គណបក្សប្រជាជនកម្ពុជា តែងតាំង ឯកឧត្តម អេង ចំរើន ជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានសម្រេចតែងតាំង ឯកឧត្តម អេង ចំរើន ជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ការតែងតាំងនេះ បានធ្វើឡើងនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ យោងតាមចំណារយល់ព្រមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ការតែងតាំង ឯកឧត្តម អេង ចំរើន ជាទីប្រឹក្សាសម្តេចតេជោ គឺជាការផ្តល់ឱកាសឱ្យ ឯកឧត្តម បានរួមចំណែកអមដំណើរសម្តេចតេជោ ក្នុងកិច្ចការបម្រើគណបក្សប្រជាជនកម្ពុជា នឹងភាពរុងរឿងក្រោមម្លប់សន្តិភាព ក្នុងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម អេង ចំរើន បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានផ្តល់ទំនុកចិត្តតែងតាំងលោកជាទីប្រឹក្សាផ្ទាល់សម្តេច ។
ឯកឧត្តម ប្តេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីពង្រីកសមាជិកគណបក្សប្រជាជនកម្ពុជា ឲ្យបានកាន់តែច្រើនផងដែរ ដើម្បីភាពរឹងមាំនៃគណបក្សទាំងមូល។
សូមបញ្ជាក់ថា ឯកឧត្តម អេង ចំរើន អ្នកជំនាញវ័យក្មេង ជាប្រធានក្រុមការងារយុវជនក្រុម៨ ខេត្តព្រះសីហនុ តែងតែបានបរិច្ចាគធនធានផ្ទាល់ជួយដល់សង្គមជាតិជាញឹមញាប់ តាមរយៈកម្មវិធីមនុស្សធម៌ ចុះមូលដ្ឋានជួយជនចាស់ជរា និងជនក្រីក្រ និងការកសាងសមិទ្ធិផលនានាតាមទីវត្តអារាមជាដើមផងដែរ៕