ឯកឧត្ដម ស្វាយ សំអ៊ាង អមដំណើរឯកឧត្តម រស់ វណ្ណា អញ្ជើញចុះត្រួតពិនិត្យប្រគល់-ទទួល អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងស្ទឹងត្រែង នៃគម្រោងអភិវឌ្ឍន៍របៀង៤
ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអមដំណើរឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចុះត្រួតពិនិត្យប្រគល់-ទទួល អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងស្ទឹងត្រែង នៃគម្រោងអភិវឌ្ឍន៍របៀង៤។
ពិធីនេះធ្វើឡើងចាប់ពីថ្ងៃទី៧-៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីតាំងគម្រោងទីលានទុកដាក់សំរាមក្រុងស្ទឹងត្រែង ។