រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការរៀបចំសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្លាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសចូលឆ្នាំចិន និងវៀតណាម
ភ្នំពេញ៖ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩-១២ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជន អនុវត្តការងារមួយចំនួន ដើម្បីដំណើរការទៅដោយរលូន។