**វិវាទពាក់ព័ន្ធនិងកិច្ចសន្យាជួលដី និងផ្ទះមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើបុរសអាយុ២៨ឆ្នាំ**ភ្លើងឆេះព្រៃក្នុងទីក្រុង Los Angeles នៅតែបន្តរាលដាល បើទោះបីជាមានការខិតខំប្រឹងប្រែងសស្រាក់សស្រាំ ពីសំណាក់អ្នកពន្លត់អគ្គីភ័យក៏ដោយ**ប្រធានគណៈកម្មការអឺរ៉ុប មិនទាន់បានទទួលការអញ្ជើញ ឱ្យចូលរួមពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក**ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល**ក្រសួងការងារ បើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំរបស់ក្រុមអធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសទាំងពីរ**លោកជំទាវ ភឿង សកុណា ផ្តាំផ្ញេីកិច្ចការសំខាន់ៗ មួយចំនួនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀងនៅក្នុងឆ្នាំ២០២៥**ឆ្នាំ២០២៤ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ជាង៥៤.៧៤ពាន់លានដុល្លារ កើនឡើង១៦.៩% បើធៀបនឹងឆ្នាំ២០២៣**ក្រសួងសាធារណការ និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង ចុះMOU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក**កម្មវិធីស្រូវមិត្តក្រៀល បង្កើតឡើងជួយកិច្ចការងារអភិរក្សសត្វក្រៀល និងរួមចំណែកក្នុងការបង្កើនជីវភាពដល់សហគមន៍មូលដ្ឋាន នៅក្បែរតំបន់ការពារធម្មជាតិ**ថវិកាចំនួន ១៦៤.៦៥៥.០០០រៀល ដែលជាការបរិច្ចាគរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា**ប្រទេសចិន រក្សាការទាក់ទងជិតស្និទ្ធជាមួយ WHO ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើម**កងទ័ពអាកាសអ៊ុយក្រែន៖ រុស្ស៊ីបានទម្លាក់គ្រាប់បែកលើអាកាសជាង ៥១.០០០ គ្រាប់ មកលើអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពាន**ប្រជាជនប៉ាណាម៉ារាប់រយនាក់ដើរដង្ហែក្បួនព្យុហយាត្រាដើម្បីប្រារព្ធខួបនៃការរើបម្រះចេញពីនឹមត្រួតត្រាប្រឆាំងនឹងការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកលើព្រែកជីកប៉ាណាម៉ា**ប្រធានសេវាសន្តិសុខប្រធានាធិបតី ស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញការរារាំងកាតព្វកិច្ចផ្លូវការ ក្នុងការចាប់ខ្លួនប្រធានាធិបតី យូន ស៊ុកយ៉ុល **តម្លៃមាសមានស្ថិរភាព ខណៈដែលឈ្មួញរង់ចាំការចេញផ្សាយតួលេខការងារ នៅសហរដ្ឋអាមេរិក**នាយករដ្ឋមន្ត្រីអ៉ីតាលី៖ NATO ត្រូវតែផ្តោតអារម្មណ៍ខ្លាំង ទៅភាគខាងត្បូង និងអាហ្រ្វិក ពីព្រោះរុស្ស៉ីអាចបង្កើនវត្តមានរបស់ខ្លួន នៅភាគខាងកើតលីប៊ី បន្ទាប់ពីការដួលរលំ នៃអតីតរដ្ឋាភិបាលស៉ីរី**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជំរុញថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ និងខិតខំរួមគ្នា អនុវត្តឱ្យសម្រេចបានលទ្ធផលល្អក្នុងឆ្នាំ២០២៥**ACU បញ្ជូនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងមន្ត្រីអាវុធហត្ថម្នាក់ទៀត ទៅកាន់សាលាដំបូងខេត្តកណ្ដាល ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ណែនាំឱ្យមន្ទីរធនធានទឹកខេត្តកំពង់ធំ សហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តនូវកិច្ចអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង ជូនប្រជាកសិករដែលកំពុងប្រឈមខ្វះទឹកស្រោចស្រព

ភ្នំពេញ៖ នៅថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឆ្លៀតក្នុងឱកាសបន្ទាប់ពីចូលរួមកិច្ចប្រជុំការងារក្នុងខេត្តកំពង់ធំ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្តែងកិច្ចអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងជូនបងប្អូនប្រជាកសិករដែលកំពុងប្រឈមខ្វះទឹកស្រោចស្រព ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។

បើតាមលោក យូ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំបានឱ្យដឹងថា ផែនការបង្កបង្កើនផលស្រូវប្រាំងឆ្នាំ២០២៣-២០២៤ នៅខេត្តកំពង់ធំមានចំនួន ៦០,៦០០ហិកតា តែការអនុវត្តជាក់ស្តែងមានចំនួន ៨៣,៤៧១ហិកតា លើសផែនការចំនួន ២១,៨៧១ហិកតា ក្នុងនោះស្រូវប្រាំងរងផលប៉ះពាល់សរុបមានប្រមាណ ១,៨០០ហិកតា។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយមន្ត្រីជំនាញក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងជូនប្រជាពលរដ្ឋនៅប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតខាងជើងប្រមាណ ៦០០ហិកតា ស្ថិតនៅក្នុងភូមិបឹងល្វា ឃុំកំពង់ថ្ម និងភូមិបន្ទាយយមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ឱ្យដឹងថា កិច្ចអន្តរាគមន៍នៅពេលនេះ ក្រុមការងារបានប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តកំលាំង ៦៥សេះ ចំនួន ៣គ្រឿង ដាក់ដំឡើងនៅលើប្រឡាយមេទី១ នៃប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត បូមទឹកទម្លាក់ចូលតាមប្រឡាយរងចំនួន ៣ខ្សែគឺប្រឡាយរងទី១ ប្រឡាយរងទី២ និងប្រឡាយរងទី៣ ដើម្បីឱ្យប្រជាពលរដ្ឋចាត់ចែងបូមបន្តដាក់ស្រែរបស់ពួកគាត់។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ណែនាំឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ យកចិត្តទុកដាក់សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បន្តនូវកិច្ចអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង ជូនប្រជាកសិករដែលកំពុងប្រឈមខ្វះទឹកស្រោចស្រព។

តំណាងប្រជាកសិករដែលកំពុងបង្កបង្កើនផលស្រូវប្រាំងនៅប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត ខេត្តកំពង់ធំបានសម្តែងនូវក្តីរីករាយ និងសូមថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ជួយដោះស្រាយគ្រប់មធ្យោបាយសង្រ្គោះស្រូវប្រាំងរបស់ពួកគាត់ដែលកំពុងប្រឈមខ្វះទឹកស្រោចស្រព និងបានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ថ្នាក់ដឹកនាំក្រសួង និងមន្ទីរ ព្រមទាំងអាជ្ញាធរមូលដ្ឋានដែលបានចុះអន្តរាគមន៍ដោយផ្ទាល់ និងបញ្ជូនម៉ាស៊ីនបូមទឹកចល័តជួយបូមទឹកសង្រ្គោះស្រូវប្រាំងនាពេលនេះ។

សូមបញ្ជាក់ថា ក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវប្រាំងដែលប្រឈមខ្វះទឹកស្រោចស្រពសម្រេចបានប្រមាណ ១,០៦១ហិកតា លើផ្ទៃដីស្រូវប្រាំងដែលរងផលប៉ះពាល់សរុបប្រមាណ ១៨០០ ហិកតា ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តកំលាំង ៦៥សេះ ចំនួន ១៦គ្រឿង ៕

អត្ថបទដែលជាប់ទាក់ទង