ឯកឧត្តមបណ្ឌិត ជួប ប៉ារីស៍ បានលើកឡើងបែបនេះ ក្នុងឳកាសអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំពិភាក្សាលើកទី១ ស្តីពីការរៀបចំផែនទីបង្ហាញផ្លូវកាត់បន្ថយការបញ្ចេញឧស្ម័នមេតានកម្រិតជាតិនៅកម្ពុជានៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។

កិច្ចប្រជុំខាងលើនេះក៏មានការចូលរួមពីឯកឧត្តមបណ្ឌិត ហេង ចាន់ធឿន អគ្គនាយករង និងជានាយកគម្រោងនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ឯកឧត្តម ជា ចន្ទន៍ធូ អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត និងលោកស្រី Takako Ono តំណាងវិទ្យាស្ថានយុទ្ធសាស្រ្តបរិស្ថានសកល (IGES) ព្រមទាំងក្រុមការងារបច្ចេកទេសប្រែប្រួល អាកាសធាតុ អន្តរក្រសួង គ្រឹះស្ថានឧត្តមសិក្សា ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ជាច្រើនរូបទៀត។

ឯកឧត្តម ជួប ប៉ារីស៍ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត និងវិទ្យាស្ថានយុទ្ធសាស្រ្តបរិស្ថានសកល (IGES) ដែលបានសហការគ្នាគិតគូររៀបចំផែនទីបង្ហាញផ្លូវនេះឡើង ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចឱ្យបាននូវផែនការយុទ្ធសាស្ត្រចក្រាវិស័យចក្រារបស់ក្រសួងបរិស្ថាន និងយុទ្ធសាស្ត្របញ្ជកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល បានស្នើឱ្យពិចារណាបន្ថែមការ សិក្សាការបញ្ចេញឧស្ម័នមេតានតំបន់ដីសើម ព្រៃលិចទឹក និងព្រៃកោងកាង បន្ថែមពីលើវិស័យកសិកម្ម ថាមពល និងសំណល់។

កិច្ចប្រជុំនេះ បានចែករំលែកបទពិសោធន៍ និងបានកំណត់យកវិស័យ អាទិភាពសំខាន់ រួមមាន៖ វិស័យកសិកម្ម សំណល់ និងថាមពលសម្រាប់សិក្សាពីទិន្នន័យគោលនៃប្រភពនៃបញ្ចេញឧស្ម័នមេតាន ដោយផ្អែកលើរបាយការណ៍ជាតិលើកទី៣ NDC update និងរបាយការណ៍នៃការរៀបចំសារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់ និងធ្វើការពិភាក្សាតាមក្រុមតាមវិស័យអាទិភាពផងដែរ៕

អត្ថបទដែលជាប់ទាក់ទង