**ស្ថានទូតចិនប្រចាំនៅកម្ពុជារៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិចិនឆ្នាំ២០២៥**សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូនគ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ដែលបានពលីក្នុងពេលបំពេញប្រតិបត្តិការដោះមីន**សម្តេចធិបតី ផ្ញើសារលិខិតរំលែកមរណទុក្ខជូនក្រុមគ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ដែលបានពលីក្នុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លង ស្រុកត្រពាំងប្រាសាទ**សម្ដេចប្រធានរដ្ឋសភាកម្ពុជា៖ ដំណើរទស្សកិច្ចប្រធានរដ្ឋសភាម៉ាឡេស៊ី ក្នុងស្មារតីមិត្តភាពល្អនិងក្រុមគ្រួសារអាស៊ាន នាំមកនូវផលប្រយោជន៍រួមដល់ពលរដ្ឋ**នាយករដ្ឋមន្ត្រីថៃ៖ គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ដែលនឹងធ្វើឱ្យល្បែងស៊ីសងនិងកាស៊ីណូមានភាពស្របច្បាប់**អ.ដ.ក. និងគណៈមេធាវីនៃកម្ពុជា សហការរៀបចំនូវសិក្ខាសាលាស្តីពី “បេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងកិច្ចសហប្រតិបត្តិការជាមួយគណៈមេធាវីនៃកម្ពុជា”**អ.ដ.ក. ដោះស្រាយបញ្ចប់វិវាទពាក់ព័ន្ធនឹងពាណិជ្ជកម្មមួយករណីទៀត**ឯកឧត្ដមបណ្ឌិត អៀង ស៊ុនលី ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើ «សេចក្ដីព្រាងយុទ្ធសាស្ត្រស្ដីពីការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ ឆ្នាំ២០២៥-២០៣០»**កោះរមណីយដ្ឋាន Phuket របស់ថៃ ពោរពេញទៅដោយសំរាម ខណៈក្នុងផ្ទៃសមុទ្រមានដបប្លាស្ទិក និងកំប៉ុងស្រាបៀរជាច្រើន**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការរៀបចំនិមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក នៃខេត្តកែប**នាយកប្រតិបត្តិ TikTok គ្រោងនឹងចូលរួមពីធីឡើងកាន់តំណែងប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ**នាយករដ្ឋមន្រ្តីដាណឺម៉ាក ជួបសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ**តើអ្វីទៅជា «ផែនការយុទ្ធសាស្ត្របង្កើនចំនួនស្រ្តីក្នុងមុខតំណែង គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ» ? **សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់**អ៊ីរ៉ង់សាទរកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ថាជាជ័យជំនះរបស់ប៉ាឡេស្ទីន**លោក Biden អាចនឹងលើកលែងទោសអ្នកលេចធ្លាយកំណត់ត្រាពន្ធរបស់លោក Trump**រដ្ឋមន្ត្រី ឈាង រ៉ា៖ អ្នកដឹកនាំ ត្រូវតែមានភាពបុរេសកម្ម និងនវានុវត្តន៍ គិតមុនគ្រប់ជំហាន ទើបមានការរីកចម្រើន និងជឿនលឿន**ឯកឧត្តមបណ្ឌិត កៅ ថាច ប្តេជ្ញានឹងបំពេញមុខងាររួមដើម្បីគាំទ្រវិស័យកសិកម្មលើកកម្ពស់ជីវភាពប្រជាកសិករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម**ឈរលើផលប្រយោជន៍ប្រជាពលរដ្ឋ ប្រធានរដ្ឋសភាកម្ពុជា និងម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភា ពង្រីកទំនាក់ទំនងប្រជាជន ការវិនិយោគ ទេសចរណ៍ និងអប់រំ**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោះស្រាយបញ្ចប់ វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណី

មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះ​ពិនិត្យការងារអន្តរាគមន៍កាយវះពោះប្រឡាយបូមទឹកសង្គ្រោះស្រូវប្រាំងជូនដល់ប្រជាកសិករ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

ភ្នំពេញ៖ នាថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយម ប្រចាំខេត្តស្វាយរៀង អមដំណើរដោយ ឯកឧត្តម សរ សុដានី អភិបាលរងខេត្តស្វាយរៀង លោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោក ហែម ស៊ីណា និងសហការី បាន​ចុះ​ពិនិត្យការងារអន្តរាគមន៍កាយវះពោះប្រឡាយបូមទឹកសង្គ្រោះស្រូវប្រាំង និងវឌ្ឍន្នភាព គម្រោងការងារសាងសង់ប្រឡាយដោះទឹក ទំនប់សណ្ដរ និងសំណង់សិល្បការ នៃប្រធារាសាស្រ្តវ៉ៃគោជំហាន២ (អាងទឹកកំពង់ជ្រៃ) ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង រួមមាន៖

