**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តម កើត ឆែ៖ ធ្វើជាមន្ត្រី បើមិនស្គាល់ខ្លួនឯង ធ្វើម៉េចបានទៅស្គាល់គេនៅជុំវិញខ្លួនយើងពាក់ពន្ធ័នឹងការបម្រើសេវាសាធារណៈជូនពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធិភាព

ភ្នំពេញ៖ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការវិវត្តន៍អាជីពមន្ត្រីរាជការ និងអត្ថប្រយោជន៍មន្ត្រីរាជការស៊ីវិល» នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម កើត ឆែ អភិបាលស្តីទីរាជធានីភ្នំពេញ បានលើកឡើងថា លោក លោកស្រី ដែលជាសិក្ខាកាម ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនាឱកាសនេះ គឺប្រៀបបាននឹងវេជ្ជបណ្ឌិតមកពិនិត្យសុខភាពឱ្យយើងថា យើងមានជំងឺអី ត្រូវព្យាបាលដុះខាត់ ដូច្នេះយើងត្រូវព្យាយាមសិក្សារៀនសូត្រ បង្កើនចំណេះ ដឹងត្រូវឧស្សាហ៍អានសៀវភៅ កុំមើលតែសៀវភៅ។ ធ្វើជាមន្ត្រី បើមិនស្គាល់ខ្លួនឯង ធ្វើម៉េចបានទៅស្គាល់គេនៅ ជុំវិញខ្លួនយើងពាក់ពន្ធ័នឹងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយ តម្លាភាព និងប្រសិទ្ធិភាព។

វគ្គបណ្តុះបណ្តាលនេះ ក៏មានការចូលរួមធ្វើបទឧទ្ទេសនាមពី ឯកឧត្តម ស សាមឌី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាសាស្ត្រចារ្យនៅសាលាភូមិន្ទរដ្ឋបាលផងដែរ។

ថ្លែងទៅកាន់សិក្ខាកាមឯកឧត្តម កើត ឆែ អភិបាលរាជធានីស្តីទី បានលើកឡើងថា ដើម្បីសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្រ ការអភិវឌ្ឍសមត្ថភាព និងការកសាងមូលធនមនុស្ស ដែលជាមន្ត្រីរាជការស៊ីវិល នៅក្នុងរដ្ឋបាល សាធារណៈ គឺជាកត្តាមួយដែលចាំបាច់។

ឯកឧត្តមបន្តថា មន្ត្រីរាជការ គឺជាអង្គ ដែលស្ថិតក្រោមបញ្ញត្តិនៃច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល, ច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ និងលិខិត បទដ្ឋានពាក់ព័ន្ធ ហើយលក្ខន្តិកៈមន្ត្រីរាជការ គឺត្រូវបានគ្រប់គ្រងដោយ គោលការណ៍មុខងារសាធារណៈ ខុសពីបុគ្គលិកវិស័យឯកជន ដែលស្ថិតក្រោមបញ្ញត្តិនៃនីតិការងារ។

ជាមួយគ្នានោះ ឯកឧត្តមក៏បានស្នើឱ្យមន្ត្រីរាជការ ជាសិក្ខារកាម ត្រូវយល់ឱ្យច្បាស់អំពីសិទ្ធិ កាតព្វកិច្ច និងគោលការណ៍ដែលត្រូវអនុវត្ត ដើម្បីប្រែក្លាយខ្លួនជាប្រតិបត្តិករសេវាសាធារណៈក្នុងនោះ៖ ត្រូវចងចាំជានិច្ចនូវ គុណសម្បត្តិ នៃឥរិយាបថជាមន្ត្រីរាជការ។

ឯកឧត្តមបន្តថា មន្ត្រីរាជការក៏ត្រូវស្វែងយល់អំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធថ្មីៗ ដើម្បីពង្រឹងសមត្ថភាព ក៏ដូចជាខិតខំរៀនសូត្រនូវជំនាញថ្មីៗបន្ថែម ជាពិសេសផ្តោតសំខាន់លើការសិក្សាអំពីបច្ចេក វិទ្យាឌីជីថល ដើម្បីសម្របខ្លួនទៅនឹងតម្រូវការសង្គម-សេដ្ឋកិច្ច នាពេលបច្ចុប្បន្ននេះ។

ទាំងអស់នេះ គឺស្តែងឱ្យឃើញអំពីការគិតគូរ និងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល មកលើមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ដើម្បីលើកកម្ពស់ជីវភាពប្រចាំថ្ងៃ ហើយជាការតបស្នង និងដើម្បីរួមចំណែកអនុវត្តការងារកំណែ ទម្រង់រដ្ឋបាល សាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ដូច្នេះសូមស្នើឱ្យមន្ត្រីរាជការទាំងអស់ ត្រូវយកអស់កម្លាំងកាយ-ចិត្ត ប្រាជ្ញា ស្មារតី មានការលះបង់ខ្ពស់ និងមានស្មារតីជាតិនិយម ធ្វើយ៉ាងណាខិតខំបំពេញ ការងាររបស់ខ្លួនប្រកបដោយឆន្ទៈ ស្មារតីបុរេសកម្ម និងទទួលខុសត្រូវ ក្នុងនោះ ត្រូវបណ្តុះផ្នត់គំនិតឱ្យស្រលាញ់ ស្ថាប័ន-ថ្នាក់ដឹកនាំ ឱ្យដូចជាស្រលាញ់ក្រុមគ្រួសារដូច្នោះផងដែរ។

វិធានការគន្លឹះទាំង៣ ក្នុងការ កែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល រួមមាន៖
ទី១.ការដាក់ឱ្យអនុវត្តប្រពន្ធ័ជ្រើសរើសមន្ត្រីចូលបំរើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។
ទី២.ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកំពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងសក្តិសិទ្ធភាព។
ទី៣.ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្ត គាំទ្រសមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈ ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព ៕

អត្ថបទដែលជាប់ទាក់ទង