**លោក ត្រាំ តែងតាំងសមាជិកសភា ឲ្យធ្វើជាទីប្រឹក្សាសន្តិសុខជាតិ និងចាត់តាំងអភិបាលរដ្ឋ Arkansas ជាឯកអគ្គរដ្ឋទូត ប្រចាំអ៊ីស្រាអ៊ែល**អ៊ីតាលី រិះគន់ Elon Musk និងស្នើកុំឱ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសខ្លួន**ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន លុបចោលការហោះហើរទៅកោះបាលី ដោយសារបារម្ភនឹងបន្ទុះភ្នំភ្លើង និងប៉ើងផេះពាសពេញមេឃ**តម្លៃ Bitcoin ហក់ឡើងឈានដល់ កំណត់ត្រាថ្មីលើសពី ៩៣.៤០០ដុល្លារ ក្នុងមួយកាក់**ហ្វីលីពីន បញ្ជាឲ្យជម្លៀសពលរដ្ឋចេញ មុនពេលព្យុះទីហ្វុង Usagi បោកបក់មកដល់**ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីជិតផុតអាណត្តិ ចូ បៃឌិន ជួបពិភាក្សាគ្នាទល់មុខ ពីវិបត្តិអ៊ុយក្រែន និងមជ្ឈិមបូព៌ា**លោក Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្ម**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូនពរ បងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក**តោះមកស្គាល់ឈ្មោះ និងលេខទូរស័ព្ទ អ្នកនាំពាក្យនៅស្ថាប័នតុលាការទូទាំងប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត**ឧត្ដមសេនីយ៍ទោ ហេង មករា៖ ការងារហ្វឹកហ្វឺនជាប្រភពកសាងធនធានមនុស្ស ធានាទាំងបរិមាណ និងគុណភាព ឆ្លើយតបទៅនឹងកំណែទម្រង់ របស់កងយោធពលខេមរភូមិន្ទ**អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយកីឡាករទូក ដែលត្រូវចូលរួមប្រកួតថ្នាក់ជាតិ នៅរាជធានីភ្នំពេញ**ហ្វីលីពីន អះអាងថា ខ្លួននឹងអនុវត្តតាមដីការបស់ប៉ូលិស Interpol ប្រសិនបើអង្គភាពនេះចេញដីកាសម្រាប់ចាប់ខ្លួនអតីតប្រធានាធិបតី**សហរដ្ឋអាមេរិក នឹងបើកសម្ពោធមូលដ្ឋានការពារដែនអាកាសថ្មីនៅប៉ូឡូញ ក្នុងបរិបទភូមិសាស្ត្រនយោបាយមិនប្រាកដ**ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រី និងមន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរខណ្ឌ ជិះកាណូតពិនិត្យសណ្តាប់ធ្នាប់របៀបរៀបរយ តាមដងទន្លេ**ឥណ្ឌាថា អ័ព្ទពុលគ្របដណ្តប់ទីក្រុងដេលី ធ្វើឱ្យការមើលឃើញធ្លាក់ចុះ និងគំរាមកំហែងដល់ជើងហោះហើរ**រដ្ឋមន្រ្តីការបរទេសអាមេរិក ជួបពិភាក្សាជាមួយប្រមុខអង្គការណាតូ អំពីអ៊ុយក្រែន មុនលោក ដូណាល់ ត្រាំ ត្រឡប់មកសេតវិមានសាជាថ្មី**រដ្ឋាភិបាលកាណាដា សម្រេចចិត្តដំឡើងកម្រិតការិយាល័យស្ថានទូត ទៅជាស្ថានទូតកាណាដានៅភ្នំពេញ**រយៈពេល ១០ខែ ឆ្នាំ២០២៤នេះ កម្ពុជានាំចេញទំនិញក្នុងទឹកប្រាក់ជាង២១ពាន់លានដុល្លារ កើនឡើង១៦%**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ សរុបចំនួន៣៤៦គម្រោង ក្នុងទំហំទឹកប្រាក់ជាង៥ពាន់លានដុល្លារ ក្នុងរយៈពេល១០ខែមកនេះ

អភិបាលខេត្តស្ទឹងត្រែង បញ្ជាឱ្យបញ្ឈប់នូវការបំផុសបំផុលចលនា រុករានដីព្រៃ កាន់កាប់ និងបែងចែកដីនៅក្នុងតំបន់សហគមន៍ព្រៃឈើ តំបន់ព្រៃលិចទឹក និងតំបន់ដីព្រៃឈើសហគមន៍

ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងក្នុងនាមគណៈកម្មការដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ខេត្ត បានដាក់ចេញបទបញ្ជាឱ្យបញ្ឈប់នូវរាល់ការបំផុសបំផុលចលនា ទោះនីតិបុគ្គល ឬរូបវ័ន្តបុគ្គលណាក៏ដោយ ក៏ពុំមានសិទ្ធិរុករានដីព្រៃ កាន់កាប់ និងបែងចែកដីនៅក្នុងតំបន់សហគមន៍ព្រៃឈើ តំបន់ព្រៃលិចទឹក តំបន់ដីព្រៃឈើសហគមន៍ និងនៅក្នុងតំបន់ការពារធម្មជាតិនោះទេ។

តាមរយៈសេចក្តីជូនដំណឹងស្តីពី វិធានការទប់ស្កាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដ៏ព្រៃឈើ ដីព្រៃលិចទឹក និងដីតំបន់ការពារធម្មជាតិ ដើម្បីវាតយកដីធ្វើជាកម្មសិទ្ធិ នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្មាំ២០២៤ ឯកឧត្ដម ស្វាយ សំអ៊ាង បានបញ្ជាក់ថា “តំបន់សហគមន៍ព្រៃឈើ តំបន់ព្រៃលិចទឹក និងតំបន់ការពារធម្មជាតិ មួយចំនួនស្ថិតនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង គឺមានបុគ្គលមួយចំនួនបានធ្វើការបំផុសបំផុលចលនាឲ្យធ្វើការ កាប់រាន ដុត ឈូសឆាយ រុករាន ទន្ទ្រាន ហ៊ុមព័ទ្ធ បែងចែកកាន់កាប់ដីព្រៃឈើ ដីព្រៃលិចទឹក ដីតំបន់ការពារធម្មជាតិ ការទិញ-លក់ដីរដ្ឋ និងការបញ្ជាក់ទិញ-លក់លើដីរដ្ឋដោយខុសច្បាប់ ដើម្បីវាតយកធ្វើជាកម្មសិទ្ធិនៅបន្តកើតមាន ក្រោមលេសខ្វះដីអាស្រ័យផល ឬបង្កបង្កើនផល និងលេសថាមានការកាត់ឆ្កៀលដីសម្រាប់ឱ្យសហគមន៍ប្រើប្រាស់ អាស្រ័យផល”។

ទន្ទឹមនិងនោះឯកឧត្ដមបានណែនាំឱ្យបញ្ឈប់នូវរាល់សកម្មភាពល្មើសច្បាប់ដូចជា ការឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្ទ្រាន ហ៊ុមព័ទ្ធ បែងចែកដីព្រៃឈើ ដីព្រៃលិចទឹក និងការដាំដុះដំណាំលើដីសហគមន៍ព្រៃឈើ ដីព្រៃលិចទឹក និងដីក្នុងតំបន់ការពារធម្មជាតិ។

បន្ថែមពីនេះឯកឧត្ដមបានឱ្យបញ្ឈប់រាល់ការទិញ-លក់ដីរដ្ឋ និងការបញ្ជាក់ការទិញ-លក់លើដីរដ្ឋដោយខុសច្បាប់ នៅក្នុងតំបន់សហគមន៍ព្រៃឈើ តំបន់ព្រៃលិចទឹក តំបន់ដីព្រៃឈើ និងដីក្នុងតំបន់ការពារធម្មជាតិ។

ជាមួយគ្នានោះឯកឧត្ដមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសមេភូមិ មេឃុំ-ចៅសង្កាត់ និងរដ្ឋបាលក្រុង-ស្រុក និងមន្ទីរ-អង្គភាពជំនាញ ត្រូវបញ្ឈប់នូវរាល់ការបញ្ជាក់លើលិខិតទិញ-លក់ដីរដ្ឋ ការផ្ទេរសិទ្ធិ ឬបញ្ជាក់លើប្លង់បង្ហាញ ទីតាំងដីនៅក្នុងតំបន់សហគមន៍ព្រៃឈើ តំបន់ព្រៃលិចទឹក តំបន់ដីព្រៃឈើ និងតំបន់ការពារធម្មជាតិនិងត្រូវនិរាករណ៍រាល់លិខិតបញ្ជាក់ទិញ-លក់ដីរដ្ឋ ការផ្ទេរសិទ្ធិ ឬបញ្ជាក់លើប្លង់បង្ហាញទីតាំងដី៕

អត្ថបទដែលជាប់ទាក់ទង