**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អភិបាលខេត្តក្រចេះ ជម្រុញដល់មន្ទីរធនធានទឹកខេត្ត ត្រូវពង្រឹងតាមដានលើការដាំដុះនិងប្រមូលផលស្រូវប្រាំងរបស់ពលរដ្ឋ បង្ការការខ្វះទឹកស្រោចស្រព ដែលបង្ករឲ្យស្រូវស្កកបាត់ទិន្នផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅអនុវត្តការងារបន្ត របស់រដ្ឋបាលខេត្តក្រចេះ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានមានប្រសាសន៍ជម្រុញ៖ (១).មន្ទីរធនធានទឹក ត្រូវពង្រឹងតាមដានលើការងារដាំដុះនិងប្រមូលផលស្រូវប្រាំងរបស់ប្រជាពលរដ្ឋ បង្ការការខ្វះទឹកស្រោចស្រព ដែលបង្ករឲ្យស្រូវស្កកបាត់ទិន្នផល, (២).មន្ទីរអប់រំ យុវជន និងកីឡា សហការជាមួយមន្ទីរមុខងារសាធារណ: ត្រូវពង្រឹងការត្រួតពិនិត្យលើការងារផ្ទេរមុខងាររបស់គ្រូបង្រៀន នៅតាមបណ្តាក្រុងស្រុក, (៣).ការងារចុះវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋសូមចូលរួមសហការ និងគោរពអនុវត្តទៅតាម សេចក្តីជូនដំណឹងដែលបានប្រកាសអំពីទីតាំង ដែលក្រុមការងារបច្ចេកទេសចុះ ដោយត្រូវត្រៀមឯកសារស្របច្បាប់នានាពាក់ព័ន្ធនឹងព័ត៌មានដីរបស់ខ្លួន និង(៤).ការងារសាងសង់ផ្លូវរបស់ក្រុមហ៊ុនទទួលធ្វើ សុំឲ្យមន្ទីរសាធារណ:ការ និងដឹកជញ្ជូន ត្រូវតាមដានពិនិត្យនិងជម្រុញណែនាំឲ្យមានការស្រោចទឹកផ្លូវជាប្រចាំ ជៀសវាងការត្អូញត្អែរពីប្រជាពលរដ្ឋអំពីផលប៉ះពាល់មកសុខភាពរស់នៅប្រចាំថ្ងៃ ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបន្តថា៖ (១).បញ្ហាការអនុវត្តនូវគោលភូមិឃុំសង្កាត់មានសុវត្ថិភាព សូមឲ្យឃុំសង្កាត់ និងប៉ុស្ត៍សហការគ្នាពង្រឹងការចុះយាមល្បាតការពារ ទប់ស្កាត់ ហើយសម្រាប់ខេត្តត្រូវចូលរួមសហការអន្តរាគមន៍ចាប់ឃាត់ខ្លួន, (២).មន្រ្តីជលផល ឆ្មាំ និងសហគមន៍ ត្រូវរួមសហការគ្នាយ៉ាងម៉ឺងម៉ាត់ ក្នុងការថែរក្សាអភិរក្សធនធានជីវ:ចម្រុះ ពិសេសគឺសត្វផ្សោតដែលជាធនធានកម្ររបស់ពិភពលោក ហើយក៏ជាធនធានទាក់ទាញនិងលើកកម្ពស់ផ្នែកសេដ្ឋកិច្ច ក្នុងវិស័យទេសចរណ៍របស់ខេត្ត, (៣).អាជ្ញាធរស្រុក ត្រួតពិនិត្យពង្រឹងឃុំលើការងារបញ្ជាក់ឯកសារគិតិយុត្តនានា ពិសេសឯកសារកាន់កាប់លើដីធ្លី ជៀសវាងការកើតទំនាស់ និងជាការឆ្លៀតឱកាសវាយប្រហារពីជនអគិតិ មកលើអាជ្ញាធរនិងរដ្ឋាភិបាល និង(៤).អាជ្ញាធរក្រុងស្រុកនិងមន្រ្តីមានសមត្ថកិច្ច បន្តពង្រឹងនិងពង្រីកការផ្សព្វផ្សាយនិងអនុវត្តការមិនប្រើប្រាស់ថង់ប្លាស្ទិក នៅតាមទីសាធារណ:ប្រជុំជន ពិសេសក្រុមសិស្សសាលា សូមឲ្យចូលរួមផុលផុសជាគម្រូ និងផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាក្រុងស្រុក សូមប្រុងប្រយ័ត្នការពារអំពីការផ្ទុះនូវជំងឺគ្រុនឈាម ដែលភ្នាក់ងារចម្លងពីមូសខ្លា ដោយត្រូវធ្វើការបោសសម្អានូវទីតាំងប្រភពកកើតជម្រកមូសខ្លា និងត្រូវរស់នៅប្រកបដោយអនាម័យស្អាត ៕

អត្ថបទដែលជាប់ទាក់ទង