បើកទំព័រខែថ្មីភ្លាម មន្រ្តីជំនាញ ក.ប.ប.បន្តបើកវគ្គផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិពាក់ពា័ន្ធសុវត្ថិភាពម្ហូបអាហារ ជូនសិស្សានុសិស្ស ២ខេត្តភ្លាមៗ
ភ្នំពេញ៖ នាថ្ងៃទី៥-៦ ខែកុម្ភៈ ឆ្នាំ២០២៤ មន្រ្តីជំនាញ ក.ប.ប. បានបន្តបើកវគ្គបណ្ដុះបណ្ដាលច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារដែលស្ថិតនៅក្នុងវិទ្យាល័យ តាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ និងអនុវិទ្យាល័យគ្រួស ស្រុករលាផ្អៀរ ខេត្តកំពង់ឆ្នាំងមានសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូចំនួន ១ ៨៨៤នាក់ចូលរួមសិក្សារៀនសូត្រក្នុងវគ្គបណ្ដុះបណ្ដាលនោះផងដែរ។
ក្នងវគ្គបណ្ដុះបណ្ដាលនេះបានជួយដល់សិស្សានុសិស្សជាច្រើននូវចំណេះដឹងផ្នែកសុវត្ថិភាពម្ហូបអាហារ និងកាត់បន្ថយការពុលអាហារ និងគេចផុតពីការបរិភោគម្ហូបអាហារដែលគ្មានសុវត្ថិភាពត្រឹមត្រូវ ៕