**ក្រសួងការងារកម្ពុជា និងក្រសួងការងារថៃ បើកកិច្ចប្រជុំក្រុមការងារបច្ចេកទេស**ក្រុមការងារបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប នាំយកអំណោយចែកជូនប្រជានេសាទជួបការលំបាកចំនួន ១០គ្រួសារ**នាយករដ្ឋមន្ត្រីថៃ អញ្ជើញមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ**មកដឹងពីប្រវត្តិរូបសង្ខេបរបស់នាយករដ្ឋមន្ត្រីថៃ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា!**ក្រសួងបរិស្ថាន ក្រើនរំលឹកចំពោះករណីកាប់ដើមសំរ៉ង ជាអំពើល្មើសច្បាប់ អាចធ្វើឱ្យបាត់បង់ប្រភេទជីវៈចម្រុះ ដែលផ្តល់ប្រយោជន៍ដល់បរិស្ថាន**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥**សិស្សមីយ៉ាន់ម៉ាប្រមាណជាង៦០ ០០០នាក់ ត្រូវធ្វើការប្រឡងចូលសាកលវិទ្យាល័យសាឡើងវិញ ក្រោយសន្លឹកកិច្ចការរបស់ពួកគេ ត្រូវបានឆាបឆេះក្នុងគ្រោះអគ្គីភ័យ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥**កត្តាសុខសន្តិភាព បាននាំក​ម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា**គ្រួសារប្តីប្រពន្ធចំនួន២នាក់ បានទទួលមរណភាពដោយសារដើមសំរ៉ងរលំសង្កត់ ក្រោយពេលកាប់ដើម្បីយកផ្លែ នៅក្នុងស្រុកបូទុមសាគរខេត្តកោះកុង**នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះ ឯកឧត្ដម Cardinal Pietro PAROLIN ប្រមុខដឹកនាំបុរីវ៉ាទីកង់ ចំពោះការយាងសោយទីវង្គតរបស់ សម្ដេចប៉ាប ហ្រ្វង់ស័រ ព្រះប្រមុខសង្ឃកាតូលិក**ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ ដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា**មន្ទីរបរិស្ថានខេត្តកោះកុង បំភ្លឺជុំវិញករណីចាប់ផ្លែសំរ៉ង**ឯកឧត្តម កើត រិទ្ធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេស នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តធ្វើបឋកថាលើភាពជាអ្នកដឹកនាំស្តីពី ប្រធានបទ ”ក្រិត្យក្រមនៃមូលដ្ឋានសម្ភារនិយមវិចារវិទ្យា”**ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សុខ សំអុល**អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាសលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា**នាយកប្រចាំប្រទេស នៃអង្គការ WVI ប្រកាសគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែមានភាពស្អិតល្មួតបន្ថែមទៀត**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**មេទ័ពជើងគោកម៉ាឡេស៊ី កោតសរសើរកម្ពុជាចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ​

ឯគឧត្ដម ប្រាក់ សោភ័ណ ជំរុញដល់គ្រប់ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន រួមគ្នាធ្វើការផ្សព្វផ្សាយពីវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបឲ្យបានទូលំទូលាយ

ភ្នំពេញ៖ ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានជំរុញដល់គ្រប់ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន រួមគ្នាធ្វើការផ្សព្វផ្សាយពីវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបឲ្យបានទូលំទូលាយ។

ឯកឧត្ដមបានលើកឡើងបែបនេះ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជា សាខាខេត្តសៀមរាប ដឹកនាំដោយលោកស្រី ជា សុកនួន ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាខេត្ត និងសហការី ព្រមទាំងធ្វើការបង្ហាញអំពីលទ្ធផល សកម្មភាពការងាររបស់សមាគមសហគ្រិនស្ត្រីកម្ពុជាខេត្ត អនុវត្តបាន និងមានការចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ នាយកទីចាត់ការ។

ឯកឧត្ដម បានធ្វើការវាយតម្លៃខ្ពស់ទៅលទ្ធផលដែលសមាគមសហគ្រិនស្ត្រីកម្ពុជាខេត្ត បានអនុវត្តក្នុងពេលកន្លងមក រដ្ឋបាលខេត្តក៏តែងតែបានចូលរួមសហការតាមរយៈភូមិមួយផលិតផលមួយ ក៏ដូចនៅក្នុងកម្មវិធី បុណ្យជាតិធំៗជាដើម។

