**អ៊ីស្រាអែល បង្កើនការវាយប្រហារលើរដ្ឋធានី Damascus របស់ស៊ីរី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់**អឺរ៉ុប បែងចែកទឹកប្រាក់ ៣០០លានអឺរ៉ូ សម្រាប់គម្រោងលទ្ធកម្មការពារជាតិ ក្នុងចំណោមរដ្ឋជាសមាជិក**ក្រុមហ៊ុន Ford ត្រូវបានផាកពិន័យជាប្រាក់ ១៦៥លានដុល្លារ ជុំវិញការពន្យាពេលប្រមូលរថយន្តដែលមានបញ្ហាកាមេរ៉ាមើលក្រោយ**ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន២គ្រួសារ នៅសង្កាត់អូចារ ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង**សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់អគារសិក្សាថ្មី មានរចនាបថខ្មែរ**ក្រុមហាម៉ាស់ ត្រៀមខ្លួនរួចរាល់ សម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា និងអំពាវនាវឱ្យលោក ត្រាំ ដាក់សម្ពាធលើអ៊ីស្រាអែលឱ្យបញ្ចប់សង្រ្គាម**ក្រុមហ៊ុនផលិតអាវុធរបស់ចិន នឹងចូលរួមពិព័រណ៍អាវុធ នៅវៀតណាម នាខែក្រោយនេះ**រដ្ឋបាលខេត្តកំពត ជូនដំណឹងស្តីពីការរៀបចំបាញ់កាំជ្រួច ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤**អភិបាលខេត្តតាកែវ អំពាវនាវបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាមរតកវប្បធម៌ ប្រពៃណីទំនៀមទំលាប់ខ្មែរ នៃពិធីបុណ្យសំពះព្រះខែ និងអកអំបុក ឲ្យបានគង់វង្ស**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក ទស្សនកិច្ចនៅក្នុងភូមិសាស្ដ្រខេត្ត Mie ប្រទេសជប៉ុន**អភិបាលខេត្តស្ទឹងត្រែង ថ្លែងអំណរគុណពលរដ្ឋ ដែលបានចូលរួមពិធីសំពះព្រះខែ អកអំបុក និងសម្រក់ទៀនជ័យ ដើម្បីផ្សងប្រផ្នូលទឹកភ្លៀងសម្រាប់ក្រុងស្រុកទាំង៦**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៦ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**លោក Trump កំពុងពិចារណាម្ចាស់ Fox News សម្រាប់តំណែងសេដ្ឋកិច្ចកំពូល**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤**អគ្គីភ័យឆាបឆេះផ្ទះថែទាំមនុស្សចាស់នៅអេស្ប៉ាញ សម្លាប់មនុស្សយ៉ាងហោច ១០នាក់ និង ១១នាក់ទៀតរងរបួស**ឧត្តមសេនីយ៍ទោ មៀច សាមុត ចុះអប់រំចិត្តសាស្ត្រ និងប្រជុំផ្សព្វផ្សាយផែនការ បទបញ្ជា ដល់នាយ-ពលទាហាន កងពលតូចអន្តរាគមន៍លេខ១២៨**ពិធីបុណ្យ «ដំរីសុរិន» គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលមានតាំងពីយូរយារណាស់មកហើយនៃសហគមន៍សុរិន**នាយករដ្ឋមន្ត្រី អរគុណអាជ្ញាធរពាក់ព័ន្ធ ដែលបានជួយបោសសំអាត និងគ្រប់គ្រងអនាម័យតាមសួនច្បារ តំបន់កម្សាន្ត និងតំបន់ប្រារព្ធពិធី ក្នុងឱកាសបុណ្យអុំទូក**រាជរដ្ឋាភិបាល សម្រេចកែសម្រួលសមាសភាព អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ**លោក កើត ឆែ៖ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជាង ២លាននាក់

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អំពាវនាវឱ្យស្ត្រីឈ្មោះ គង់ ម៉ូលីកា ចូលខ្លួនមកបំភ្លឺចំពោះមុខសមត្ថកិច្ច នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យស្ត្រីឈ្មោះ គង់ ម៉ូលីកា ដែលបានសរសេរសារបង្ហោះក្នុងគ្រុប Telegram ឈ្មោះ សុវត្ថិភាពចរាចរណ៍យើង ហើយត្រូវបានអ្នកសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គមយកមកបង្ហោះខ្លឹមសារពាក់ព័ន្ធទៅនឹងនគរបាលចរាចរណ៍ និងជនស៊ីវិល នៅចំណុចភ្លើងស្តុបក្តាន់ពីរ ខណ្ឌដូនពេញ បានផាកពិន័យយកប្រាក់ បង់តាម ABA ទៅឱ្យជនស៊ីវិល ចំនួន២០ដុល្លារ ពីគាត់ខណៈគាត់ជូនម្តាយទៅមន្ទីរពេទ្យជាបន្ទាន់។

យោងតាមហ្វេសប៊ុកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ជុំវិញការចោទប្រកាន់នេះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ សូមឱ្យស្ត្រីឈ្មោះ គង់ ម៉ូលីកា ចូលខ្លួនមកបំភ្លឺចំពោះមុខសមត្ថកិច្ច នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំព័ត៌មានមួយចំនួន ក្នុងការស្វែងរកយុត្តិធម៌ជូន។ ដោយលេខទូរស័ព្ទរបស់ស្ត្រីឈ្មោះ គង់ ម៉ូលីកា សមត្ថកិច្ចព្យាយាមទំនាក់ទំនងសួរនាំ ប៉ុន្តែទាក់ទងមិនបាន។

ប្រភពបន្ថែមថា ដោយឡែកចំពោះមន្ត្រីនគរបាលចរាចរណ៍ និងជនស៊ីវិល ដែលរងការចោទប្រកាន់ សមត្ថកិច្ចជំនាញបានកោះហៅចូលខ្លួនមកបំភ្លឺ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួចហើយ៕

អត្ថបទដែលជាប់ទាក់ទង