**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម

ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី គោលការណ៍ បែបបទ និងនីតិវិធីនៃការអនុវត្តមុខងារអប់រំ យុវជន និងកីឡា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ

ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) នាព្រឹកថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការអនុវត្តមុខងារអប់រំ យុវជន និងកីឡា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលសហការរៀបចំដោយលេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងមហាផ្ទៃ និងក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងមុខងារសាធារណៈ លេខាធិការដ្ឋាន គ.ជ.អ.ប និងសិក្ខាកាមដែលអញ្ជើញមកពីរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ សរុបប្រមាណជា២០០នាក់។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលចាត់ទុកវិស័យអប់រំជាវិស័យចាំបាច់បំផុតសម្រាប់ការអភិវឌ្ឍធនធានមនុស្ស ហើយក៏ជាវិស័យអាទិភាពទី១នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ហេតុដូចនេះ ចាំបាច់ត្រូវផ្តោតលើកកម្ពស់គុណភាពអប់រំ សំដៅរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តម បានបន្តថា មុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ជាមុខងារកាតព្វកិច្ច ដែលរាជរដ្ឋាភិបាលបានធ្វើការផ្ទេរមុខងារអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាជំហានៗដោយប្រុងប្រយ័ត្នបំផុត ដើម្បីធានាបាននូវគុណភាពអប់រំឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តម ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធបានបំពេញលក្ខខណ្ឌនានា ដើម្បីធានាបានថារដ្ឋបាលក្រុង ស្រុក ខណ្ឌមានលទ្ធភាព និងសមត្ថភាពអនុវត្តមុខងារអប់រំ និងផ្ដល់សេវាអប់រំដល់ប្រជាពលរដ្ឋក្នុងសមត្ថកិច្ចរបស់ខ្លួន យ៉ាងហោចណាស់ត្រឹមកម្រិតស្តង់ដារ។

បន្ថែមពីនេះ ឯកឧត្តម សក់ សេដ្ឋា បានណែនាំឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាពិសេសអភិបាលក្រុង ស្រុក ខណ្ឌ ត្រូវផ្ដោតការយកចិត្តទុកដាក់លើការដឹកនាំ ការចាត់ចែង និងការគ្រប់គ្រងមុខងារអប់រំ យុវជន និងកីឡាឱ្យមានប្រសិទ្ធភាពខ្ពស់ តាមស្តង់ដារដែលបានកំណត់ ត្រូវយកចិត្តទុកដាក់ឱ្យបានម៉ត់ចត់លើការគ្រប់គ្រងបុគ្គលិកអប់រំដែលបានផ្ទេរ ជាពិសេសគ្រូបង្រៀន ការជ្រើសរើស និងតែងតាំងមន្ត្រីបុគ្គលិកអប់រំដែលមានសមត្ថភាពប្រកបដោយតម្លាភាព និងយុត្តិធម៌។ ឯកឧត្តម ក៏បានណែនាំឱ្យអភិបាលក្រុង ស្រុក ខណ្ឌ ត្រូវពង្រឹងការគ្រប់គ្រងធនធាន និងហិរញ្ញវត្ថុដែលបាផ្ទេរសម្រាប់អនុវត្តមុខងារអប់រំ យុវជន និងកីឡាឱ្យបានត្រឹមត្រូវ មានប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព ស្របតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់។ ក្រុមការងារអន្តរក្រសួង នឹងបន្តការងារសម្របសម្រួល ត្រូវផ្ដល់ការគាំទ្រ និងតាមដានជាប្រចាំនូវការអនុវត្តមុខងារអប់រំទាំងនេះ។

ឯកឧត្តម ក៏បានអំពាវនាវឱ្យមានការផ្សព្វផ្សាយគោលការណ៍ បែបបទ និងនីតិវិធីនៃការអនុវត្តមុខងារអប់រំ យុវជន និងកីឡា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌឱ្យបានទូលំទូលាយ បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលនេះ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី សង្ឃឹម និងជឿជាក់ថា មុខងារអប់រំនឹងបន្តមានការកែលម្អប្រកបដោយប្រសិទ្ធភាពទាំងលើការគ្រប់គ្រង និងគុណភាពនៃការផ្ដល់សេវាអប់រំ សំដៅលើកម្ពស់ប្រសិទ្ធភាព និងនិរន្តរភាពនៃមុខងារអប់រំស្របតាមគោលការណ៍ដែលបានកំណត់៕

អត្ថបទដែលជាប់ទាក់ទង