**ក្រសួងការបរទេសរុស្ស៊ី អះអាងថា កប៉ាល់ដឹកទំនិញឈ្មោះថា «Ursa Major» បានលិចនៅក្នុងសមុទ្ទមេឌីទែរ៉ាណេ**នាយឧត្តមសេនីយ៍ សៅ សុខា៖ ការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថ បានទទួលពាក្យបណ្តឹងចំនួន៤០៦បណ្ដឹង ចាត់ការ២០៦បណ្តឹង នៅសល់២០០បណ្តឹង កំពុងបន្តចាត់ការតាមនីតិវិធី**កម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ**ក្រសួងការងារ និងក្រុមហ៊ុន HONDA CARS HAKATA CO., LTD. ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”**ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លើកឡើងនូវសំណូមពរមួយចំនួនដល់អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីជួយដល់វិស័យចិញ្ចឹមសត្វនៅកម្ពុជា**អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យតាមដានវាយតម្លៃការងារដឹកនាំ ការរៀបចំសោភ័ណ្ឌភាពបរិស្ថានសិក្សា និងបំនិនអប់រំ នៃវិទ្យាល័យទាចំរ៉ាត់**ឯកឧត្តម អ៊ុត សំអន អរគុណចំពោះកងកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ដែលខិតខំយ៉ាងសកម្មក្នុងការអនុវត្ត ‘’គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ទទួលបានលទ្ធផលល្អប្រសើរ និងផ្ដល់ភាពសុខសាន្ដ ដល់ពលរដ្ឋ**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ពិនិត្យរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកីឡា**ខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍បង្ហោះខ្លែងឯក ៣ថ្ងៃ ក្នុងន័យរួមគ្នាថែរក្សាសម្បត្តិវប្បធម៌ និងមរតកដូនតាខ្មែរយើង**សម្ដេចបវរធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ CDRI ជាង៣ទសវត្សរ៍កន្លងមកនេះ ក្នុងការរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា**កម្ពុជា នឹងទទួលឥទ្ធិពល ក្នុងកម្រិតពីតិចតួចទៅមធ្យម ពីជ្រលងនៃកូនព្យុះប៉ាប៊ូក ចាប់ពីថ្ងៃទី២៥-២៨ ខែធ្នូ**អភិបាលខេត្តកណ្តាល៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បាននឹងកំពុងសហការគ្នាយ៉ាងសកម្ម ក្នុងការបោសសម្អាតបណ្តាញជនល្មើស មិនឱ្យយកទឹកដីកម្ពុជាធ្វើជាជម្រកឧក្រឹដ្ឋកម្មនោះឡើយ**ចំណេះដឹងគួរស្វែងយល់! លិខិតបញ្ជាក់ប្រវត្តិដីធ្លីជាអ្វី? ធ្វើយ៉ាងដូចម្ដេច? នៅឯណា? អស់ប្រាក់ប៉ុន្មាន?**ឯកឧត្តម សរ សុពុត្រា ដឹកនាំប្រតិភូរដ្ឋបាលខេត្តស្ទឹងត្រែង បំពេញទស្សនកិច្ចនៅក្រុមហ៊ុន HUADIAN ជាក្រុមហ៊ុនអភិវឌ្ឍន៍ និងដំណើរការផលិតថាមពលអគ្គិសនីដោយខ្យល់**អភិសន្ដិបណ្ឌិត ស សុខា អរគុណចំពោះអ្នកពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទះ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤**សម្ដេចតេជោ៖ កម្ពុជាបានរក្សាចំណងមិត្តភាពជាប្រពៃណីដ៏ល្អជាមួយវៀតណាម តាំងពីថ្នាក់ដឹកនាំជំនាន់មុន ហើយថ្នាក់ថ្នមថែរក្សាទំនាក់ទំនងនេះ ឱ្យមានភាពរឹងមាំជារៀងរហូតមក**រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព ដ៏សម្បូរបែបរបស់ខេត្តកំពត រួមទាំងវិស័យអប់រំ ដែលទទួលបានអត្រាសិស្សជាប់បាក់ឌុប ៨៨% ក្នុងនិទ្ទេស A ៧៨នាក់**ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ សិស្សថ្នាក់ទី៧ និងទី៨ នៃសាលាប៊ែលធីអន្តរជាតិជាង៧ពាន់នាក់ ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិក**រដ្ឋបាលរាជធានីភ្នំពេញ សម្រេចប្រគល់ដីជាង ៤៣០០ម៉ែត្រការ៉េ ក្នុងសង្កាត់គោករកា កសាងអគាររដ្ឋបាលសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ដើម្បីឲ្យសមាគម បំពេញការងារកាន់តែល្អប្រសើរថែមទៀត**Sejong ជាទីក្រុងមួយ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៧ ក្នុងបំណងបម្រើជារដ្ឋធានីថ្មី នៃប្រទេសកូរ៉េខាងត្បូង ជំនួសរដ្ឋធានីបច្ចុប្បន្ន គឺទីក្រុងសេអ៊ូល

កម្ពុជា-អ៊ូហ្គង់ដា ឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី

ភ្នំពេញ៖ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Okello Henry Oryem អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋអ៊ូហ្គង់ដា បានផ្លាស់ប្តូរទស្សនៈ និងការពិភាក្សាលើការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក្នុងឱកាសជំនួបដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួង នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២៤។

ឯកឧត្តម ជុំ សុន្ទរី និងឯកឧត្តម Okello Henry Oryem ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី ០៤ ដល់ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងជាមួយព្រះរាជាណាចក្រកម្ពុជា បានចែករំលែកទស្សនៈថា ភាគីទាំងពីរគួរពិចារណាធ្វើការឆ្ពោះទៅរកការចុះហត្ថលេខាលើឯកសារទ្វេភាគីមួយចំនួន រួមទាំង អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ដើម្បីជាវេទិកាមួយក្នុងការស្វែងរកមធ្យោបាយ និងវិធីសាស្រ្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេសទាំងពីរ បានបង្ហាញការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ក៏ដូចជាជំរុញទំនាក់ទំនងផ្ទាល់រវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ ឆ្លៀតក្នុងឱកាសនោះ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ ជុំ សុន្ទរី បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះការធ្វើជាម្ចាស់ផ្ទះដោយជោគជ័យរបស់ប្រទេសអ៊ូហ្គង់ដាក្នុងកិច្ចប្រជុំកំពូល G77 លើកទី ៣ និងកិច្ចប្រជុំកំពូលលើកទី១៩ នៃចលនាមិនចូលបក្សសម្ព័ន្ធ (NAM) ដែលបានប្រព្រឹត្តទៅនៅទីក្រុង Kampala នាពេលថ្មីៗនេះ ហើយបានបញ្ជាក់ជូនគណៈប្រតិភូអ៊ូហ្គង់ដាផងដែរថា កម្ពុជាក្នុងនាមជាសមាជិកស្ថាបនិកនៃចលនាមិនចូលបក្សសម្ព័ន្ធ ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការពេញទំហឹង ដើម្បីធ្វើយ៉ាងណាជួយអ៊ូហ្គង់ដាឱ្យអនុវត្តបេសកកម្មដ៏ថ្លៃថ្នូររបស់ខ្លួនជាប្រធាន NAM ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៧ ប្រកបដោយជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង