**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

ក្រសួងកសិកម្ម នឹងរៀបចំកម្មវិធី «កសិកម្មវាលបៃតង និងអាហារ» ដើម្បីបង្ហាញពីផលិតផលកសិកម្ម ដែលមានសក្ដានុពលរបស់កម្ពុជា

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៦ ១៧ ១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នឹងរៀបចំកម្មវិធី «កសិកម្មវាលបៃតង និងអាហារ» ដើម្បីបង្ហាញពីផលិតផលកសិកម្ម ដែលមានសក្ដានុពលរបស់កម្ពុជា នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ។

កម្មវិធី «កសិកម្មវាលបៃតង និងអាហារ» នេះ គ្រោងរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមានការចូលរួមពីដៃគូសហការជាច្រើនទៀតផងដែរ។

ក្នុងកម្មវិធីនេះ ក៏នឹងមានវត្តមានភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងតំណាងដៃគូអភិវឌ្ឍ ហើយក៏មានការភ្លក្សម្ហូបអាហារផលិត ពីផលិតផលខ្មែរ ដែលមានគុណភាពថែមទៀតផង។
កម្មវិធីនេះ ជាឱកាសដែលក្រសួងកសិកម្ម ចង់បង្ហាញ និងដាក់បង្គុំគ្នា រវាងអ្នកផលិតកសិផល និងកែច្នៃកសិផល ជាមួយនឹងអ្នកជំនួញផ្សេងៗ ដែលជួយជំរុញ និងពង្រីកទីផ្សារ និងបង្ហាញដល់មិត្ដជាដៃគូ ក្នុងការអភិវឌ្ឍន៍ ឲ្យឃើញនូវអ្វី ដែលបានរៀបចំជាទម្រង់ជាមួយគ្នា នាពេលកន្លងមក។

បន្ថែមពីនោះទៀត ការរៀបចំកម្មវិធីនេះ គឺក្នុងគោលបំណងបង្ហាញរវាងអ្នកផលិតកសិផលកែច្នៃ ជាមួយអ្នកជំនួញផ្សេងៗ ដើម្បីជំរុញទីផ្សារ និងក៏ដូចជាពង្រីកទីផ្សារ ឲ្យកាន់តែទូលំទូលាយថែមទៀត ហើយកម្មវិធីនេះ អាចនឹងធ្វើជារៀងរាល់ឆ្នាំ។

ការតាំងបង្ហាញនេះដែរ គឺជាការបង្ហាញនូវទំនិញនានា ដែលកើតចេញពីផលិតផលកសិកម្មនៅកម្ពុជា ដើម្បីឲ្យអ្នកចូលរួមបានស្គាល់ ងាយទំនាក់ទំនងគ្នា សម្រាប់ពង្រីកទីផ្សារ ឲ្យកាន់តែទូលំទូលាយទាំងក្នុងស្រុក និងក៏ដូចជាក្រៅប្រទេស។

សូមបញ្ជាក់ផងដែរថា កម្មវិធី ពិពណ៌ «កសិកម្ម វាលបៃតងនិងអាហារនិងអាហារ» នេះ ក៏មានការរៀបចំបង្ហាញ ដល់ភ្ញៀវកិត្តិយសអំពីការដាល់អំបុក ដែលជាផ្នែកមួយ នៃវប្បធម៌ផ្សារភ្ជាប់នឹងវិស័យកសិកម្មដំណាំស្រូវ ក្រោយប្រមូលផលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង