រន្ធត់ណាស់! យ៉ាងហោចណាស់មានមនុស្ស ៥នាក់បានស្លាប់ ករណីថ្នាក់ចរាចរណ៍នៅលើផ្លូវល្បឿនលឿន ត្រង់គីឡូម៉ែលេខ ២០ ស្ថិតក្នុងភូមិសាស្ត្រស្រុកសំរោងទង
ភ្នំពេញ៖ ដំណឹងបឋមយ៉ាងហោចណាស់មានមនុស្សចំនួន៥នាក់បានបាត់បង់ជីវិត ករណីថ្នាក់ចរាចរណ៍នៅលើផ្លូវល្បឿនលឿន ត្រង់គីឡូម៉ែលេខ ២០ស្ថិតក្នុងភូមិសាស្ត្រស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
យោងតាមសំណេរលើហ្វេសប៊ុក ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពងស្ពឺនៅព្រឹកថ្ងៃទី៧ ខែកុម្ភៈនេះ បានបញ្ជាក់ថា “ថ្ងៃនេះខ្ញុំពិតជាមានសេចក្តីរន្ធត់ចំពោះដំណឹងស្ដីពីគ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងនៅគីឡូម៉ែលេខ ២០ស្ថិតក្នុងភូមិសាស្ត្រស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លើផ្លូវល្បឿនលឿន។ ដែលបណ្ដាលឲ្យមនុស្សចំនួន០៥នាក់បានបាត់បង់ជីវិត និងពីរនាក់រងរបួសធ្ងន់ធ្ងរ”។
ទន្ទឹមនិងនោះ ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពងស្ពឺ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាបើកបរប្រកបដោយការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយមិនត្រូវ វ៉ាជែងក្នុងស្ថានភាពមិនល្អ , គោរពល្បឿននៃការបើកបរ , មិនត្រូវបើកក្នុងស្ថានភាពដែលងងុយដេក ឬស្រវឹងឡើយ៕