ឯកឧត្ដមបានផ្តោតសំខាន់ទៅលើសំណូមពរមួយចំនួនរបស់សហគ្រិនស្ត្រីដែលបានលើកឡើង ពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍, ពាណិជ្ជកម្ម, វប្បធម៌ប្រពៃណីទំនៀមទម្លាប់របស់ខែ្មរយើងផងដែរ។

ឯកឧត្ដម ប្រាក់ សោភ័ណ បានបន្តថា ខេត្តសៀមរាបជាគោលដៅរបស់ភ្ញៀវទេសចរណ៍ ដែលសប្បូរទៅដោយប្រាង្គប្រាសាទបុរាណ តំបន់ធម្មជាតិ និងអេកូទេសចរណ៍សហគមន៍ និងធម្មជាតិ ព្រមទាំងរមណីយដ្ឋានកែច្នៃជាច្រើន ដែលរងចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកទស្សនា។ នៅពេលខាងមុខនេះ ខេត្តសៀមរាបនឹងមានទីស្នាក់ការធ្វើលិខិតឆ្លងដែន ជូនប្រជាពលរដ្ឋទាំងក្នុងខេត្ត និងតាមបណ្តា ខេត្តដែលនៅជិតខាង ដើមី្បបង្កនូវភាពងាយស្រួលជូនបងប្អូនដោយមិនចំណាយពេលវេលាទៅឆ្ងាយ។

ឯកឧត្ដមអភិបាលខេត្តបានបញ្ជាក់ថា វប្បធម៌ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ យើងគ្រប់គ្នាក៏ត្រូវទ្រទ្រង់ប្រពៃណី វប្បធម៌របស់ខ្លួន នៅពេលបុណ្យប្រពៃណី ឬក៏ការទទួលប្រតិភូជាតិ និងអន្តរជាតិ គឺត្រូវនាំគ្នាស្លៀកបំពាក់ប្រពៃណីខ្មែរយើង ដែលដូនតាបានបន្សល់តរៀងមក ដើមី្បរំលឹកនូវពីអត្តសញ្ញាណរបស់ជាតិខ្មែរ។

ឯកឧត្ដមអភិបាលខេត្ត ក៏បានលើកពីវិស័យសុខាភិបាលក្នុងខេត្ត ដោយមន្ទីរពេទ្យបង្អែកខេត្ត បានបំពាក់នូវឧបករណ៍ និងបរិក្ខាសុខាភិបាលទំនើបៗ ដែលយើងធានាបានក្នុងការបម្រើសេវាព្យាបាលដល់ភ្ញៀវជាតិ និងអន្តរជាតិ ប្រកបដោយសុវត្ថិភាពផងដែរ។

ជាមួយនេះដែរ ឯកឧត្ដមបានលើកឡើងថា បច្ចុប្បន្ននេះយើងមានភាពខ្វះខាតរបស់សហគ្រិនស្រ្តី ដែលមិនទាន់ចេះធ្វើទីផ្សារ ក្នុងការចែកចាយផលិតផលរបស់ខ្លួនលើទីផ្សារជាតិ និងអន្តរជាតិនៅឡើយ។ នៅក្នុងយន្តការរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតសំខាន់ (ទស្សនាសៀមរាបឆ្នាំ២០២៤) ដើមី្បជំរុញដល់វិស័យទេសចរណ៍ ឲ្យមានសន្ទុះកើនឡើង។កត្តាទាំងនេះ ដែលរដ្ឋបាលខេត្តសៀមរាប បានលើកផែនការក្នុងរៀបចំនូវព្រឹត្តិការណ៍ផ្សេងៗ ដូចជាបង្កើតឲ្យមានកីឡាទេសចរណ៍ ព្រឹត្តិការណ៍សៀមរាបផ្ទះខ្ញុំ រួមទាំងមាននៅតាមសហគមន៍ ដើមី្បក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ឲ្យចូលមកកម្សាន្ត និងបង្កើននូវប្រាក់ចំណូលជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបផងដែរ៕

អត្ថបទដែលជាប់ទាក់ទង