-អន្តរាគមន៍បូមទឹកពីអាងទឹកកីចក បញ្ចូលតាមប្រឡាយមេកីចក និងចែកចាយទឹកតាមប្រឡាយរងមួយចំនួនទៀតតាមបណ្ដោយប្រឡាយមេកីចក ដោយប្រើម៉ាស៊ីនបូមទឹកចល័ត កម្លាំង៦៥សេះចំនួន ០៤គ្រឿង ជួយសង្គ្រោះស្រូវប្រាំងចំនួន ១៦៩០ហិកតា ស្មើនឹង ១៧២៣គ្រួសារ ស្ថិតនៅឃុំជ្រៃធំ ឃុំមុខដា ឃុំត្រពាំងស្ដៅ ស្រុករមាសហែក និងឃុំធ្មា ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង។ ដោយឡែក ឃុំធ្មា និងឃុំម៉ឺនជ័យ ស្រុករំដួល នៅឆ្ងាយពីកន្លែងបូមទឹកពេក ទឹកហូរមិនទាន់ដល់ មន្ទីរធនធានទឹក និងឧតុនិយម រួមជាមួយអាជ្ញាធរដែនដីស្រុករំដួល បានសម្រេចចិត្ត អន្តរាគមន៍កាយវះពោះព្រែកហែកសំណាញ់ប្រវែង ២៦០០ម៉ែត្រ ដើម្បីដាក់ម៉ាស៊ីនបូមទឹកចល័ត កម្លាំង៦៥សេះចំនួន ០២គ្រឿង បន្ថែមទៀត នាំទឹកពីអាងទឹកវ៉ៃគោ បញ្ចូលតាមប្រឡាយមេកីចក និងចែកចាយទឹកតាមប្រឡាយរងមួយចំនួនទៀតតាមបណ្ដោយប្រឡាយមេកីចក ជួយសង្គ្រោះស្រូវប្រាំងចំនួន ៤៤០ហិកតា ស្មើនឹង ៤២៩គ្រួសារ ស្ថិតនៅឃុំម៉ឺនជ័យ និងឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង។

-អន្តរាគមន៍កាយវះពោះប្រឡាយមេក្រាំងលាវ ប្រវែង ២២៥០ម៉ែត្រ នាំទឹកពីព្រែកព្រំដែនកម្ពុជា-វៀតណាម ជួយសង្គ្រោះស្រូវប្រាំងចំនួន ២៨០ហិកតា ស្មើនឹង ៤០៥គ្រួសារ ស្ថិតនៅឃុំស្វាយធំ ស្រុកស្វាយជ្រំ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានបន្តចុះពិនិត្យវឌ្ឍន្នភាព គម្រោងការងារសាងសង់ប្រឡាយដោះទឹក ទំនប់សណ្ដរ និងសំណង់សិល្បការ នៃប្រធារាសាស្រ្តវ៉ៃគោជំហាន២ (អាងទឹកកំពង់ជ្រៃ) ស្ថិតក្នុងឃុំស្វាយធំ ស្រុកស្វាយជ្រំ។

ដោយឡែកគម្រោងនេះមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានស្នើសុំក្រសួងធនធានទឹក និងឧតុនិយម រួមមាន៖
-ស្ដារប្រឡាយដោះទឹកប្រវែង ៥២៩១ម៉ែត្រ
-សាងសង់សំណង់សិល្បការ ចំនួន ៩កន្លែង។

ជាលទ្ធផលសម្រេចបានមានដូចខាងក្រោម៖
-ស្ដារប្រឡាយដោះទឹក ប្រវែង ៥៥០ម៉ែត្រ សម្រេចបាន១០០%។
-សាងសង់ទំនប់សណ្ដរប្រវែង ៥៥០ម៉ែត្រ សម្រេចបាន៨០%។
-សាងសង់សំណង់បិទបើកទឹក ចំនួន ២កន្លែង សម្រេចបាន ៣០%។
-ជាសរុបការងារសាងសង់ជំហាន់ទី១ សម្រេចបាន៨០%ហើយ នឹងបញ្ចប់នៅចុងខែកុម្ភៈ ឆ្នាំ២០២៤នេះ។
-ដោយឡែកគិតត្រឹមថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ការអនុវត្តការងារបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករក្នុងខេត្ត សម្រេចបាន ២៨,៧៤០ហិកតា ស្មើនឹង ១៤០.២០% លើសផែនការគ្រោងទុក ២០,៥០០ហិកតា ៕

អត្ថបទដែលជាប់ទាក់ទង