**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តម កើត ឆែ៖ រដ្ឋបាលរាជធានីភ្នំពេញ តែងតែគាំទ្រជានិច្ច នូវការបំពេញបេសកកម្មរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានរាជធានីភ្នំពេញ ក្នុងការកសាងសមត្ថភាព ដើម្បីក្លាយជាស្ថាប័នតំណាងពិតប្រាកដរបស់ពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញ ទទួលស្គាល់ និងតែងតែគាំទ្រជានិច្ចនូវ ការបំពេញ បេសកកម្មរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានរាជធានីភ្នំពេញ ក្នុងការកសាងសមត្ថភាពក្រុមប្រឹក្សាខណ្ឌ សង្កាត់ ដើម្បីក្លាយជាស្ថាប័នតំណាងពិតប្រាកដរបស់ពលរដ្ឋ និងឆ្លើយ តបចំពោះសេចក្តីត្រូវការនានា របស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។

ការថ្លែងរបស់ឯកឧត្តម កើត ឆែ បែបនេះធ្វើឡើងក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិ របស់សមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់ រាជធានីភ្នំពេញ លើកទី៥ អាណត្តិទី៣ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ។

ឯកឧត្ដមអភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា កិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិ របស់ សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន រាជធានីភ្នំពេញ លើកទី៥ អាណត្តិទី៣ ប្រចាំឆ្នាំ២០២៣ នាឱកាសនេះ គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងពីការអនុវត្ត យ៉ាងត្រឹមត្រូវនូវលក្ខន្តិកៈរបស់ សមាគម ដែលជា“នីតិបុគ្គល” តំណាងឱ្យសម្លេង និងជាអ្នកការពារផលប្រយោជន៍រួមរបស់ ក្រុមប្រឹក្សាខណ្ឌ សង្កាត់ទាំងអស់ ក្នុងរាជធានីភ្នំពេញ ព្រមទាំងជាអ្នកអភិវឌ្ឍសមត្ថភាព និង បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ដែលនឹងរួមចំណែកលើកកម្ពស់គុណភាព នៃជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈអភិបាលកិច្ចតាមបែបប្រជា ធិបតេយ្យនៅមូលដ្ឋាន។

ឯកឧត្ដមរំលឹកថា នៅពេលយើងមានក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០០២ ដែលកើតឡើងពីការបោះឆ្នោតដោយផ្ទាល់របស់ប្រជាពលរដ្ឋ បញ្ហាសមត្ថភាព ស្វ័យភាព និង គណនេយ្យភាពរបស់ក្រុមប្រឹក្សា គឺជាអាទិភាពចម្បងមួយដែលក្រសួងមហាផ្ទៃ ក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេស គ.ជ.អ.ប បានយកចិត្តទុកដាក់ខ្ពស់ ធ្វើយ៉ាងណាឱ្យក្រុមប្រឹក្សា ខណ្ឌ សង្កាត់ បំពេញតួនាទី ភារកិច្ចប្រកបដោយសមត្ថភាព មានស្វ័យភាព និងមាន គណនេយ្យភាពខ្ពស់ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន។ ក្នុងទស្សនវិស័យ នេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ បានសម្របសម្រួល និងគាំទ្រទាំងស្រុង ចំពោះគំនិតផ្តួចផ្តើមបង្កើតឱ្យមាន “សមាគមក្រុមប្រឹក្សា ឃុំ សង្កាត់ នៅតាមរាជធានី ខេត្ត” និង “សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០០៦ ដែលជាតំណាងឱ្យសម្លេង របស់ក្រុមប្រឹក្សាឃុំ សង្កាត់នៅទូទាំងប្រទេស។ នៅពេលក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៩ មានសមាគមអាជ្ញាធរមូលដ្ឋាន ចំនួនពីរ ត្រូវបានបង្កើតឡើងនៅថ្នាក់ជាតិ គឺសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត តាមរយៈមហា សន្និបាតលើកទី១ នាថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០១៣ ជាតំណាងសម្លេងរបស់ក្រុម ប្រឹក្សារាជធានី ខេត្តនៅទូទាំងប្រទេស និងសម្ព័ន្ធភាពជាតិឃុំ សង្កាត់ ដែលក្រោយមក នៅ ថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ២០១៤ មហាសន្និបាតត្រូវបានរៀបចំឡើង ដោយបញ្ចូល ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ បង្កើតជា “សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៃព្រះរាជាណាចក្រកម្ពុជា ហៅកាត់ថា “សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់ មូលដ្ឋាន”។

ឯកឧត្ដម កើត ឆែ គូសបញ្ជាក់ថា គោលបំណងនៃការបង្កើតសមាគមរដ្ឋបាលថ្នាក់ក្រោមជាតិនេះ គឺបង្កើតជា នីតិបុគ្គលធ្វើជាតំណាងឱ្យក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលជាសមាជិក របស់ខ្លួន សំដៅការពារផលប្រយោជន៍រួមរបស់សមាជិក ជំរុញកិច្ចសហប្រតិបត្តិការរវាង សមាជិក ការអភិវឌ្ឍសមត្ថភាព និងលទ្ធភាពសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវមុខងារ និង ធានធានតាមច្បាប់សម្រាប់សមាជិករបស់ខ្លួន តាមរយៈការចូលរួមក្នុងដំណើរការតស៊ូមតិ ការពិភាក្សាពិគ្រោះយោបល់លើការរៀបចំគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធផ្សេងៗរបស់ក្រសួង ស្ថាប័ននៅថ្នាក់ជាតិ។ ជាពិសេសរាជរដ្ឋាភិបាលយល់ឃើញថា៖ សមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់ រាជធានីភ្នំពេញ នឹងដើរតួនាទីសំខាន់ដូចសម្ព័ន្ធភាពជាតិ សមាគម ក្រុមប្រឹក្សាថ្នាក់មូលដ្ឋានដែរ។ឯកឧត្ដមបន្ថែមថា ដើម្បីសម្រេចបាននូវសមិទ្ធផល ដែលបានកំណត់ក្នុងទស្សនវិស័យនៃកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ២០២១- ២០៣០ គឺតែងតែមានការចូលរួមពិភាក្សា ពិគ្រោះយោបល់និងអនុវត្តសកម្មភាពរបស់ សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ។ នៅក្នុងសមាសភាព ចំនួន ៥ នៃកម្មវិធីជាតិ ដំណាក់កាលទី២ គឺសមាសភាពទី១ ផ្តោតលើ “ការដឹកនាំ និងការគ្រប់គ្រងការងារកំណែទម្រង់- ដែលកិច្ចការជាអាទិភាពមួយ គឺការពង្រឹង និងគាំទ្រដល់សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ ក្រោមជាតិ ដើម្បីធានាដល់ការលើកកម្ពស់ នៃភាពជាតំណាងឱ្យក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ ក្រោមជាតិនៅទូទាំងប្រទេស សម្រាប់ផ្ដល់ការគាំទ្រ ការការពារ និងបម្រើផលប្រយោជន៍ ស្របច្បាប់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ដើម្បីជម្រុញការងារកំណែទម្រង់នេះ អនុគណៈ កម្មាធិការចំណុះ គ.ជ.អ.ប ចំនួន ៥ ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ១១១ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ដែលអនុគណៈកម្មាធិការនីមួយៗមានសមាភាពចំនួន០៧រូប ក្នុងនោះតំណាងសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ ក្រោមជាតិ ០២រូប ជាសមាជិក។

ឯកឧត្ដមបញ្ជាក់ថា «ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញ ទទួលស្គាល់ និងតែងតែគាំទ្រជានិច្ចនូវ ការបំពេញ បេសកកម្មរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានរាជធានីភ្នំពេញ ក្នុងការកសាងសមត្ថភាពក្រុមប្រឹក្សាខណ្ឌ សង្កាត់ ដើម្បីក្លាយជាស្ថាប័នតំណាងពិតប្រាកដរបស់ពលរដ្ឋ និងឆ្លើយ តបចំពោះសេចក្តីត្រូវការនានា របស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព» ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងការដើមគ្គីគ្នា របស់ថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានរាជធានីភ្នំពេញ តាំងពី ឆ្នាំទី១រហូតដល់ ឆ្នាំទី៥ នៃអាណត្តិទី៣ ដែលជាឆ្នាំចុងក្រោយនៃអណត្តិរបស់ខ្លួន និងនាំ មកនូវសមិទ្ធផលចំបងៗជូនដល់សមាជិកក្រុមប្រឹក្សាខណ្ឌ សង្កាត់ ស្របគោលបំណង និង ទិសដៅរបស់សមាគម ក្នុងការលើកកម្ពស់ឋានៈ និងសមត្ថភាពរបស់ក្រុមប្រឹក្សាខណ្ឌ សង្កាត់។ នៅពេលបន្តិចទៀតនេះ កិច្ចប្រជុំក្រុមប្រឹក្សាសមាគម នឹងត្រូវដំណើរការដើម្បីបង្ហាញអំពី សមិទ្ធផលការងារឆ្នាំ២០២៣ ពិនិត្យ និងអនុម័តផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤។

ក្នុងន័យនេះ ឯកឧត្ដមបានលើកទឹកចិត្តចំពោះលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សា សមាគម និងអ្នកពាក់ព័ន្ធដែលមានវត្តមាននៅក្នុងកិច្ចប្រជុំនេះ មេត្តាយកចិត្តទុកដាក់ស្ដាប់ និងចូលរួមពិភាក្សាផ្តល់យោបល់ ដើម្បីឱ្យសមាគម បំពេញតួនាទីឱ្យកាន់តែសកម្មប្រកប ដោយឯករាជ្យភាព ស័ក្តិសមជាអង្គការដៃគូ ក្នុងការតស៊ូមតិ ពិភាក្សា និងផ្តល់យោបល់ដល់ ស្ថាប័នពាក់ព័ន្ធ ក្នុងការការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សាខណ្ឌ សង្កាត់៕

អត្ថបទដែលជាប់ទាក់ទង